logo

ប្រធានរដ្ឋសភាវៀតណាមជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង

2025/11/20 | 13:08:00

(VOVWORLD) - នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា នៅវិមានរដ្ឋសភា (ហាណូយ) លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ចំពោះ លោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង និងលោកជំទាវ រួមជាមួយគណៈប្រតិភូនៃរដ្ឋសភាកូរ៉េខាងត្បូង ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋសភាទាំងពីររូបបានជួបពិភាក្សាគ្នា។

លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ទទួលស្វាគមន៍លោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។ (រូបថត៖ VOV)

នៅក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Woo Won Shik បានវាយតម្លៃថា ការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ បានក្លាយជាចំណុចលេចធ្លោ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងវៀតណាម និងកូរ៉េខាងត្បូង ព្រមទាំងចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងសមាជិកសភា និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភាទាំងពីរ។ (រូបថត៖ VOV)

ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនាពេលខាងមុខ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ បង្កើតមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ; ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ; ផ្លាស់ប្តូរបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាសន្តិសុខមិនមែនប្រពៃណី និងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពស្របតាមផលប្រយោជន៍រួមនៃភាគីទាំងពីរ; ខិតខំសម្រេចឱ្យបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ភាគីទាំងពីរក៏នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនផងដែរ។

នៅក្នុងជំនួបពិភាគ្សា ប្រធានរដ្ឋសភាទាំងពីរក៏បានផ្លាស់ប្ដូរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា; បានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ បន្ទាប់ពីជំនួបពិភាក្សា លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោក Woo Won Shik ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មីស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកូរ៉េខាងត្បូង៕

TAG
VOV/VOVworld/ប្រធានរដ្ឋសភា/វៀតណាម/កូរ៉េខាងត្បូង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត