logo

ប្រពៃណីល្អក្នុងបុណ្យ ចូលឆ្នាំថ្មី

2013/2/8 | 17:00:00

តាមទំនៀមទំលាប់របស់ប្រជាជនវៀតណាមបុណ្យតេត
(បុណ្យចូលឆ្នាំថ្មី)មានអត្ថន័យពិសិដ្ឋនិងជាពេលវេលា
សំរាប់សមាជិកទាំងឡាយក្នុងគ្រួសារជួបជុំជាមួយគ្នា។
បណ្តាជនដែលរស់នៅឆ្ងាយសុទ្ឋតែរង់ចាំពេលវេលាចុង
ឆ្នាំដើម្បីវិលត្រឡប់មកជាមួយគ្រួសារវិញដើម្បីទទួលបុណ្យតេត។

                     

                     

សមាជិកទាំងឡាយក្នុងគ្រួសារជួបជុំជាមួយគ្នា

(រូបថត​Internet)

Vovworld-ក្នុងរយះពេលជាង១០ឆ្នាំកន្លងមករាត្រីឆ្លងចូលឆ្នាំថ្មីឆ្នាំណាក៍ដូចជា
ឆ្នាំណាដែរសមាជិកទាំងឡាយក្នុងគ្រួសារលោកយាយ Bui Thi Cacសុទ្ឋតែជួបជុំ
ជាមួយគ្នា។អ្នកណាក៍មានទឹកមុខញញឹមសប្បាយទទួលបុណ្យតេត។ លោកយាយ
Bui Thi Cacមោទនះខ្លាំងពេលសង្កេតឃើញកូនចៅជួបជុំដូច្នេះ។ លោកយាយ
ចែករំលែកថា៖”អ្នកណាក៍មានបំណងដែរថា៖ក្នុងឱកាសបុន្យតេតកូនចៅដែលរស់
នៅឆ្ងាយសុទ្ឋតែវិលត្រឡប់មកជួមជុំជាមួយគ្រួសារវិញ។នេះជាប្រការីករាយជាទី
បំផុត“។

ជាកូនប្រុសច្បងរបស់លោកយាយCacលោក Nguyen Van Thu មានបំណងថា៖ពេលបុណ្យតេតមកម្តងៗបងប្អូនកូនចៅទាំងឡាយក្នុងគ្រួសារវិលត្រឡប់មកស្រុក
កំណើតវិញ។ហើយជនគ្រប់រូបៗជួបជុំនៅជំវិញស្ពកបាយលើកកែវស្រាប្រសិទ្ឋិពរ
ឲ្យអ្នកម្តាយមានអាយុយឺនយូរ។លោកអោយដឹងថា៖ “បុណ្យតេតជាឱកាសសំរាប់
គ្រួសារ ជួមជុំបានជាអ្នកណាក៍សប្បាយ រីករាយដែរ។ជនគ្រប់រូបៗចែករំលែកអំពី
ការងាររកស៊ីក្នុងឆ្នាំចាស់។នេះ ជាអត្តសញ្ញាណវប្បធម៏ដែលដូនតាយើងបន្សល់ទុក
មក “។


​​​​​​​​​​​​​                        

រូបថត​Internet

លោក Nguyen Van Phongជាកូនប្រុសពៅរបស់លោកយាយCacដែលរស់នៅនៅទី
ក្រុងហាណូយចាត់ទុកថា៖បុណ្យតេតគ្រាន់តែមានអត្ថន័យពេលបានវិលត្រឡប់
មកស្រុកកំណើតទទួលបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាមួយសាច់ញាតិប៉ណ្ណោះ។លោកអោយដឹងថា៖ “  បរិយាកាសតេតនៅស្រុកកំណើតគឺរីករាយនិងសុខដុមរម
នា។ទោះបីរស់នៅនៅទីក្រុងហាណូយបានជាង២០ឆ្នាំហើយក្តីប៉ុន្តែឆ្នាំណាក៍ដូចឆ្នាំ
ណាដែរខ្ញុំសុទ្ឋតែវិលត្រឡប់មកស្រុកកំណើត។ពេលបានជួប សំណេះសំណាល 
ជាមួយញាតិសណ្តានខ្ញុំឃើញសប្បាយរីករាយយ៉ាងក្រៃលែង“។

តាំងពីពេលមកធ្វើកុនប្រសាស្រីរបសើគ្រួសារលោកយាយCacមកលោកស្រី Le Thi
Hoa​ជាប្រពន្ឋរបស់លោក Thuជានិច្ចកាលរក្សាទំនៀមទំលាប់ទិញទំនិញតេតនៅ
ទីក្រុងហាណូយមកជូនអ្នកម្តាយនិងដាក់សែនលើទីសក្ការះបូជាដូនតា។លោកស្រី
ចាត់ទុកថា៖នេះជាដួងចិត្តដឹងគុណចំពោះដូនតា។ពេលវិលត្រឡប់មោស្រុកកំណើត
ទទួលបុណ្យតេតម្តងៗលោកស្រីសុទ្ឋតែមានចំណាប់អារម្មណ៍រំភើបខ្លាំងក្លា។លោកស្រីរៀបរាប់ថា៖“ ពេលវេលាដែលកូនចៅទាំងឡាយរាប់ទាំងកូនប្រសាស្រីកូន
ប្រុសស្រីប្រមូលផ្តុំជួបសំណេះសំនាលរង់ចាំនាទីឆ្លងចូលឆ្នាំថ្មីដូច្នេះគឺជាពេលវេលា
ពិសិដ្ឋណាស់។ខ្ញុំមានបំណងថា៖បងប្អូនកូនចៅសាមគ្គីជួបជុំជា   រៀងរហូត  “។

​​​​​​​​​​​​​​​​​​                 

រូបថត​Internet

ក្នុងនាទីឆ្លងចូលឆ្នាថ្មីដ៍ពិសិដ្ឋនេះគ្រួសារទាំងមូលជួបជុំជាមួយគ្នាក្នុងចំណាប់អារម្មណ៍
សុដុមរមនាពោរពេញទៅដោយបរិយាកាសនិទាឃរដូវ៕

TAG
បុណ្យចូលឆ្នាំថ្មី/សមាជិកទាំងឡាយ/ជួបជុំ/

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត