logo

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម

2026/1/31 | 08:45:21
(VOVWORLD) - គេហទំព័រផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងកាសែតកោះសន្តិភាព បានចុះផ្សាយអត្ថបទដែលធ្វើអត្ថាធិប្បាយអំពីលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម (មហាសន្និបាតលើកទី១៤) ដែលក្នុងនោះបានសង្កត់ធ្ងន់លើចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ២០៤៥ របស់វៀតណាម ដែលផ្សារភ្ជាប់ជាមួយនឹងដំណោះស្រាយយុទ្ធសាស្ត្រដោយឈរលើស្មារតីផ្លាស់ប្តូរថ្មីផ្នត់គំនិត ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូររុងរឿង ស៊ីវិល័យ និងសុភមង្គល តាមទិសដៅសង្គមនិយម។
រូបថតអេក្រង់។ រូបថត៖ TTXVN

ក្នុងអត្ថបទដែលបានចុះផ្សាយនាថ្ងៃទី៣០ ខែមករា ក្រោមចំណងជើងថា «ផ្លាស់ប្ដូររបៀបគិតតាមបែបថ្មី ប្រទេសវៀតណាមបោះជំហានឆ្ពោះទៅរកចក្ខុវិស័យអភិវឌ្ឍឆ្នាំ ២០៤៥» កាសែតកោះសន្តិភាពបានឱ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិប្រកាសលទ្ធផលនៃមហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា បក្សកុម្មុយនីស្តវៀតណាមបានបូកសរុប និងដកមេរៀនជាច្រើនដោយផ្អែកលើបទពិសោធន៍ និងប្រពៃណីជាំប្រវត្តិសាស្ត្រ។ តម្រូវការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី ទាមទារឱ្យមានវិធីសាស្ត្រ របៀបគិត និងសកម្មភាពថ្មីៗ។ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វៀតណាមចាំបាច់ត្រូវកសាងគំរូអភិវឌ្ឍន៍ថ្មី ដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់។

ក្នុងអត្ថបទដែលបានចុះផ្សាយក្នុងថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានកម្ពុជាក៏បានដកស្រង់សម្តីរបស់លោកអគ្គលេខាបក្ស តូ ឡឹម ស្តីពីសមាហរណកម្មអន្តរជាតិ ដែលក្នុងនោះវៀតណាមយកចិត្តទុកដាក់ និងលើកកម្ពស់កម្រិតសមាហរណកម្មអន្តរជាតិ ដោយចាត់ទុកសមាហរណកម្មអន្តរជាតិមិនត្រឹមតែជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រឈានចម្បង ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិទៀតផង។ ទន្ទឹមនឹងនោះ វៀតណាមចាំបាច់ត្រូវធ្វើសមាហរណកម្មលើវិស័យនយោបាយ សន្តិសុខ និងការពារជាតិ ដោយឆ្ពោះទៅរកគោលដៅពង្រឹង សក្តានុពល និងឋានៈរបស់ប្រទេសជាតិ ដើរទន្ទឹមជាមួយនឹងការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រ ភាពម្ចាស់ការ និងភាពខ្លួនទីពឹងខ្លួន៕

TAG
VOV/VOVworld/ប្រព័ន្ធផ្សព្វផ្សាយ/កម្ពុជា/ចក្ខុវិស័យ/អភិវឌ្ឍន៍/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត