logo

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តលើកត្រដែតពីភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

2026/1/25 | 08:43:00

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តលើកត្រដែតពីឋានៈកាន់តែកើនឡើងរបស់ វៀតណាម ក៏ដូចជានិន្នាការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វៀតណាមនៅក្នុងវិស័យជាច្រើន។

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានគូសបញ្ជាក់ពីគោលដៅដ៏មហិច្ឆតារបស់វៀតណាម (រូបថតអេក្រង់៖ VOV)

កាសែតបារាំង L'Humanité បានចុះផ្សាយអត្ថបទមួយដោយសង្កត់ធ្ងន់ថា បន្ទាប់ពីកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍អស់រយៈពេលជាច្រើនទសវត្សរ៍ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដាក់ចេញគោលដៅ រក្សាគន្លងអភិវឌ្ឍន៍នេះរហូតដល់ឆ្នាំ២០៣០ ខណៈពេលដែលលើកកម្ពស់ការច្នៃប្រឌិតក្នុងក្របខ័ណ្ឌនៃសេដ្ឋកិច្ចទីផ្សារ ទិស ដៅសង្គមនិយម។

អត្ថបទនេះក៏បានដកស្រង់ទស្សនៈវិស័យ និងទិសដៅអភិវឌ្ឍន៍ដែលបានគូសបញ្ជាក់នៅក្នុងបណ្តាឯកសារនៃមហាសន្និបាតផងដែរ; ដោយ គូសបញ្ជាក់ពីគោលដៅនៃការសម្រេចបាននូវ “របកគំហើញ” កាន់តែធំនៅក្នុងរយៈពេលខាងមុខ ជាពិសេសអត្រាកំណើនពី ១០% ឬច្រើនជាងនេះ។ ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយថៃបានកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយការបរទេសដែលអាចបត់បែនបាន របស់ វៀតណាម ដែលបានបង្កើនតួនាទី និងឋានៈនៅក្នុងឆាកអន្តរជាតិ និងទទួលស្គាល់ពីភាពខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាម នៅលើមាគ៌ាកសាងសង្គមនិយមឆ្ពោះទៅស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រព័ន្ធផ្សព្វផ្សាយថៃបានគូសបញ្ជាក់ពីឋានៈដ៏លេចធ្លោរបស់វៀតណាមនៅក្នុងតំបន់។ (រូបថតអេក្រង់៖ VOV)
ប្រព័ន្ធផ្សព្វផ្សាយថៃក៏បានតាមដានយ៉ាងដិតដល់ និងរាយការណ៍យ៉ាងច្រើនអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ កាសែត Thaipublica បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា មហាសន្និបាតលើកទី១៤ គឺជា «ចំណុចរបត់ជាយុទ្ធសាស្ត្រ» នៅក្នុងដំណើរការធ្វើទំនើបកម្មរបស់ប្រទេស ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់របស់ប្រទេសវៀតណាមទៅកាន់គំរូកំណើនថ្មីមួយ ដោយផ្តោតលើការកែលម្អផលិតភាព និងការលើកកម្ពស់ឌីជីថលូបនីយកម្ម៕
TAG
VOV/VOVworld/ប្រព័ន្ធផ្សព្វផ្សាយ/អន្តរជាតិ/លើកត្រដែត/ភាពជោគជ័យ/មហាសន្និបាត/លើកទី១៤/បក្សកុម្មុយនិស្តវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត