logo

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ លោក​ប្រធានាធិបតី Donald Trump អនុម័តលើ​ផែនការ ២៨ ចំណុច ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន

2025/11/20 | 10:55:52
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាថ្ងៃទី ១៩ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមលើផែនការ ២៨ ចំណុច ដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិក លោក Donald Trump។ រូបថត៖ REUTERS/Evelyn Hockstein

ជាក់ស្តែង NBC News បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក ដោយនិយាយថា ផែនការថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ផ្តោតលើការបង្កើតយន្តការធានាសន្តិសុខសម្រាប់ភាគីទាំងពីរ សំដៅបង្កើតមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព។

មុននោះ គេហទំព័រ Axios ក៏បានដកស្រង់ប្រភពព័ត៌មានពីរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលបានឲ្យដឹងថា ភាគីទាំងពីរបានសម្របសម្រួលដោយសម្ងាត់ក្នុងដំណើរការបង្កើតផែនការ ២៨ ចំណុចនេះ។ សំណើនេះ ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន៖ ជំរុញសន្តិភាពនៅអ៊ុយក្រែន ការធានាសន្តិសុខ ការពង្រឹងសន្តិសុខអឺរ៉ុប និងការបង្កើតទំនាក់ទំនងនាពេលអនាគតរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន។ លើសពីនេះ យោងតាមប្រភពព័ត៌មានមួយចំនួន ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យទីក្រុងគៀវទទួលស្គាល់ភាសារុស្ស៊ីជាភាសាផ្លូវការឡើងវិញ  និងផ្តល់ឋានៈស្របច្បាប់ដល់សាខាក្នុងស្រុកនៃសមាគមសាសនា គ្រិស្តអូស្សូដក់ របស់រុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក បានពិភាក្សាអំពីផែនទីបង្ហាញផ្លូវសន្តិភាពសម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែសីហា នៅរដ្ឋអាឡាស្កា(អាមេរិក) ប៉ុន្តែមិនមានវឌ្ឍនភាពថ្មីណាមួយចាប់តាំងពីពេលនោះមក៕

TAG
VOV/VOVworld/ប្រព័ន្ធផ្សព្វផ្សាយ/អាមេរិក/ផែនការ ២៨ ចំណុច/ជម្លោះ/អ៊ុយក្រែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត