logo

បរិយាកាសទទួលស្វាគមន៍បុណ្យណូអែលនៅទីក្រុងហាណូយ

2019/12/22 | 01:00:00
(VOVWORLD) - ក្នុងរយៈពេលដែលបុណ្យណូអែលរំកិលកាន់តែជិតមកដល់នេះ ផ្លូវនានានៅហាណូយកាន់តែមមាញឹកនិងអ៊ូអរថែមទៀត ។ វិហារ ផ្សារទំនើប ឬហាងលក់ទំនិញក៏មានមនុស្ស យ៉ាងច្រើនកុះករផងដែរ ។
បុណ្យណូអែលមកដល់ បណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនៅទីក្រុងហាណូយពោរពេញទៅដោយពណ៌ចម្រុះ ភ្លឺស្វាង និងត្រូវបានតុបតែងលំអគ៏ឲ្យទាក់ទាញភ្ញៀវពីគ្រប់ទិសទី។ រូបថត៖ ទិដ្ឋភាពនៃកន្លែងតាំងបង្ហាញបុណ្យណូអែលនៅ Vincom Royal City 
 នៅពេលយប់ ភ្លើងលំអរចម្រុះពណ៌ពីដើមឈើណូអែលធ្វើឱ្យទេសភាពទីក្រុងហាណូយស្រស់ស្អាត។ រូបថត៖ ការតុបតែងនៅខាងក្រៅមជ្ឈមណ្ឌលផ្សារទំនើប Vincom Center ផ្លូវ Tran Duy Hung ។
ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសកុមារាកុមារីចង់ថតរូបនៅក្បែរគំរូតុបតែងបុណ្យណូអែលនៅតាមដងផ្លូវធំៗ។ 
   ភោជនីយដ្ឋានក៏បានអនុវត្តកម្មវិធីលើកទឹកចិត្ត និងផ្សព្វផ្សាយជាច្រើនដើម្បីបម្រើអតិថិជនក្នុងឱកាសនេះ។
 សណ្ឋាគារធំៗមួយចំនួននឹងអញ្ជើញក្រុមចម្រៀងដើម្បីសំដែងការច្រៀងបទចម្រៀងគ្រីស្ទសាសនាដើម្បីបម្រើភ្ញៀវទេសចរ។
ក្នុងឱកាសនេះព្រះវិហារក៏រៀបចំនិងតុបតែងដើម្បីស្វាគមន៍បុណ្យណូអែលផងដែរ។  
 គំរូគុហាភ្នំ Bethlehem (ដែលជាកន្លែងព្រះយេស៊ូវគ្រីស្ទបានប្រសូត្រ) ត្រូវបានរៀបចំឡើងនៅព្រះវិហារ Cua Bac នៅចំកណ្តាលរដ្ឋធានីហាណូយ។
 ទេសភាពភ្លឺស្វាងពោរពេញទៅដោយពណ៌ចម្រុះនៅព្រះវិហារធំហាណូយ។
 ក្នុងឱកាសនេះ ព្រះវិហារនានាក៏បើកឲ្យភ្ញៀវទេសចរមកទស្សនាស្វែងយល់ពីបុណ្យណូអែលផងដែរ។ 
តាំងពីដើមខែ ផ្លូវបុរាណនានានៅទីក្រុងហាណូយ ជាពិសេសផ្លូវ  Hang Ma គឺពោរពេញទៅដោយវត្ថុតុបតែងសម្រាប់បុណ្យណូអែលនាពេលខាងមុខ។ 
    ភ្ញៀវទេសចរបរទេសដែលមកទស្សនាផ្លូវ Hang Ma នៅពេលនេះនឹងមានអារម្មណ៍យ៉ាងនូវបរយាកាសបុណ្យណូអែលដែលរំកិលខិតជិតមកដល់ហើយ។
 យុវជនវ័យក្មេងជាមួនឹងសំលៀកបំពាក់លោកសាន់តាក្លូស (Santa Claus) ជូនកាដូនៅតាមផ្លូវធ្វើឱ្យបរិយាកាសបុណ្យណូអែលនៅតាមផ្លូវកាន់តែរស់រវើកនិងផុសផុលផងដែរ៕
TAG
VOV/VOVworld/បរិយាកាស/ទទួលស្វាគមន៍/បុណ្យណូអែល/ទីក្រុងហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត