logo

បរិយាកាសវប្បធម៍ជប៉ុននៅកណ្ដាលទីក្រុងហាណូយ។

2013/3/15 | 08:49:58
VOV-ពិព័ណ “តុក្កតាប្រពៃណីជប៉ុន” ពោពេញទៅ
ដោយអត្តសញ្ញាណ​វប្បធម៍​របស់ជប៉ុនកំពុងប្រព្រឹត្ត
ទៅនៅសារៈមន្ទីរនារីវៀតណាម (លេខ៣៦វិថី Ly
Thuong Kiet-Hoan Kiem-ហាណូយ)។ នេះជា
សកម្មភាពចាប់ផ្ដើមឲ្យឆ្នាំមិត្តភាព​វៀតណាម-ជប៉ុនក្នុងឆ្នាំ២០១៣។

        VOV-ភ្ញៀវទស្សនានឹងភ្ញាក់ខ្លួនក្នុងពេលបានដើរចូលពិភពកុមារជាមួយ​
តុក្កតាគ្រប់ព័ណ៍។ ក្រៅពីតុក្កតាសំពាយក្រណាត់ឈើនៅមានតុក្កតាធ្វើពីដីឥដ្ឋ
ជា​មួយរូបភាពនិងព័ណ៍ដ៏ស្អាតត្រូវបានគូរឡើងរឺបណ្ដាតុក្កតាឈើ Kokeshi
(តុក្កតា​ទំនើប)។ មិនត្រឹមតែបានកំសាន្តបណ្ដាប្រភេទតុក្កតាជប៉ុនប៉ុណ្ណោះទេ
ភ្ញៀវទស្សនានៅបាន​យល់​ច្បាស់ជាងអំពីវប្បធម៍ប្រពៃណីជប៉ុនក្នុងពេលបាន
សាកបណ្ដាសំលៀក​បំពាក់ Yukata ដ៏សាមញ្ញជាមួយព័រស្រាលដ៏វិសេសវិសាល របស់នារីជប៉ុនក្នុងរដូវ​ក្តៅនិងកំសាន្តសិល្បៈបត់ក្រដាស់ origami និងបណ្ដា ល្បែងប្រជាប្រិយដ៏ពិសេស​របស់ជប៉ុនទៀតផង។ Vo Duy Quoc Thai និស្សិត វិទ្យាស្ថានហិរញ្ញវត្ថុបានសំណេះ​សំណាល​ថា៖

        “នេះជាលើកដំបូងខ្ញុំបានមកពិព័ណមួយស្ដីពីជប៉ុន។ ខ្ញុំឃើញថាល្អណាស់ វប្បធម៍របស់ជប៉ុនដ៏ពហុបែប។ គួរឲ្យចាប់អារម្មណ៍បំផុតគឺបណ្ដាតុក្កតាទោះបី​ធ្វើខ្នាតតូចក្តីប៉ុន្តែវាស្អាតនិងបង្ហាញបាននូវសម័ត្ថភាពខ្ពស់។”

ពិព័ណ “តុក្កតាប្រពៃណីជប៉ុន”

        តុក្កតាជាង២០០គ្រឿងត្រូវបានតាំងបង្ហាញនៅសារៈមន្ទីរនារីវៀតណាម​សុទ្ធតែជាផលិតផលធ្វើដោយដៃសិប្បកម្មដ៏ប៉ិនប្រសព្វរបស់បណ្ដាវិចិត្រករ
ជប៉ុន។ បណ្ដាទំនៀមទំលាប់វប្បធម៍ជំនឿសាសនារួមជាមួយបំណងប្រាថ្នា
របស់ប្រជាជនជប៉ុនត្រូវបានបង្ហាញដ៏រស់រវើកតាមរយៈបណ្ដាតុក្កតាប្រពៃណី
ជាមួយសម្លៀកបំពាក់និង​ទឹកមុខដ៏ប៉ិនប្រសព្វ។ លោកស្រី Sachei Ito ប្រធាន
សមាគមតុក្កតា Edo-Kemikomi ប្រពៃណី Sachiei បានឲ្យដឹងថា៖

        “បណ្ដាតុក្កតានេះមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងឱកាសជូនពរខួបកំណើតរឺ
ពិធីបុណ្យប្រពៃណីតុក្កតាជាកាដូសំរាប់កុមារាកុមារីដើម្បីប្រសិទ្ធិពរជូនឲ្យគេ
រីកធំ​ធាត់រៀនពូកែ។ ក្រៅពីនោះតុក្កតាត្រូវបានទិញដើម្បីតុបតែងជាមួយ
បំណងរាល់​ប្រការល្អនឹងមកដល់គ្រួសារខ្លួន។”

លោកស្រី Sachei Ito ប្រធានសមាគមតុក្កតា Edo-Kemikomi ប្រពៃណី Sachiei បានជូនតុក្កតាឲ្យដំណាងវៀតណាម

        មណ្ឌលសំរាប់សិល្បៈបត់ក្រដាស Origami ទោះបីតូចក្តីប៉ុន្តែនៅទាក់ទាញ​
បាន​ភ្ញៀវទស្សនាក្រប់វ័យអាយុជាច្រើន។ ពីក្រដាសបួនជ្រុងតាមរយៈការបត់​
មិត្ត​អាចបង្កើតឡើងអ្វីៗតាមការស្រមើលស្រមៃរបស់ខ្លួន។ លោកយាយ Le
Thi Thanh មានអាយុ៧០ឆ្នាំនៅ Kim Lien ហាណូយបានសំណេះសំណាលថា៖

        “ជាលើកដំបូងបានបត់ក្រដាស ពិបាកណាស់ វាទាមទាឲ្យមានការ​ផ្ចត់ផ្ចង់​ប៉ុន្តែគួរឲ្យជក់ចិត្តណាស់។ ខ្ញុំកំពុងសាកបត់ផ្កាមួយទង។ ត្រឹមតែពីកំណាត់
ក្រដាសមួយ​អាច​បង្កើតឡើងវត្ថុជាច្រើន។ ការច្នៃប្រឌិតរបស់ជនជប៉ុនអស្ចារ្ស
ណាស់។”

ពិព័ណ “តុក្កតាប្រពៃណីជប៉ុន” បានទាក់ទាញមជ្ឈដ្ឋានជនវ័យក្មេងវៀតណាម

        ពិព័ណ “តុក្កតាប្រពៃណីជប៉ុន” បានព្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី​៣១​
មិនា បាននាំបរិយាកាសវប្បធម៍ជប៉ុនមកដល់នឹងមហាជនស្រលាញ់សិល្បៈ
វៀត​ណាម។​លោកស្រី Bui Thi Nga សមាជិកគណៈកម្មាធការមជ្ឈឹមសម្ព័ន្ធ
សមាគមនារី​វៀត​ណាម​បានឲ្យដឹងថា៖

        “ក្នុងពេលមកដល់កន្លែងតាំងពិព័ណនេះខ្ញុំចូលចិត្តណាស់។​ តុកតានៅទី
នេះដ៏​សម្បូរ​បែប។ តាមរយៈនោះប្រជាជនហាណូយនៅមានឱកាសស្វែងយល់
ជាច្រើន​ជាងអំពីទឹកដីជប៉ុនពីប្រការដ៏តូចតាចដូចជាតុកតាល្បែងប្រជាប្រិយ។​
ដូច្នេះបាន​បង្កើនភាពសម្របសម្រួលដើម្បីជួយគ្នារួមអភិវឌ្ឍន៍។”

        ពិព័ណ “តុក្កតាប្រពៃណីជប៉ុន” ស្ថិតក្នុងកម្មវិធីរំលឹកខួបលើកទី៤០មិត្តភាព​
វៀតណាម-ជប៉ុន។ នេះជាសកម្មភាពមានអត្ថន័យជួយឲ្យមជ្ឈដ្ឋានជនវ័យក្មេង​វៀតណាមបានមានបន្ថែមការរៀនសូត្រជាក់ស្ដែងនិងយល់បន្ថែមអំពីផ្នែក
វប្បធម៍ជប៉ុន៕

TAG
បរិយាកាស/វប្បធម៍/ជប៉ុន/កណ្ដាល/ទីក្រុង/ហាណូយ


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត