logo

ប្រសិទ្ធភាពនៃកម្មវិធីតភ្ជាប់រវាងធនាគារនិងក្រុមហ៊ុននៅទីក្រុងហូជីមិញ

2015/8/25 | 07:03:24

(VOVworld) – នៅចំពោះមុខស្ថានភាពក្រុមហ៊ុនជា
ច្រើនកំពុងជួបការលំបាកខាងប្រភពទុនវិនិយោគ
អភិវឌ្ឍន៍ផលិតកម្មនិងធ្វើអាជីវកម្ម គិតតាំងពីឆ្នាំ
២០១២ មក គណៈកម្មាធិករប្រជាជនទីក្រុងហូជី
មិញបានអនុវត្តកម្មវិធីការតភ្ជាប់រវាងធនគារនិង
ក្រុមហ៊ុន។ ក្រោយរយៈពេល ៣ ឆ្នាំអនុវត្តកម្មវិធី
បានជួយឧបត្ថម្ភអង្គភាពអាជីវកម្មដើម្បីជំនះពុះ
ពារលើដំណាក់ការលំបាកលំបិនជាពិសេសគឺ
ទទួលបានប្រភពទុនខ្ចីដោយមានការប្រាក់
អាទិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍ផលិកម្មនិង
ធ្វើអាជីវកម្ម។ កម្មវិធីនេះកំពុងត្រូវបានធនគារ
រដ្ឋវៀតណាមបើកទូលាយនៅក្នុងទូទាំងប្រទេស។ 


ប្រសិទ្ធភាពនៃកម្មវិធីតភ្ជាប់រវាងធនាគារនិងក្រុមហ៊ុននៅទីក្រុងហូជីមិញ (Image: baotintuc.vn)

      (VOVworld) - នាខែកក្កដាឆ្នាំ ២០១២ ក្រុមហ៊ុនកំចាត់ផលិតកម្មពងបសត្វ
មាន់ទា គ្រប់ប្រភេទ Ba Huan មានគោលបំណងបើកទូលាយកសិដ្ឋានចញ្ចឹម
មាន់ទា។ ប៉ុន្តែ អត្រាការប្រាក់កម្ចីទុនខ្ពស់ពេកពី ១៥% ដល់ ១៨%។ ចំពោះ
មុខបញ្ហានេះ កម្មវិធីតភ្ជាប់រវាងធនាគារនិងក្រុមហ៊ុនបានបង្កលក្ខណៈសំរាប់
ក្រុមហ៊ុន Ba Huan ខ្ចីបាន​ចំនួនប្រាក់ជាង ៧ ពាន់លានដុងដោយកំរិតការប្រាក់
គឺ ៧% ក្នុងមួយឆ្នាំ។ អាស្រ័យទៅលើប្រភពទុននេះ ក្រុមហ៊ុន Ba Huan បាន
វិនិយោគចូលក្នុង កសិដ្ឋានចិញ្ចឹមបមាន់ទាបច្ចេកវិទ្យាខ្ពស់នៅខេត្ត Binh Duong
 ដោយទ្រង់ទ្រង់ ១៨ ហិកតាដោយមានហ្វូងមាន់ចំនួន ៧ សែនក្បាល។ ក្នុង
ប៉ុន្មានឆ្នាំជាបន្ត ក្រុមហ៊ុន Ba Huan  ទទួលបានកញ្ចាប់ខ្ចីរាប់សិបពាន់លានដុង
ដែលមានការប្រាក់ទាបពីធនាគារ Sacombank និងធនាគារ BIDV ដើម្បីកសាង
រោងចក្រកែច្នៃម្ហូបអាហារនៅខេត្ត Long An (ភាគខាងត្បូងវៀតណាម)។ លោក
Pham Thanh Hung នាយករងក្រុមហ៊ុនកំចាត់ Ba Huan បានឲ្យដឹងថា៖

        “ខ្ញុំគិតថា៖​ កម្មវិធីនេះនាំមក​នូវផលប្រយោជន៍ជាច្រើន។ យើងខ្ញុំត្រូវបាន
 បណ្ដាធនគារជួយឧបត្ថម្ភខាងប្រភពទុន ការប្រាក់ស្ថិរភាព ដោយហេតុនេះ
យើងខ្ញុំអាចបើកទូលាយផលិកម្មនិងវិនិយោគចូលក្នុងកសិដ្ឋានកសាងរោងចក្រ
កែច្នៃម្ហូបអាហារ។ ពីនោះ ចំពូលពីធ្វើអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានបង្កើន។”

        គិតតាំងពីដើមឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ សាខាធនាគាររដ្ឋ
វៀតណាមប្រចាំនៅទីក្រុងហូជីមិញបានឲ្យបណ្ដាក្រុមហ៊ុនខ្ចីទុនដោយមាន
ចំនួនប្រាក់ ៧៧ លានលានដុងមានការប្រាក់ពី ៦% ដល់ ៩%។ ចំណុច
ពិសេសនៃកម្មវិធីនេះគឺការវិនិយោគចូលក្នុងមុខសញ្ញាដ៏ត្រឹមត្រូវអង្គភាព
អាជីវកម្មជាច្រើនទទួលបានប្រភពទុនអទិភាពដើម្បីជំរុញយ៉ាងខ្លាំងសកម្ម
ភាពអាជីវកម្ម។ នាបច្ចុប្បន្ន ទីក្រុងហូជីមិញបានរៀបចំទីកន្លែងចំនួន ៩
ដើម្បីក្រុមហ៊ុននានាខ្ចីទុន ដូចជា៖ មន្ទីឧស្សាហពាណិជ្ជកម្មទីក្រុង គណៈ
កម្មាធិការប្រជាជនខ័ណ្ឌស្រុកចំនួន ២៤ គណៈកម្មការគ្រប់គ្រងមណ្ឌល
ឧស្សាហកម្មសមាគមន៍អង្គភាពអាជីវកម្ម​ជាដើម។ សាខាធនគារដ្ឋវៀតណាម
ប្រចាំនៅទីក្រុងហូជីមិញក៏បានបង្កើតខ្សែទូរស័ព្ទ hotline ដើម្បីបណ្ដាក្រុមហ៊ុន
ជូនដំណឹងអំពីធ្វើការលំបាកក្នុងពេលខ្ចីទុនអាទិភាព។ នាបច្ចុប្បន្ន​​ មានធនាគារ
ចំនួន ២២ ក្នុងទូទាំងខ័ណ្ឌស្រុក ចំនួន ២៤ ចូលរួមកម្មវិធីនេះ។ ជាពិសេស ក្នុង
ឆ្នាំ ២០១៥ កម្មវិធីបានបើកទូ លាយមុខសញ្ញាឲ្យខ្ចីទុនអាទិភាពសំរាប់ប្រជា
កសិករ។ លោក Le Van Dung  នាយករងសភាធនាគារ Agribank នៅស្រុក Cu
Chi (ភាគខាងត្បូងវៀតណាម) បានឲ្យដឹងថា៖

        “នាពេលខាងមុខ សាខាធនាគារ Argribank នៅស្រុក Cu Chi យើងខ្ញុំបន្ត
អនុវត្តគោលការណ៍វិនិយោគអភិវឌ្ឍន៍កសិកម្ម។ ក្រៅពីមុខសញ្ញាប្រជាកសិករ
យើងខ្ញុំបើកទូលាយមុខសញ្ញាដល់កសិដ្ឋានសហករណ៍ផលិតកម្មតាមបច្ចេកវិទ្យា
បៃតង់ស្អាតថ្មី។”

        ក្រៅពីនោះ កម្មវិធីតភ្ជាប់រវាងធនគារនិងក្រុមហ៊ុននៅបង្កលក្ខណៈដោះ
 ស្រាយបញ្ហាសំរាប់អង្គភាពអាជីវកម្មដែលមានលក្ខណៈមិនគ្រាប់គ្រាន់ឲ្យខ្ចី
ក្នុងរយៈពេលមធ្យមនិងរយៈពេលនិងយូរអង្វែង។ លោក Nguyen Hoang Minh នាយករងសភាធនគាររដ្ឋវៀតណាមនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ចំពោះបណ្ដាក្រុមហ៊ុនដែលមានផែនការធ្វើអាជីវកម្មល្អប៉ុន្តែខ្វះខាតលក្ខណៈ
ខាងទ្រព្យសម្បិត្តដើម្បីខ្ចី យើងខ្ញុំនឹងអនុវត្តរបៀបឲ្យខ្ចីឥណទាន។ ទីពីរគឺ៖
 យើងខ្ញុំឲ្យខ្ចីដោយចំនួនប្រាក់លក់ទំនិញ។ ស្តីពីការស្ថិរភាពការប្រាក់សំរាប់កម្ចី
 ក្នុងរយៈពេលមធ្យមនិងយូរអង្វែង យើងខ្ញុំនឹងជួបធ្វើការជាមួយធនគារពាណិជ្ជ
កម្មនានាហើយស្នើរឲ្យបង្កើនការប្រមូលផ្តុំប្រភពទុនដើម្បីស្ថិរភាពអត្រាការប្រាក់។”

        ពីលទ្ធផលដែលទទួលបានសឲ្យឃើញថា៖ បណ្ដាគោលការណ៍គោល
នយោបាយសមស្របនឹងការពិតជាក់ស្តែងនឹងត្រូវបានសហគមន៍ក្រុមហ៊ុនជួយ
 ជ្រោមជ្រែងយ៉ាងផុលផុសនិងពង្រីកប្រសិទ្ធភាព។ ក្រុមហ៊ុនទទួលបាន ប្រភព
ទុនអភិវឌ្ឍន៍ផលិកម្ម ធ្វើអាជីវកម្មមានប្រសិទ្ធភាព ក្នុងពេលនោះ ធនាគារមាន
កំណើនឥណទានខ្ពស់ រួមចំណែកអភិវដ្ឍន៍សេដ្ឋកិច្ចនៃទីក្រុង៕ 

TAG
VOV WORLD/ប្រសិទ្ធភាព/កម្មវិធី/តភ្ជាប់/ធនាគារ/ក្រុមហ៊ុន/ទីក្រុងហូជីមិញ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត