logo

ប៉ូលិសសមុទ្រវៀតណាមដាក់ពង្រាយព្រមៗគ្នារាល់ដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU

2025/11/18 | 09:58:18
(VOVWORLD) - កងកម្លាំងប៉ូលិសសមុទ្រវៀតណាមបានចល័តនាវាជាង ១០០ គ្រឿង ដែលកំពុងបំពេញកាតព្វកិច្ចទាំង ២៤/២៤ ម៉ោង ដោយប្តេជ្ញាបញ្ចប់ការនេសាទខុសច្បាប់ និងមានគោលបំណងលុបបំបាត់ "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC)។ 
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ Ha Phuong/VOV

នេះគឺជាព័ត៌មានដែលត្រូវបានលើកឡើងនៅក្នុង "សន្និសីទដកពិសោធន៍ បន្ទាប់ពីរយៈពេល ១ ខែនៃការអនុវត្តអំឡុងពេលកំពូលនៃការតស៊ូ ប្តេជ្ញាទប់ស្កាត់ និងបញ្ចប់ស្ថានភាពនាវានេសាទដែលរំលោភលើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា" ដែលបានធ្វើឡើងនាថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ក្នុងអំឡុងពេលកំពូល ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប៉ូលិសមុទ្រវៀតណាមបានចល័តកម្មាភិបាលនិងយុទ្ធជនជិត ២៥០០ នាក់  និងនាវាចំនួន ៣៤ គ្រឿង ដោយបំពេញកាតព្វកិច្ចទាំង ២៤/២៤ម៉ោង នៅតំបន់សមុទ្រសំខាន់ៗ។  ឧត្តមសេនីយ៍ទោ លេ ក្វាង ដាវ អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ពីប្រសិទ្ធភាព និងការសម្របសម្រួលយ៉ាងរលូនរវាងកម្លាំងការពារព្រំដែន ប៉ូលិសសមុទ្រ និងកងទ័ពជើងទឹក ដែលបង្កើតបានជាសមរភូមិបិទជិត និងខ្លាំងក្លា ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់។

“កងកម្លាំង និងមធ្យោបាយមានស្រាប់ ហើយកងកម្លាំងត្រូវបានចល័ត និងចាត់តាំងយ៉ាងពេញលេញ កម្លាំងកងទ័ព កម្លាំងឃ្លាំមើលនេសាទ... រួមជាមួយក្រសួង ថ្នាក់មជ្ឈិម និងមូលដ្ឋាន យើងប្តេជ្ញាលុបបំបាត់កាតលឿង បន្ទាប់ពីត្រូវបាន EC ព្រមានអស់រយៈពេល ៨ ឆ្នាំមក”។

ឧត្តមសេនីយ៍ទោ លេ ក្វាង ដាវ អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។ រូបថត៖ Ha Phuong/VOV

លោក Vu Duyen Hai អនុប្រធាននាយកដ្ឋាននេសាទ និងត្រួតពិនិត្យការនេសាទ ក្រសួងកសិកម្ម និងបរិស្ថាន បានអត្ថាធិប្បាយថា ការពង្រឹងការត្រួតពិនិត្យ និងការដោះស្រាយការរំលោភបំពានលើការធ្វើអាជីវកម្មសមុទ្រ កំពុងនាំមកនូវឥទ្ធិពលវិជ្ជមានដល់វិស័យនេសាទវៀតណាម៖  

“ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែយើងបានអនុវត្តដោយព្រមៗគ្នារាល់ដំណោះស្រាយ ក្នុងភារកិច្ចពីរគឺ ការល្បាតការគ្រប់គ្រង និងការអនុវត្តច្បាប់នៅសមុទ្ររបស់កម្លាំងប៉ូលិសសមុទ្រ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU នៅវៀតណាម។ តាមនោះ បានកាត់បន្ថយចំនួននាវានេសាទដែលរំលោភច្បាប់នៅសមុទ្រ។ សមិទ្ធផលនេះគឺដោយសារតែការចូលរួមយ៉ាងសកម្មរបស់ក្រសួងការពារប្រទេស និងកងកម្លាំងប៉ូលិសសមុទ្រ”។

លោក Vu Duyen Hai អនុប្រធាននាយកដ្ឋាននេសាទ និងត្រួតពិនិត្យការនេសាទ ក្រសួងកសិកម្ម និងបរិស្ថាន។ រូបថត៖ Ha Phuong/VOV

នៅក្នុងសន្និសីទ កងកម្លាំងមុខងារបានបញ្ជាក់ថា នឹងបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ដោយបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់វៀតណាម ដើម្បីខិតទៅជិតគោលដៅនៃការលុបបំបាត់ "កាតលឿង" និងការកសាងវិស័យនេសាទប្រកបដោយចីរភាព និងមានទំនួលខុសត្រូវក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ។ លើសពីនេះ ប៉ូលិសសមុទ្របានកំណត់ភារកិច្ចសំខាន់ៗ ចំនួនប្រាំ ដើម្បីរឹតបន្តឹងការគ្រប់គ្រងនាពេលខាងមុខ ដូចជា៖ ការបង្កើនពេលវេលាបំពេញការងារនៅលើសមុទ្រពី ២០-៣០% ជាពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់; ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងទាំង ១០០% នៃកប៉ាល់ដែលចេញ និងមកដល់កំពង់ផែ; ការដោះស្រាយយ៉ាងតឹងរ៉ឹងចំពោះកប៉ាល់ដែលចេតនាបិទ ឬដកឧបករណ៍ប្រព័ន្ធត្រួតពិនិត្យនាវា (VMS); ការបង្កើនការឃោសនានៅតាមតំបន់នានាផងដែរ...៕

TAG
VOV/VOVworld/ប៉ូលិសសមុទ្រ/វៀតណាម/ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់/IUU

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត