logo

បេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ​ឡឹម ជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតលើកទី១៤ ជូនសហគមន៍ជនវៀតណាមនៅរុស្ស៊ី

2026/2/26 | 09:03:07
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហោយជុង បានជួបសំណេះសំណាលជាមួយ  កម្មាភិបាលនិងបុគ្គលិកស្ថានទូត តំណាងយុវជន អ្នកប្រាជ្ញ និងអាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។
បេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហោយជុង។ រូបថត៖ TTXVN 

នាថ្ងៃទី២៥ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ី នៅទីស្នាក់ការកណ្តាលនៃស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ឡេ ហោយជុង រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបសំណេះសំណាលជាមួយ  កម្មាភិបាលនិងបុគ្គលិកស្ថានទូត តំណាងយុវជន អ្នកប្រាជ្ញ និងអាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ដើម្បីជូនដំណឹងអំពីលទ្ធផលលេចធ្លោនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (មហាសន្និបាតលើកទី១៤) និងភារកិច្ចសំខាន់ៗដែលថ្នាក់ដឹកនាំប្រទេសបានដាក់ចេញ ដើម្បីនាំប្រទេសវៀតណាមឆ្ពោះទៅរកយុគសម័យថ្មីមួយ។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហោយជុង បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-រុស្ស៊ី បានអភិវឌ្ឍយ៉ាងស្វាហាប់និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដោយពង្រឹងទំនុកចិត្តលើសក្តានុពលនិងអនាគតនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានពិភាក្សាអំពីការរំពឹងទុកជាក់លាក់ ទិសដៅសក្តានុពល និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីបន្ថែមទៀត។

ចំពោះនិស្សិតនិងយុវជន នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី ឡេ ហោយជុង បានបញ្ជាក់ថា ចាប់ពីឆ្នាំនេះតទៅ នឹងមានការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពផ្លាស់ប្តូរនិស្សិត និងការបញ្ជូននិស្សិតទៅសិក្សានៅរុស្ស៊ី ដើម្បីឆាប់បំពេញកង្វះខាតបុគ្គលិកដែលធ្វើការជាមួយរុស្ស៊ីនាពេលបច្ចុប្បន្ន ក៏ដូចជាការឆ្លៀតយកមូលដ្ឋានអប់រំនិងបណ្តុះបណ្តាលវិទ្យាសាស្ត្ររបស់សហព័ន្ធរុស្ស៊ី ដើម្បីកសាងកម្លាំងពលកម្មមានគុណភាពខ្ពស់សម្រាប់វៀតណាម៕


TAG
VOV/VOVworld/បេសកជនពិសេស/អគ្គលេខាបក្ស/មហាសន្និបាតលើកទី១៤/ជនវៀតណាម​នៅឯបរទេស​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត