logo

បេសកជនពិសេសអាមេរិកវិលត្រឡប់មកកាន់មជ្ឈិមបូព៌ាវិញ

2026/2/3 | 09:11:45
(VOVWORLD) - យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់ពីររូបនៃប្រទេសនេះបានបញ្ជាក់នៅថ្ងៃទី ២ ខែកុម្ភៈថា បេសកជនពិសេស របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff បានមកដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ៣ ខែកុម្ភៈនេះ។ 
លោក Steve Witkoff (រុបថត៖ REUTERS/Ammar Awad)

នៅទីនោះ បេសកជនពិសេស Witkoff នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) គឺឧត្តមសេនីយ៍ទោ Eyal Zamir។ របៀបវារៈនៃកិច្ចប្រជុំទាំងនេះទំនងជាផ្តោតលើវិបត្តិអ៊ីរ៉ង់។ ព័ត៌មានអំពីការវិល ត្រឡប់របស់បេសកជនពិសេសអាមេរិក មកកាន់មជ្ឈិមបូព៌ាបានលេច ចេញឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងរៀបចំចរចាកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ភាពតានតឹង។ ទំនងថា បេសកជនពិសេស Witkoff នឹងមានការពិភាក្សាពាក់ព័ន្ធជាមួយមន្ត្រីអ៊ីរ៉ង់នៅសប្តាហ៍នេះ។ ទីតាំងចរចាអាចជាទីក្រុងអង់ការ៉ា ប្រទេសតួកគី។

នៅខាងអ៊ីរ៉ង់ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍នៅថ្ងៃនេះថា ការពិភាក្សាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ក្រុមចរចាអ៊ីរ៉ង់នឹងដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Abbas Araghchi។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានដឹកនាំការចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Esmaeil Baqaei បាននិយាយថា ទីក្រុងតេអេរ៉ង់កំពុងបង្កើតវិធីសាស្រ្ត និងក្របខ័ណ្ឌសម្រាប់ការចរចា ដែលត្រូវបានរំពឹងថានឹងបញ្ចប់ក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខ ជាមួយនឹងសារដែលបានបញ្ជូនតាមរយៈអន្តរការីក្នុងតំបន់។ បញ្ហាជាច្រើនត្រូវបានពិភាក្សា ហើយព័ត៌មានលម្អិតនៃដំណាក់កាលនីមួយៗនៃដំណើរការការទូតកំពុងត្រូវបានបញ្ចប់៕

TAG
VOV/VOVworld/បេសកជនពិសេស/អាមេរិក/វិលត្រឡប់/មជ្ឈិមបូព៌ាវិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត