logo

​ផ្កាជើងគោ​រីកស្គុះស្គាយ បង្អួត​សម្រស់​ពាសពេញ​ព្រៃ​ភ្នំខេត្ត​ Son La

2025/3/13 | 10:11:38
(VOVWORLD) -  នៅពេលនេះ ទឹកដីនិងផ្ទៃមេឃរបស់ខេត្ត Son La គឺភ្លឺស្វាងនិងត្រចះត្រចង់ណាស់ ជាមួយនឹងផ្ការាប់ពាន់ប្រភេទកំពុងបង្អួតសម្រសើ ដែលគួរឱ្យកត់សម្គាល់បំផុតគឺផ្កាជើងគោពណ៌ស ពាសពេញតំបន់ព្រៃភ្នំ។

ខែមិនា នៅពេលដែលពន្លឺព្រះអាទិត្យនៅរដូវផ្ការីកវែងអន្លាយ ក៏ជាពេលវេលាដែលផ្កាជើងគោរីកស្គុះស្គាយបង្អួតសម្រស់ពាសពេញតំបន់ព្រៃភ្នំនៃ Son La។

នៅតាមសងខាងផ្លូវហាយវេលេខ៦ រហូតដល់ច្រាំងថ្មចោត... ផ្កាជើងគោកំពុងរីកស្គុះស្គាយ។

មកដល់ក្រុងភ្នំ Son La នៅពេលនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពផ្កាជើងគោ យ៉ាងងាយស្រួលនៅតាមដងផ្លូធំៗ។

នៅរដូវផ្ការីក ទិដ្ឋភាពកាន់តែរ៉ូមែនទិក និងពោរពេញដោយកម្លាំងរស់។

ផ្កាជើងគោពណ៌ស លាយជាមួយពណ៌ស្វាយ លេចធ្លោនៅកណ្តាលផ្ទៃមេឃពណ៌ខៀវស្រឡះ។

ប្រជាជននិងភ្ញៀវទេសចរជាច្រើនកំពុងថតរូបដើម្បីផ្តិតយកពេលវេលាដ៏ស្រស់ស្អាតក្នុងរដូវផ្កាជើងគោ ។

នារីជនជាតិថៃថតរូបជាមួយផ្កាជើងគោ ដោយស្លៀកពាក់អាវ Com និងកន្សែង Pieu ប្រពៃណីរបស់ជនជាតិខ្លួន។

នៅខេត្ត Son La ផ្កាជើងគោត្រូវបានប្រៀបប្រដូចទៅនឹងនារីជនជាតិថៃដែលមានសម្រស់ដ៏ស្រស់ស្អាត បរិសុទ្ធ សុភាពរៀបសារ និងស្មោះត្រង់។

ផ្កាជើងគោពណ៌សដែលរីកស្គុះស្គាយពាសពេញព្រៃភ្នំ តាំងពីយូរយាណាស់មកហើយ បានក្លាយជាលក្ខណៈវិសេសវិសាលរបស់ខេត្ត Son La ភាគពាយ័ព្យក្នុងនិទាឃរដូវ។

ជារៀងរាល់ឆ្នាំក្នុងរដូវផ្កាជើងគោរីកម្តងៗ ទីក្រុង Son La តែងតែរៀបចំពិធីបុណ្យផ្កាជើងគោ សំដៅលើកតម្កើង អភិរក្ស និងពង្រីកតម្លៃវប្បធម៌បណ្តាជនជាតិក្នុងតំបន់។

ឆ្នាំនេះ ពិធីបុណ្យផ្កាជើងគោត្រូវបានទីក្រុង Son La រៀបចំឡើងនៅថ្ងៃទី ១៥-១៦ ខែមីនា ជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈប្លែកៗ គួរឲ្យទាក់ទាញជាច្រើន៕

TAG
VOV/VOVworld/​ផ្កាជើងគោ​/​ព្រៃ​ភ្នំ/ខេត្ត​ Son La/ទេសចរណ៍​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត