logo

ផ្កាដែលគូសសញ្ញានិទាឃរដូវនៅតំបន់​ភាគពាយព្យ

2024/1/14 | 11:39:00

(VOVWORLD) - នៅពេលដែលផ្កា To day បានរីកស្គុះស្គាយ ក៏ជាពេលវេលាដែលតំបន់ភាគពាយព្យត្រៀមឈានចូលនិទាឃរដូវ។ នៅកន្លែងជាច្រើន ផ្កា To day  នៅតែត្រូវបានប្រជាជនចាត់ទុកថា ជាប្រភេទផ្កាដែលគួសសញ្ញានិទាឃរដូវមកដល់។



ផ្កា To day ផ្សារភ្ជាប់ជាមួយនិទាឃរដូវនៅតំបន់ព្រៃភ្នំភាគពាយព្យ ជាពិសេសនៅក្នុងមនសិការនៃសហគមន៍ជនជាតិ Mong នៅខេត្ត Dien Bien និយាយដោយឡែក និងប្រជាជននៅតំបន់ភាគពាយព្យនិយាយរួម ពីព្រោះនៅពេលផ្ការីកគឺជាសញ្ញានៃនិទាឃរដូវមកដល់។

ផ្កា To day មានស្រទាប់ផ្កាចំនួន៥ មានពណ៌ផ្កាឈូកដូចជាផ្កាម៉ាកខៃ ប៉ុន្តែផ្ការីកទៅជាចង្កោម។

ផ្កានៅពេលរីកស្គុះស្គាយ នឹងលាបព័ត៌ណក្រហម នៅបំភ្លឺជ្រុងមួយនៃតំបន់ព្រៃភ្នំភាគពាយព្យ ។

To day គឺជាប្រភេទដើមឈើ មានដំបូលធំទូលាយ និងដុះនៅលើជណ្តើរភ្នំ។ ផ្កាបានរីកស្គុះស្គាយមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រហែលជាពីរបីសប្តាហ៍។

នៅពេលផ្កា To day រីកស្គុះស្គាយ  ក៏ជាពេលវេលាដែលបុរស់និងនារី ជាតិ Mong ហៅគ្នាទៅលេងពិធីបុណ្យនិទាឃរដូវ។

ផ្កាប្រភេទនេះក៏ត្រូវបានបង្ហាញជាញឹកញាប់នៅលើសម្លៀកបំពាក់របស់នារីជនជាតិ Mong និងនៅក្នុងសម្លេងខែនរបស់បុរសជនជាតិ Mong ផងដែរ។

នៅខេត្ត Dien Bien ដើម To day បានដុះយ៉ាងចន្រើននៅតំបន់ដូចជា៖ Tay Trang (ស្រុក Dien Bien) ឃុំ Sa Dung, Na Son, Pu Ni, Keo Lom, Tay Dinh (ស្រុក Dien Bien Dong) និងភូមិឃុំភាគខាងជើងនៃតំបន់ខ្ពង់រាបថ្ម Tau Chau (ស្រុក To Chau) ។

ផ្កា To day មិនត្រឹមតែមានភាពស្រស់ស្អាតរបស់តំបន់ព្រៃភ្នំភាគពាយ័ព្យប៉ុណ្ណោះទេ ថែមទាំងមានភាពស្រស់ស្អាតប្លែក សាមញ្ញ និងសុទ្ធសាធទៀតផង។

ផ្កា To day នាំមកនូវសញ្ញាដ៏សប្បាយរីករាយ និងសារអំពីនិទាឃរដូវថ្មីសម្រាប់សហគមន៍ជនជាតិ Mong នៅតំបន់ខ្ពង់រាប។

ជនជាតិ Mong នៅភាគពាយ័ព្យចូលចិត្តផ្កា To day ណាស់ ពីព្រោះផ្កានេះក៏ជានិមិត្តរូបនៃព្រៃភ្នំភាគពាយ័ព្យ ដែលពាសពេញទៅដោយព្រលឹងនិងរចនាបទរបស់សហគមន៍ជនជាតិ Mong ។ “Pang To day” - ឈ្មោះនៃផ្កានេះក៏ត្រូវបានដាក់ដោយជនជាតិ Mong ផងដែរ៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត