logo

ផ្តោតលើការជំនះផលវិបាក ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនបន្ទាប់ពីទឹកជំនន់

2025/11/24 | 08:31:00
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ បានចេញសារទូរលេខមួយ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ស្តីពីការផ្តោតលើការជំនះផលវិបាក ស្តារផលិតកម្មនិងអាជីវកម្មឡើងវិញ ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនបន្ទាប់ពីទឹកជំនន់ នៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង។ 

សារទូរលេខ បានបញ្ជាក់យ៉ាងច្បាស់អំពីការចល័តកម្លាំង និងមធ្យោបាយ ដើម្បីទៅដល់គ្រួសារទាំងអស់ដែលនៅដាច់ដោយឡែកពីគេដោយសារទឹកជំនន់ និងការរអិលបាក់ដី; ត្រូវផ្តល់ជំនួយសង្គ្រោះ ស្បៀងអាហារ និងសម្ភារៈចាំបាច់ជាបន្ទាន់ ជាពិសេសសម្រាប់គ្រួសារដែលលិចលង់យ៉ាងខ្លាំង បាត់ បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិ  ហើយមិនត្រូវទុកឲ្យប្រជាជនត្រូវឃ្លាន ស្រេក ទឹក ឬត្រជាក់ឡើយ។ ស្វែងរកមនុស្សបាត់ខ្លួន ព្យាបាលអ្នករបួស និងឧបត្ថម្ភបុណ្យសពរបស់អ្នកដែលបានស្លាប់។ សួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភដល់គ្រួសារដែលរងផលប៉ះពាល់ ជាពិសេសគ្រួសារដែលមានអ្នកស្លាប់ បាត់ខ្លួន ឬរងរបួស ស្របតាមបទប្បញ្ញត្តិ។ ស្តារសេវាកម្មសំខាន់ៗឡើងវិញយ៉ាងឆាប់រហ័ស ដើម្បីធានាបាននូវកន្លែងស្នាក់នៅ កន្លែងសិក្សា ទទួលការព្យាបាល ផ្គត់ផ្គង់អគ្គិសនី ទឹក សញ្ញាទូរគមនាគមន៍ និងស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ មុនថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥;  ជួយឧបត្ថម្ភប្រជាជន ជួសជុលផ្ទះ  ដែលត្រូវបង្ហើតមុនថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥; សាងសង់ និងតាំងទីលំនៅថ្មីដល់គ្រួសារដែលផ្ទះត្រូដួលរលំ  ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបញ្ចប់មុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះ ការងារបង្ការជំងឺក្រោយទឹកជំនន់កំពុងត្រូវបានមូលដ្ឋានអនុវត្តយ៉ាងសកម្ម។

នៅខេត្ត Gia Lai និងខេត្ត Khanh Hoa ការងារបង្ការជំងឺក្រោយទឹកជំនន់ក៏ត្រូវបានអនុវត្តជាបន្ទាន់។ ក្រសួងសុខាភិបាលបានបញ្ជូនកម្មាភិបាល និងបុគ្គលិកចុះមូលដ្ឋាន ដើម្បីអនុវត្តការសម្លាប់មេរោគបរិស្ថាន សម្អាតប្រភពទឹកប្រើប្រាស់ និងជួយឧបត្ថម្ភប្រជាជនឱ្យមានស្ថិរភាពជីវភាពរស់នៅក្នុងពេលឆាប់ៗនេះ៕

TAG
VOV/VOVworld/ផ្តោត/ជំនះផលវិបាក/ស្ថិរភាព/ជីវភាពរស់នៅ/ប្រជាជន/បន្ទាប់ពី/ទឹកជំនន់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត