logo

ផ្តោតសំខាន់លើការជម្នះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងឆ្លើយតបជាបន្ទាន់ ចំពោះព្យុះ Koto

2025/11/26 | 11:14:03

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការការពារស៊ីវិលជាតិ បានធ្វើជាអធិបតីកិច្ចប្រជុំដើម្បីដាក់ពង្រាយវិធានការទប់ទល់នឹងព្យុះ Koto (ព្យុះលេខ ១៥)។ កិច្ចប្រជុំនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្តក្រុងចំនួន ៦ រួមមាន៖ ដាណាំង ក្វាងង៉ាយ យ៉ាឡាយ ដាក់ឡាក់ ខាញ់ហ័រ និងឡាំដុង។

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់បណ្ដាជនរងគ្រោះដោយសារខ្យល់ព្យុះនិងទឹកជំនន់នាពេលថ្មីៗនេះ។ (រូបថត៖ VGP/Minh Khoi)
នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា ព្យុះ Koto បច្ចុប្បន្នកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញ និងពិបាកទាយទុកជាមុនបាន ដូច្នេះបង្កឲ្យមានហានិភ័យខ្ពស់នៃការកើតឡើងបាតុភូតធម្មជាតិមិនប្រក្រតី។ ហេតុដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា៖
“មូលដ្ឋាននានានៅតំបន់ភ្នំដែលងាយកើតមានការរអិលបាក់ដី ត្រូវតែបន្តរក្សា សេណារីយ៉ូទប់ទល់ទៅនឹងហានិភ័យពីគ្រោះធម្មជាតិ។ ក្រសួងកសិកម្ម និងបរិស្ថាន ត្រូវតែសំណូមពរឲ្យបណ្ដាមូលដ្ឋានរាយការណ៍អំពីការរៀបចំផែនទីព្យាករណ៍តំបន់ជន់លិច ផែនទីតំបន់បាក់ដី តំបន់ទឹកជំនន់ ក៏ដូចជាឧប្បត្តិហេតុភូគព្ភសាស្ត្រផងដែរ”។
ក្នុងពេលជាមួយគ្នានោះ ចាំបាច់ត្រូវកំណត់ការទទួលខុសត្រូវឱ្យច្បាស់លាស់ ដល់កម្លាំងនីមួយៗដែលចូលរួមក្នុងភារកិច្ចនៅហ្នឹងកន្លែងចំនួន៤ (បញ្ជាការនៅហ្នឹង កន្លែង កម្លាំងនៅហ្នឹងកន្លែង មធ្យោបាយនិងសម្ភារៈនៅហ្នឹងកន្លែង និងភស្តុភារនៅ ហ្នឹងកន្លែង); ពិនិត្យឡើងវិញនូវផ្លូវទាំងអស់ដែលកើតមានការបាក់ដីជាប្រចាំ ស្នើ ដំណោះស្រាយបច្ចេកទេសដើម្បីធានាសុវត្ថិភាពរយៈពេលវែង; ត្រួតពិនិត្យ និងវាយ តម្លៃយ៉ាងទូលំទូលាយអំពីប្រព័ន្ធធារាសាស្ត្រ និងទំនប់អាងទឹកវារីអគ្គិសនី។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ថ្នាក់ដឹកនាំខេត្ត យ៉ាឡាយ ដាក់ឡាក់ ខាញ់ហ័រ និងឡាំដុង បានឲ្យដឹងថា បណ្ដាខេត្តកំពុងផ្តោតកម្លាំងទាំងអស់ដើម្បីជំនះពុះពារ លើផលវិបាកនៃជំនន់ទឹកភ្លៀង; ផ្តល់អាទិភាពដល់ការជួយសង្គ្រោះ ផ្ដល់លំនៅដ្ឋាន បណ្តោះអាសន្នសម្រាប់ប្រជាជន ជួសជុលហេដ្ឋារចនាសម្ព័ន្ធ បង្ការជំងឺរាតត្បាត សម្អាតអនាម័យបរិស្ថាន ធានាថាប្រជាជនមិនត្រូវឃ្លានឬត្រជាក់នោះឡើយ៕
TAG
VOV/VOVworld/ទឹកជំនន់/ព្យុះ Koto/វៀតណាម/គ្រោះធម្មជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត