logo

ផ្តោតសំខាន់លើការ​បោះឆ្នោ​ត​ជ្រើសរើស​សមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

2026/2/24 | 11:44:24
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោកត្រិន ថាញ់មិន បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយគណៈកម្មាធិការរដ្ឋសភា។ 
ប្រធានរដ្ឋសភា លោក តិរឹន ថាញ់មិន ធ្វើការជាមួយគណៈកម្មាធិការកិច្ចការប្រតិភូ។ រូបថត៖ Le Tuyet/VOV

ធ្វើការជាមួយគណៈកម្មាធិការកិច្ចការប្រតិភូ ប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីជំរុញការបណ្តុះបណ្តាលមន្ត្រីនៅថ្នាក់ឃុំ និងថ្នាក់ខេត្ត ស្តីពីការងារបោះឆ្នោត និងការងារកម្មាភិបាលនៅក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការគ្រប់គ្រងកិច្ចការប្រតិភូ និងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ 

ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ធ្វើការជាមួយគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភា។ រូបថត៖ Le Tuyet/VOV

“គណៈកម្មាធិការកិច្ចការប្រតិភូ នៅក្នុងខែមីនា និងមេសា ត្រូវផ្តោតទៅលើការបោះឆ្នោតជ្រើសរើសសមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ធ្វើយ៉ាងណាដើម្បីឲ្យនៅក្នុងការបោះឆ្នោតនេះ រដ្ឋសភាអាចជ្រើសរើសសមាជិកសភា ចំនួន ៥០០ រូប ពីបេក្ខជនចំនួន ៨៦៤ រូប ពីអង្គភាពចំនួន ១៨២; ហើយក្រុមប្រឹក្សាប្រជាជនថ្នាក់មូលដ្ឋានត្រូវជ្រើសរើសសមាជិកគ្រប់គ្រាន់សម្រាប់ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត និងឃុំ”។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានធ្វើការជាមួយគណៈកម្មាធិកាបំណងរបស់ប្រជាជននិងការត្រួតពិនិត្យ គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន និងគណៈកម្មាធិការវប្បធម៌សង្គម។

ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ធ្វើការជាមួយគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា។ រូបថត៖ Le Tuyet/VOV

បន្ទាប់នោះ នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានធ្វើការជាមួយគណៈកម្មាធិការជនជាតិនៃរដ្ឋសភា៕

TAG
VOV/VOVworld/ការ​បោះឆ្នោ​ត​/សមាជិកសភា​/ក្រុមប្រឹក្សាប្រជាជន/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត