logo

ផ្ទះប្រពៃណីរបស់ជនរួមជាតិ Giay

2015/5/4 | 08:13:36
Vovworld-ភូមិ Ta Van Giay នៃស្រុក Sapa ខេត្ត Lao Cai
ភាគខាងជើង​វៀតណាមស្ថិតក្នុងជ្រលងភ្នំ Muong Hoa។
នៅក្បែរជ្រោះ Hoa បណ្ដាផ្ទះតូច​របស់ជនរួមជាតិ Giay
ផ្អែកខ្នងទៅលើភ្នំនៅព័ទ្ធជុំវិញគ្នាដោយសុខក្សេមក្សាន្ត។
នោះជាចំណុច​វិសេសវិសាលនៃសហគមន៍មួយដែលមានជីវភាពរស់នៅសម្រប
ខ្លួនជាមួយ​ធម្មជាតិនេះ។ ផ្ទះជាកន្លែងរស់នៅប្រចាំថ្ងៃរបស់សមាជិកក្នុងគ្រួសារ
ហេតុនេះ​ហើយក៏ដូចជាជនជាតិផ្សេងៗដែរ ជនរួមជាតិ Giay ម៉ត់ចត់ក្នុងការធ្វើ
ផ្ទះ​ណាស់។
ផ្ទះប្រពៃណីរបស់ជនរួមជាតិ Giay (dulichsapa.vn)


        Vovworld-តាមទស្សនាទានរបស់ជនរួមជាតិ Giay ដីនិងទិសនៃផ្ទះជាកត្តា
​សំខាន់ចំនួន២ ជាប្រការសំរេចកំណត់របស់គ្រួសារ។ ដើម្បីជ្រើសរើសដី​សាង
សង់ផ្ទះ ជនរួមជាតិ Giay បានពឹងទៅលើគ្រូសែន។​ បន្ទាប់ពីបួងសួងម្ចាស់ទឹកម្ចាស់
ដី គ្រូសែននឹងស្វែងរកកំណាត់ដីសមស្របជាមួយគ្រួសារត្រកូលរបស់គេនោះ។
ជ្រើសរើសកន្លែងសាងសង់ផ្ទះ ពេលណាគេក៏យកចិត្តទុកដាក់ដល់ប្រភពទឹកដែរ។​
ទន្ទឹមនឹងអត្ថន័យព្រលឹងជាកន្លែងត្រជាក់សុខសាន្តត្រាណនោះ គឺនៅមាន​លក្ខណៈ​
ដាំដុះ ដាំស្រូវទឹក ស្រែចម្ការ។ លោក San Chang ជនចាស់ជរានៅភូមិ Ta Van Giay
បានឲ្យដឹងថា៖

        “នៅខាងមុខផ្ទះត្រូវមានទីធ្លាទូលាយ។ នៅខាងក្រោយត្រូវមានកន្លែងផ្អែក​ជា​
ធម្មតាគឺផ្អែកលើភ្នំ។ ប្រសិនបើផ្ទះនៅវាលដីគឺនៅខាងក្រោយ នៅខាងឆ្ងាយត្រូវ​
មានភ្នំ។ គេជៀសវាងមានភ្នំថ្មធំបាំងនៅខាងមុខ។”

        ជនរួមជាតិ Giay បានចាត់ទុកថា ជ្រើសរើសទិសសំរាប់ផ្ទះដូច្នេះទើប​ត្រូវ​បាន
ទេវតាភ្នំថែរក្សាការពាររួចផុតពីប្រការអាក្រក់។​ ក្រៅពីនោះទិសនៃផ្ទះត្រូវ​ទូលំ
ទូលាយមិនត្រូវមានអ្វីបាំងឡើយ ទើបរកស៊ីបានធូធារមានបាន ពិសេសគឺគ្មានផ្នូរ​
បាំងនៅ​ខាងមុខ។ លោក Hoang Van Lu នៅភូមិ Ta Van Giay បានឲ្យដឹងបន្ថែម
​ទៀត​ថា៖

        “ត្រូវជ្រើសរើសទិស ជ្រើសរើសអាយុមើលទៅម្ចាស់ផ្ទះស្របនឹងអាយុណា​ទិស
ណា។ ថ្ងៃសាងសង់ផ្ទះជាន់នឹងថ្ងៃខែអាយុអ្នកណាក្នុងផ្ទះគឺអ្នកនោះត្រូវ​ជៀសវាង
ទៅកន្លែងផ្សេង សាងសង់ផ្ទះរួចរាល់ទើបឲ្យត្រឡប់មកវិញ។”

        កំពស់ផ្ទះរបស់ជនរួមជាតិ Giay ត្រូវបានគិតពីខឿនដីដល់ធ្នឹមទទឹមជា​ធម្មតាគឺ
១,៨ម៉ែត្រ រីឯផ្ទះទូលាយប្រមាណ៩ដល់១០ម៉ែត្រ។​ ជនរួមជាតិ Giay ធ្វើផ្ទះមាន៣
ល្វែង ល្វែងនីមួយៗមានអត្ថន័យខុសគ្នា។ លោក Hoang Van Lu បានបកស្រាយថា៖

        “ផ្ទះរបស់ជនរួមជាតិ Giay បានធ្វើជា៣ល្វែង។ សសរចំនួន៤បានចែកជា៣
​ល្វែង។ ជាធម្មតាឡោតឿត្រឹមតែធ្វើនៅល្វែងខាងក្រៅចំនួន២ ល្វែងកណ្ដាលទុក​
ឲ្យទូលាយ។ មុននេះអ្នកចាស់ជរាបានធ្វើជា៥ដល់៦សសរ ប៉ុន្តែឥឡូវនេះត្រឹម​តែ​ធ្វើពី៤ដល់៥សសរប៉ុណ្ណោះទេ។ ​ជាធម្មតាសសរកណ្ដាលផ្ទះត្រូវជាប់នឹងដី ប៉ុន្តែ
ឥឡូវនេះបានលុបចោលសសរនោះហើយ។”

        ល្វែងកណ្ដាលជាកន្លែងដាក់តុសក្ការបូជាទទួលភ្ញៀវត្រូវបានចាត់ទុកជា​ពិសិទ្ធ
បំផុត ហេតុនេះហើយក្នុងឱកាសបុណ្យតេតទិវារំលឹកគុណគេទើបប្រជុំ​ពិសារបាយ
នៅទីនេះ។ តាមទំនៀមទំលាប់នារីមិនបានដេកនៅល្វែងកណ្ដាល​ឡើយ។ លោក
Chang បានឧទ្ទេសនាមថា៖

        “ផ្ទះកាន់តែបុរាណគឺត្រូវមានឡោតឿ ប្រសិនបើគ្មានឡោតឿគឺមិនមែនជា​ផ្ទះ​
របស់ជនរួមជាតិ Giay ឡើយ។​ នៅបន្ទប់បាយគេដាក់របស់របរប្រើប្រាស់​ក្នុង​ការ
ដាំបាយ រីឯវត្ថុផ្សេងៗដាក់នៅឡោតឿ។ ស្រូវអង្កសាច់សុទ្ធតែដាក់​លើនោះ​ដូចជា
ឃ្លាំមួយ។ ប្រសិនបើភ្ញៀវមកគែគេរៀបចំដើម្បីភ្ញៀវដេកនៅទីនោះ។”

        បន្ទប់របស់សមាជិកក្នុងគ្រួសារនៅបណ្ដាល្វែងសង្ខាង។ ប្រសិនបើគ្រួសារ
​មាន​កូនប្រសារជាច្រើនគឺបន្ទប់របស់ប្តីប្រពន្ធកូនច្បងនឹងស្ថិតនៅទិសខាងមេឃ
លិច បន្ទប់​របស់កូនប្រសារទី២គឺស្ថិតនៅទិសមេឃរះ។ លោក San Chang បាន​
បកស្រាយថា៖

        “កូនប្រសារច្បងត្រូវស្នាក់នៅល្វែងខាងនោះគឺជិតនឹងចង្ក្រាន ដើម្បីពេល
​ព្រលឹម​កូនប្រសារភ្ញាក់ពីដំណេកដាំបាយ។​ រីឯនៅល្វែងខាងនេះជនចាស់ជរា​
អាចភ្ញាក់ពី​ដំណេកក្រោយបន្តិច។​ រៀបចំដូច្នេះដើម្បីបង្កលក្ខណៈងាយស្រួល
​សំរាប់ជិវភាពរស់​នៅ​គ្រួសារ។”

        នៅមុខទ្វានៃផ្ទះ ជនរួមជាតិ Giay បានព្យួរបណ្ដាកូនឈូង​ក្រណាត់ដោយ​
គ្រប់​ព័ណ៌​​ដើម្បីតុបតែងសំរាប់ផ្ទះរបស់ខ្លួន។ នេះជាសម្រស់ខាងវប្បធម៍មួយ​របស់
ជន​រួម​ជាតិ Giay។ ផ្ទះជាកន្លែងរក្សាទុករបៀបរស់នៅប្រពៃណីក៏ដូចជា​ជីវភាព
ប្រចាំថ្ងៃរបស់​ជនរួមជាតិ Giay នៅខេត្ត Lao Cai ទៀតផង៕

TAG
ផ្ទះប្រពៃណីរបស់ជនរួមជាតិ Giay

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត