logo

ផ្ទះសាមញ្ញាដែលលោកអ៊ុំហូធ្លាប់បានរស់នៅកាលពីកុមារភាព

2020/5/19 | 10:44:47
(VOVWORLD) - ក្នុងចន្លោះឆ្នាំ១៩០១-១៩០៦ លោកប្រធានហូជីមិញបានរស់នៅ ជាមួយក្រុមគ្រួសារនៅក្នុងផ្ទះឈើប្រក់ស្បូវនៅភូមិ Sen ឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An។

ភូមិ Sen ជាទីកន្លែងដែលលោកប្រធានហូជីមិញធ្លាប់បានរស់នៅកាលពីកុមារភាពចាប់ពីឆ្នាំ១៩០១ដល់ឆ្នាំ១៩០៦។ នៅទីនេះមានផ្ទះឈើ ៥ ល្វែង ប្រក់ស្បូវរបស់លោកតា Nguyen Sinh Sac ឪពុករបស់លោកប្រធានហូជីមិញ។ 

នៅការប្រឡងអក្សរសាស្ត្រថ្នាក់ខេត្តឆ្នាំ១៩០១ លោកតា Nguyen Sinh Sac បានប្រឡងជាប់ចំណាត់ថ្នាក់ខ្ពស់។ អ្នកភូមិ Sen មានមោទនភាពខ្លាំងណាស់ ហេតុដូច្នេះពួកគេបានដកស្រង់មូលនិធិរបស់ភូមិសម្រាប់កសាងផ្ទះឈើអបអរសាទរលោកតា Nguyen Sinh Sac។ ផ្ទះនេះត្រូវបានកសាងឡើងលើផ្ទៃដីប្រមាណ២៥០០ម៉ែត្រការ៉េ រួមទាំងសួនច្បារទៀតផង។

ក្រោយពីផ្ទះឈើត្រូវបានសាងសង់រួចរាល់ លោកតា Nguyen Sinh Sac រួមជាមួយមីង Nguyen Thi Thanh ពូ Nguyen Sinh Khiem និងកូនប្រុស Nguyen Sinh Cung (ឈ្មោះរបស់លោកប្រធាន ហូជីមិញពេលនៅតូច) បានមករស់នៅក្នុងផ្ទះនេះ។ នៅពេលនេះ លោកយាយ Hoang Thi Loan (ម្ដាយរបស់លោកប្រធានហូជីមិញ) បានទទួលមរណភាពហើយ។

ផ្ទះឈើរបស់គ្រួសារលោក Nguyen Sinh Sac មាន៥ល្វែងហើយគ្រឿងប្រដាប់ប្រដារក្នុងផ្ទះសុទ្ធតែសាមញ្ញណាស់។ លោកតា Nguyen Sinh Sac បានបង្រៀនឲ្យកូនៗនៅក្នុងផ្ទះនេះ ហើយបានអុជបំភ្លឺសតិអារម្មណ៍ស្នេហានិងរំដោះជាតិនៅក្នុងដួងចិត្តលោកប្រធានហូជីមិញ។

ឈុតប៉ាន់តែដោយមានក្បូរក្បាច់រចនាដ៏ស្អាតៗរបស់គ្រួសារលោកប្រធានហូជីមិញ។ លោកតា Nguyen Sinh Sac តែងតែប្រើប្រាស់ឈុតប៉ាន់តែនេះដើម្បីឆុងតែទទួលភ្ញៀវមកលេងផ្ទះ។

ផ្ទះបាយដោយមានឧបករណ៍ដ៏សាមញ្ញ។

សួនច្បារដ៏ធំទូលាយនៅជុំវិញផ្ទះឈើ។

ផ្ទះឈើរបស់គ្រួសារលោកប្រធានហូជីមិញស្ថិតនៅក្នុងតំបន់កេរ្តិ៍ដំណែលជាតិពិសេស Kim Lien។ នៅទីនេះតាំងបង្ហាញវត្ថុជាច្រើនដែលផ្សាភ្ជាប់នឹងស្រុកកំណើត ក្រុមគ្រួសារ កុមារភាពនិងដំណើរទស្សនាស្រុកកំណើតវិញរបស់លោកប្រធានហូជីមិញ។ រូបថតនេះគឺរថយន្តដែលដឹកលោកប្រធានវិល ត្រឡប់មកស្រុកកំណើតវិញលើកទី១ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ១៩៥៧។

 សម្លៀកបំពាក់ដែលលោកប្រធានបានស្លៀកពាក់នៅពេលវិលត្រឡប់មកស្រុកកំណើតលើកទី១។

សម្លៀកបំពាក់និងស្បែកជើងសង្ក្រែកកៅស៊ូដែលលោកប្រធានស្លៀកពាក់នៅពេលវិលត្រឡប់មកស្រុកកំណើតលើកទី២កាលពីឆ្នាំ១៩៦១។

រូបភាពបញ្ឈរលោកប្រធានហូជីមិញដែលត្រូវបានបង្កើតឡើងនៅលើកម្ទេចកម្ទីយន្តហោះចម្បាំងអាមេរិកដែលត្រូវបានកងទ័ពនិងប្រជាជនទីក្រុង Vinh បាញ់ធ្លាក់ក្នុងសម័យសង្គ្រាម។

ឆ្នាំនេះ ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ តំបន់កេរ្តិ៍ដំណែលជាតិពិសេស Kim Lien បានទទួលស្វាគមន៍ភ្ញៀវមកទស្សនានិងអុជធូបទៀនយ៉ាងច្រើនកុះករ៕

TAG
VOV/VOVworld/ផ្ទះឈើ/លោកប្រធានហូជីមិញ/កុមារភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត