logo

ផ្លូវរូងក្រោមដី ដីឥដ្ឋនៅក្រុង Da Lat

2016/1/20 | 08:07:10
VOVWORLD_ផ្លូវរូងក្រោមដីដីឥដ្ឋនៅក្រុង Da
Lat មានឈ្មោះផ្សេងៗទៀតដូចជា ផ្លូវរូងក្រោមដី
​ចម្លាក់ ផ្លូវរូងក្រោមដីដីក្រហមឬភូមិដីឥដ្ឋ។ ផ្លូវរូង
ក្រោមដីដីឥដ្ឋនេះជា សំណង់សិប្បនិមតិ្តថ្មីស្ថិតនៅ
លើទួលស្រល់ខៀវស្រងាត់ដែលមានប្រវែង១២០០
ម៉ែត្រទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង។

VOVWORLD_ផ្លូវរូងក្រោមដីដីឥដ្ឋនៅក្រុង Da Lat មានឈ្មោះផ្សេងៗទៀត
ដូចជា ផ្លូវរូងក្រោមដី​ចម្លាក់ ផ្លូវរូងក្រោមដីដីក្រហមឬភូមិដីឥដ្ឋ។ ផ្លូវរូងក្រោមដីដីឥដ្ឋ
នេះជា សំណង់សិប្បនិមតិ្តថ្មីស្ថិតនៅលើទួលស្រល់ខៀវស្រងាត់ដែលមានប្រវែង
១២០០ម៉ែត្រទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង។

        សំណង់ស្ថាបត្យកម្មនិងទេសភាពនៃក្រុង Da Lat​ ដែលត្រូវបានធ្វើអំពីដីឥដ្ឋនេះ​
បានដុះឡើងនៅកណ្ដាលព្រៃស្រល់ខៀវខ្ចីក្បែមាត់បឹង Tuyen Lam។ ការចាប់
អារម្មណ៍​ដំបូង​បង្អស់​ចំពោះសំណង់នេះគឺផ្លូវរូងក្រោមដីដែលមានឆ្លាក់រូបនៅលើ
ជញ្ជាំងទាំង​សង្ខាង។សំណង់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ហាញ
រូបភាពក្រុង Da Lat​តាំងពីសម័យដើមរហូតមកដល់ពេលត្រូវបានកសាងក្លាយទៅ
ជាទីក្រុងទំនើបរួមជាមួយសំណង់ស្ថាបត្យកម្មនិងវប្បធម៌ដ៏វិសេសវិសាលនា
បច្ចុប្បន្ន។ ម្ចាស់នៃផ្លូវរូងក្រោមដី ដីឥដ្ឋនេះគឺលោក Trinh Ba Dung​ ជាមនុស្សជក់
ចិត្តនឹងសំណង់ស្ថាបត្យកម្មបុរាណ នានា នៅក្រុង Da Lat។ ក្រោយរយៈពេល៤ឆ្នាំ
ធ្វើការសិក្សាស្រាវជ្រាវលោកបានរក​ឃើញរូបមន្តកែច្នៃដីឥដ្ឋបាសាណទៅជា
រូបធាតុថ្មីមួយដែលមានពណ៌ពិសេសជិតស្និតជាមួយបរិស្ថានដើម្បីកសាងផ្លូវរូង
ក្រោមដីនិងរូបចំលាក់ពីដីឥដ្ឋដែលមានភាពជាប់ស្មើនឹងបេតុង។ លោក Trinh Ba
 Dung បានឲ្យដឹងថា

  “ ខ្ញុំសំរេចបើកសេវាកម្មទេសចរណ៍នៅក្រុង Da Lat ហើយត្រូវតែជ្រើសរើស
​ផលិតផល​ពិសេសសំរាប់ទាក់ទាញភ្ញៀវទេសចរ។ ខ្ញុំមានសំណាងបានទៅ​កាន់​
ប្រទេស​ជាច្រើនលើពិភពលោកហើយសង្កេតឃើញថាប្រទេសនីមួយៗមានរបៀប
ធ្វើ​អាជីវកម្មសេវាទេសចរខុសពីគ្នា។ នៅ Da Lat ខ្ញុំឃើញដីនៅទីនេះជាដីបាសាណ
ពណ៌​ក្រហមបានជាខ្ញុំគិតថានេះជាលក្ខណពិសេសមួយរបស់ទឹកដី Da Lat។ ជាមួយ
នឹង​បទ​ពិសោធន៍និងចំណេះវិជ្ជាខ្ញុំបានសិក្សាស្រវជា្រវប្រកបដោយជោកជ័យនូវ
បច្ចេកវិទ្យានេះហើយកសាងបាននូវផ្ទះពីដីក្រហមនិងផ្លូវរូងក្រោមដីឆ្លាករូប”។

លោក Trinh Ba Dung បានជូលគេជីកដីចំនួន៥ហ្មឺនម៉ែត្រគូបដើម្បីកសាង ផ្លូវរូងក្រោមដីមួយមានប្រវែង១,២គីឡូម៉ែត្រទទឹងពី២ដល់១០ម៉ែត្រជំរៅពី១ដល់៩ម៉ែត្រដោយមានឆ្លាក់រូបនៅលើជញ្ជាំងទាំងសង្ខាង


        លោក Trinh Ba Dung បានជូលគេជីកដីចំនួន៥ហ្មឺនម៉ែត្រ​គូប​ដើម្បី​កសាង ផ្លូវ
រូងក្រោមដីមួយមានប្រវែង១,២គីឡូម៉ែត្រទទឹងពី២ដល់១០ម៉ែត្រជំរៅពី១ដល់៩
ម៉ែត្រដោយមានឆ្លាក់រូបនៅលើជញ្ជាំងទាំងសង្ខាង។ ធ្វើដំណើរក្នុងផ្លូវរូងក្រោមដី
នេះតាមរយៈរូបចំលាក់នានាភ្ញៀវទេសចរអាចឃើញប្រវតិ្តសាស្រ្តកកើតនិងកសាង
Da Lat ​ជាមួយរូបផ្ទះឈើ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ជនជាតិ។ បន្ទាប់មក
គឺរមនីយដ្ឋានមួយចំនួននៅ Da Lat ដូចជា ស្ថានីយ៍រថភ្លើង វិទ្យាស្ថានPasteur​ វិហារ
កាតូលិច Con Ga ព្រលានយន្តហោះ និងជ្រលងស្នេហ៍ជាដើម។ ក្នុងចំណោមសំ
ណង់ទាំងនេះ​ មាន​ស្នាដៃលេចធ្លោបំផុតនោះគឺជាផ្ទះធ្វើអំពីដីឥដ្ឋមានផ្ទៃ៩០ម៉ែត្រ
ក្រឡា។ សៀវភៅឯកទត្តកម្មវៀតណាមបានកត់សំគាល់ឯកទត្តកម្ម២សំរាប់ផ្ទះនេះ
គឺផ្ទះសាងសង់ពីដីក្រហមបាសាណមិនដុតដំបូងបង្អស់មានឆ្លាក់រូបផែនទីវៀត
ណាមលើដំបូល និងជាផ្ទះសាងសង់ពីដីក្រហមបាសាណមិនដុតមានរចនាបទ
ពិសេសបំផុត។

ពេលទៅទស្សនា Da Lat  ម្ដងៗភ្ញៀវទេសចរតែងតែមកស្វែងយល់សំណង់​ផ្លូវ​រូង
ក្រោមដីនិងផ្ទះពិសេសនេះ។ លោកស្រី Doan Thi Loc ជាភ្ញៀវទេសចរមកពីទីក្រុង
 ហូជីមិញបានចែករំលែកថា

“ ខ្ញុំធ្លាប់ទៅទស្សនា Da Lat ជាច្រើនលើកមកហើយតែនេះជាលើកដំបូងមក​
ទស្សនារមនីយដ្ឋាននេះ។សំណង់នេះត្រូវបានកសាងនិងឆ្លាក់រូបដោយវត្ថុធាតុដើម
ពិសេសដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មយ៉ាងខ្លាំង”។

Da Lat ជារមនីយដ្ឋានគាប់ចិត្តភ្ញៀវទេសចរជាតិនិងអន្តរជាតិដោយសារ​មាន​
អាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំរួមជាមួយទេសភាពធម្មជាតិស្រស់
ត្រកាល។ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវទេសចរនៅមានបទពិសោធន៏ដ៏ល្អនាពេលមក
ទស្សនាសំណង់ផ្លូវរូងក្រោមដីទៀតផង៕

TAG
ផ្លូវរូងក្រោមដីដីឥដ្ឋ/បឹង Tuyen Lam

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត