logo

ផ្សព្វផ្សាយអំពីការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥

2025/6/6 | 01:05:00

(VOVWORLD) -  ប្រិយមិត្តអ្នកស្តាប់ជាទីគោរពរាប់អាន!

ដូចដែលបានចែករំលែកនៅក្នុងព័ត៌មានមុន គណៈកម្មាធិការរៀបចំការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥ បាននិងកំពុងទទួលបានអត្ថបទប្រឡងដែលមានគុណភាពខ្ពស់ជាច្រើន។


ក្នុងចំណោមនោះមានអត្ថបទដែលលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់មិត្តអ្នកស្តាប់ទាំងខ្លឹមសារនិងទម្រង់។ យើងខ្ញុំអាចលើកឡើងអំពីអត្ថបទប្រឡងមានចំនួន ៩៩ ទំព័រ របស់មិត្តអ្នកស្តាប់ជនជាតិជប៉ុនម្នាក់ ដែលមានព័ត៌មានច្រើនបង្ហាញពីភាពល្អិតល្អន់ក្នុងការបង្ហាញ។ អត្ថបទប្រឡងចំនួន ៥៨ ទំព័ររបស់អ្នកស្តាប់រ៉ូម៉ានីក៏ជាអត្ថបទប្រឡងមួយក្នុងចំណោមអត្ថបទដែលមានគុណភាពខ្ពស់ផង ដែរ។ ការប្រឡងឆ្នាំនេះក៏មានមិត្តអ្នកស្តាប់ឥណ្ឌូណេស៊ីផ្ញើរអត្ថបទចូលរួមប្រឡងចំនួន ៣២ ទំព័រ ៤២ ទំព័រផងដែរ។

លើសពីនេះ គណៈកម្មាធិការរៀបចំក៏ទទួលបានអត្ថបទជាច្រើនជាមួយ នឹងការបង្ហាញគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញភ្នែកផងដែរ ចាប់ពីទំព័រគម្រប ដល់ការរៀបចំ និងការបង្ហាញជារូបភាពសម្រាប់ខ្លឹមសារចម្លើយ។

បេតិកភណ្ឌអក្សរសាស្ត្រ Van Mieu - Quoc Tu Giam នៅទីក្រុងហាណូយ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់មកទស្សនា (រូបថត៖ VOV)

ជាពិសេសកម្មវិធីជាភាសាបារាំងទទួលបានការចូលពីឪពុក និងកូនជន ជាតិឥណ្ឌាផងដែរ។ ពួកគេទាំងពីរស្រឡាញ់វៀតណាម និងស្តាប់កម្មវិធីរបស់វិទ្យុជាប្រចាំ។ ទន្ទឹមនឹងនោះ កម្មវិធីភាសាចិនក៏បានទទួលសំបុត្រសរសេរដៃផ្ញើតាមប្រៃសណីយ៍។

ទន្ទឹមនឹងការផ្ញើរអត្ថបទចូលរួម មិត្តអ្នកស្តាប់ជនជាតិអាល់ហ្សេរី Naghmouchi Nouari ជឿជាក់ថា៖ “ការប្រលងឆ្នាំនេះនឹងទាក់ទាញអ្នកចូលរួមយ៉ាងច្រើនក្នុងឱកាសខួបលើកទី ៨០ របស់វិទ្យុសម្លេងវៀតណាម។ ខ្ញុំពិតជាសង្ឃឹមថា លើកនេះ ខ្ញុំនឹងមានឱកាសឈ្នះរង្វាន់ដើម្បីមកលេងប្រទេសវៀតណាម និងទស្សនាស្ទូឌីយ៉ូរបស់វិទ្យុសំឡេងវៀតណាម ។ ខ្ញុំស្រឡាញ់វៀតណាមដូចគ្នា ខ្ញុំស្រឡាញ់ប្រទេសអាល់ហ្សេរីអញ្ជឹង”

ក្នុងការប្រឡងឆ្នាំនេះ គណៈកម្មការរៀបចំទទួលបានអត្ថបទចូលរួមប្រឡងជាច្រើនពីមិត្តអ្នកស្តាប់ដែលជាសមាជិកក្លឹបវិទ្យុអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះមិត្តអ្នកស្តាប់ សម្រាប់ការផ្សព្វ ផ្សាយការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥ ក្នុងសហគមន៍មិត្តអ្នកស្តាប់វិទ្យុរលកខ្លី។

ការចូលរួមយ៉ាងក្លៀវក្លា និងមនោសញ្ចេតនាដែលមិត្តអ្នកស្តាប់មានចំពោះវិទ្យុសំឡេងវៀតណាមគឺកត្តាសំខាន់ដែលរួមចំណែកដល់ភាពជោគ ជ័យនៃការប្រឡងនេះ។

យើងជឿជាក់ថា ការចែករំលែករបស់មិត្តអ្នកស្តាប់ Naghmouchi Nouari ក៏ជាបំណងប្រាថ្នារបស់អ្នកស្តាប់ជាច្រើននៅពេលចូលរួមក្នុងការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម ឆ្នាំ ២០២៥។  យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ្នកបង្ហើយអត្ថបទប្រឡងរបស់ខ្លួន។   ហើយទន្ទឹងរង់ចាំឱកាសដើម្បីទទួលស្វាគមន៍អ្នកមកកាន់ប្រទេសវៀតណាម។ វិទ្យុសម្លេងវៀតណាមមានអាស័យដ្ឋាននៅវិថីលេខ ៥៨ Quan Su ទីក្រុងហាណូយ តែងតែបើកចំហរស្វាគមន៍មិត្តអ្នកស្តាប់!

សូមចូលរួមការប្រឡងដើម្បីស្វែងយល់ពីសម្រស់របស់ប្រទេសវៀតណាម!

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត