logo

ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥

2025/12/11 | 10:20:22

(VOVWORLD) - ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ការនាំចូល និងនាំចេញតាមរយៈច្រកទ្វារ ព្រំដែនគោករវាងវៀតណាមនិងកម្ពុជា សម្រេចបានទំហំ ៥,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

វេទិកាតភ្ជាប់ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជា។ (រូបថត៖ Tran Hieu/VOV)
ព័ត៌មាននេះ ត្រូវបានប្រកាសដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៅក្នុងវេទិកាតភ្ជាប់ ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជា ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង កាលពីរសៀលថ្ងៃទី ១០ ខែធ្នូ នៅសង្កាត់ ទិញបៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មព្រំដែន វៀតណាម-កម្ពុជា គ្រោងនឹងសម្រេចបានជាង ៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ ដោយឡែកក្នុងខេត្តអានយ៉ាង តម្លៃនាំចេញទំនិញជាមធ្យមតាមព្រំដែនគោកពី អានយ៉ាងទៅកាន់កម្ពុជា សម្រេចបានជាង ៥០០ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
គណៈប្រតិភូកំពុងទស្សនាស្តង់នានានៅវេទិកាតភ្ជាប់ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជា។ (រូបថត៖ Tran Hieu/VOV)
នៅក្នុងវេទិកានេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រួមជាមួយអាជ្ញាធរ មូលដ្ឋានដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ក៏បានបូកសរុបរយៈពេល ៥ឆ្នាំ នៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនវៀតណាម ដំណាក់កាល ២០២១-២០២៥; តំរង់ទិសអភិវឌ្ឍន៍ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជារហូត ដល់ឆ្នាំ ២០៣០។ តាមនោះ ក្រោយរយៈពេល៥ឆ្នាំអនុវត្តន៍កម្មវិធីនេះ ប្រទេសទាំង មូលនាបច្ចុប្បន្នមានផ្សារព្រំដែនប្រហែល ២១៨ កន្លែង ក្នុងនោះព្រំដែនវៀតណាម- កម្ពុជាមានផ្សារចំនួន ៨៥ កន្លែង មានផ្សារទំនើបចំនួន ៨ និងមជ្ឈមណ្ឌលភស្តុភារកម្ម ចំនួន ១។ ក្នុងចំណោមឃ្លាំងទំនិញទាំង ៧២ តាមបណ្តោយព្រំដែនទូទាំងប្រទេស ព្រំដែនវៀតណាម-កម្ពុជាមានឃ្លាំងចំនួន ២២ ស្មើនឹង ៣១%។
ក្នុងក្របខ័ណ្ឌនៃវេទិកានេះ កាលពីយប់ថ្ងៃទី ១០ ខែធ្នូ ពិធីបើកពិព័រណ៍ពាណិជ្ជ កម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជា បានធ្វើឡើងនៅសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង ដោយមានការចូលរួមពីអាជីវកម្មវៀតណាម និងខេត្ត តាកែវ ខេត្តកណ្តាល និងខេត្តកំពត ប្រទេសកម្ពុជា៕
TAG
VOV/VOVworld/ពាណិជ្ជកម្ម/ព្រំដែន/វៀតណាម/កម្ពុជា/នាំចេញ/នាំចូល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត