logo

ពាណិជ្ជកម្មវៀតណាម-អាមេរិកកើនឡើង ៣០០ ដងក្នុងរយៈពេល ៣០ ឆ្នាំ

2025/12/10 | 10:51:22
(VOVWORLD) - វេទិកាពាណិជ្ជកម្មវៀតណាម-អាមេរិក ឆ្នាំ ២០២៥ ដែលមានប្រធានបទ "៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម - ជំនះពុះពារលើបញ្ហាប្រឈម ឈានចូលយុគសម័យថ្មី" បានធ្វើឡើងនាព្រឹកថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហូជីមិញ។ 
ការពិភាក្សាជាក្រុមស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងវេទិកានេះ។ (រូបថត៖ VOV)
វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំវៀតណាម (AmCham) ក្នុងឱកាស រំលឹកខួបលើកទី ៣០ នៃការធ្វើប្រក្រតីទំនាក់ទំនងវៀតណាម-អាមេរិកឡើងវិញ (១៩៩៥-២០២៥) និងខួបលើកទី ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មទ្វេភាគី (BTA) (២០០០-២០២៥)។
យោងតាមតួរលេខស្ថិតិដែលបានបង្ហាញនៅក្នុងវេទិកានេះ ៣០ ឆ្នាំក្រោយពី ប្រទេសទាំងពីរធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ ពាណិជ្ជកម្មទ្វេភាគីសម្រេច បានកំណើនគួរឱ្យចាប់អារម្មណ៍ ពីកន្លះពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៤ ឡើង ដល់ជិត ១៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងជិត ៣០០ ដង។
ក្នុងតួនាទីជាក្របខ័ណ្ឌសន្ទនាគោលនយោបាយដ៏សំខាន់មួយ វេទិកាពាណិជ្ជ កម្មវៀតណាម-អាមេរិក ឆ្នាំ២០២៥ រួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅនូវការយល់ ដឹងរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែងរវាងភាគីពាក់ព័ន្ធ តាមនោះ ពង្រីកវិសាលភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការ អភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អាមេរិកប្រកបដោយស្ថិរភាព ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៃ នៅក្នុងដំណាក់កាលបន្ទាប់៕
TAG
VOV/VOVworld/ពាណិជ្ជកម្ម/វៀតណាម/អាមេរិក/៣០០ដង/៣០ឆ្នាំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត