logo

ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមបង្កើនល្បឿន ឆ្ពោះទៅរកការទម្លុះទម្លាយក្នុងដំណាក់កាល ២០២៦-២០៣០

2026/1/1 | 08:42:30

(VOVWORLD) - ចូលដល់ឆ្នាំ ២០២៦ ពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានគេព្យាករថា នឹងបន្តជាកម្លាំងចលករកំណើនដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ជាពិសេសនៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលកាន់តែទូលំទូលាយ និងឱកាសថ្មីៗសម្រាប់ទីផ្សារអន្តរជាតិ។

តួរលេខដែលក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានប្រកាសនៅចុងខែធ្នូបានបង្ហាញថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម បន្តរក្សាបាននូវអត្រាកំណើនពី ១៨-២៥% ក្នុងមួយឆ្នាំ; ទំហំទីផ្សារឈានដល់ប្រហែល ៣២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដែលធ្វើឱ្យវៀតណាមក្លាយជាទីផ្សារមួយដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ យោងតាមលោក Vu Hong Khanh នាយកប្រតិបត្តិក្រុមហ៊ុន ភាគហ៊ុនពាណិជ្ជកម្មអន្តរជាតិ Saler - អង្គភាពដែលមានការអនុញ្ញាតជាផ្លូវការរបស់ វេទិកា Alibaba.com នៅប្រទេសវៀតណាម ដោយមានក្របខ័ណ្ឌគោលនយោបាយកាន់តែប្រសើរឡើងនោះ វិស័យពាណិជ្ជកម្មអេឡិចត្រូនិកត្រូវបានគេព្យាករថា នឹងរីកចម្រើនកាន់តែខ្លាំងឡើងក្នុងដំណាក់កាល ២០២៦-២០៣០។ ក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននឹងក្លាយជាកម្លាំងចលករកំណើនដ៏សំខាន់ ដែលជួយសហគ្រាសពង្រីកទីផ្សារនិងបង្កើនតម្លៃកសិផលវៀតណាមជាច្រើនប្រភេទ។ លោក Vu Hong Khanh បានធ្វើអត្ថាធិប្បាយថា៖

«ក្នុងវដ្តកំណើន ២០២៦-២០៣០ វិស័យមួយក្នុងចំណោមវិស័យដែលត្រូវបានព្យាករថា នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងគឺវិស័យកសិផលវៀតណាម។ វិស័យនេះមានគុណសម្បត្តិជាច្រើន ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចអស់រយៈពេលយូរមកហើយ។ ទោះជាយ៉ាងណាក៏ដោយ សក្តានុពលនៃកសិផល មិនទាន់ត្រូវបានធ្វើអាជីវកម្មយ៉ាងសក្តិសមនៅឡើយទេ ជាពិសេសនៅក្នុងបរិបទដែលទីផ្សារនិងវិធីសាស្ត្រចែកចាយនៅតែមានកម្រិត។ ជាមួយនឹងការគាំទ្រកាន់តែច្បាស់លាស់នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក វិស័យកសិផលត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរវិជ្ជមាន ដែលបង្កើតសន្ទុះសម្រាប់កំណើនប្រកបដោយចីរភាពនាពេលខាងមុខ»៕

TAG
VOV/VOVworld/ពាណិជ្ជកម្ម/អេឡិចត្រូនិក/វៀតណាម/ឆ្នាំ២០២៦/កសិផល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត