logo

ពិធីកំណត់ស្គាល់ពេញវ័យរបស់ជនរួមជាតិ Dao Khau

2014/7/1 | 02:23:59
Vovworld-ពិធី​ Qua Tang ឬ Cap Sac
(ពិធីកំណត់សម្គាល់ពេញវ័យ) ត្រូវ
បានចាត់ទុកជា ចរិតលក្ខណៈ
វប្បធម៍​វិសេសវិសាល របស់
ជនរួមជាតិ Dao។ តាមទស្សនា
ទានរបស់ជនរួមជាតិ Dao Khau ថា
អ្នកដែលមិនទាន់បានរៀបចំពិធី
កំណត់ស្គាល់ពេញវ័យគឺពេលស្លាប់
​ទៅ​មិនបាន ជួបជុំជាមួយជីដូនជីតាទេ
 ហើយ មិនបានទទួលស្គាល់ជាកូនចៅ
របស់ Ban Vuong​ ជាទេពរក្ស កំពូល
របស់ជនរួមជាតិ Dao។ ជា ពិសេស
បុរសទោះបីជាមានអាយុ
ច្រើនតែមិនទាន់បានរៀបចំពិធី​
កំណត់ស្គាល់ពេញវ័យគឺមិនទាន់បាន
ចាត់ទុកជា ធំដឹងក្តី និងមិនទាន់មាន
លក្ខណៈ គ្រប់គ្រាន់ដើម្បី​អនុវត្តពិធីការ
សែន ព្រេននិងចូលរួមការងាររបស់ភូមិ
ឡើយ។

 

ពិធីកំណត់ស្គាល់ពេញវ័យរបស់ជនរួមជាតិ Dao Khau (VOV)

         Vovworld-ពិធី Qua Tang (ពិធី​កំណត់ស្គាល់ពេញវ័យ) ជាពិធីការសំខាន់បំផុតក្នុង
ជីវិត​របស់បុរស Dao Khau ម្នាក់ៗ។ វាក៏កំណត់ការធំដឹងក្តី​របស់​មនុស្សមួយនាក់ក៏ដូច
ជាអះអាងនូវតួនាទីរបស់បុគ្គលបុរសនោះក្នុង​សហគមន៍សង្គមផងដែរ។​ ជនជាតិ
មួយចំនួនដូចជា Muong, Tay, San Chay ក៏មាន​ពិធី​បុណ្យពេញវ័យដែរ។ ប៉ុន្តែគេ
ត្រឹមតែធ្វើបុណ្យពេញវ័យសំរាប់អ្នកណាដែលចង់ធ្វើជា​គ្រូសែន។ រីឯចំពោះជន
ជាតិ Dao នោះ វាជាចំណុចមួយដែលបុរស Dao ណាក៏​ត្រូវអនុវត្តផងដែរ។​ ចំពោះ
ជនរួមជាតិ Dao Khau បុរសពីអាយុពី១១ដល់១២​បាន​ធ្វើ​ពិធីបុណ្យពេញវ័យ។
លោក Tan La U កម្មាភិបាលសារៈមន្ទីជនជាតិ​ខេត្ត Lai Chau បានឲ្យដឹងថា៖

        “ជនរួមជាតិ Dao Khau ជឿថា កូនប្រុសនិងពេញវ័យពេលពី១១ដល់១២ឆ្នាំ។ បន្ទាប់ពីពិថីពេញវ័យពួកគេអាចចូលរួមគ្រប់ការងារក្នុង​សង្គម ក្នុងសហគមន៍ជន
រួមជាតិ Dao។ បើមិនរៀបចំបាន​ពិធីគេមិនអាចមកវិញជាមួយជីដូនជីតាក្រោយ
ពីមរណៈភាពឡើយ។​ ប៉ុន្តែក្នុង​ដំណើការរៀបចំពិធីបុណ្យសព អ្នកភូមិនឹង
រៀបចំបន្ថែមពិធីការតូចមួយទៀតដូច​ជាពិធីពេញវ័យសំរាប់អ្នកនោះ។”

         ចំពោះជនរួមជាតិ Dao Khau បុរសដែលមិនទាន់បានរៀបចំពិធីពេញវ័យគឺ
មិនមានក្រមុំណាជ្រើសរើសជាប្តីឡើយ។ លោក Tan Kim Phu នៅទីរួមខេត្ត Sin Ho
ស្រុក Sin Ho ខេត្ត Lai Chau បានឲ្យដឹងថា៖

         “នោះជាពិធីការសំរាប់កូនប្រុសទាំងឡាយ។ បន្ទាប់ពីពិធីពេញវ័យ អ្នកណា ដែលមានសមត្ថភាពធ្វើគ្រូសែននឹងបានទទួលស្គាល់ជាផ្លូវការហើយអាចធ្វើ
អាជីព។”

        ទិវារៀបចំពិធីកំណត់ស្គាល់ពេញវ័យគឺជាពិធីបុណ្យរបស់សហគមន៍ជនរួមជាតិ
Dao ផងដែរ។ ភូមិទាំងមូលប្រមូលនៅគ្រួសាររបស់កូនប្រុសដែលឈានចូលពេញវ័យ
ដើម្បីអបអរសាទរ។ ហេតុនេះហើយធ្វើពិធីពេញ​វ័យចំណាយច្រើនណាស់។ គ្រួសារត្រូវត្រៀមរៀបចំពី២ដល់៣ឆ្នាំមុន។ លោក Tan Kim Phu បានឲ្យដឹងថា៖

        “គ្រួសារត្រូវត្រៀមម្ហូបអាហារជាច្រើន។ ទិវាពេញវ័យត្រូវបានចាត់ទុកដូចជា
ទិវា​បុណ្យ​របស់ភូមិ។ គេត្រូវជ្រើសរើសពេលវេលាល្អ ត្រៀមម្ហូបអាហារកាប់
ជ្រូករាប់សិបក្បាលដើម្បី​អញ្ចើញគ្រូមកសែនព្រេន។ ពីព្រោះនេះជាពិធីការ
សហគមន៍ក្នុងភូមិ អ្នកភូមិ​សុទ្ធតែ​មានវត្តមាននិងហូបចុកក្នុងរយៈពេល២ដល់
៣ថ្ងៃ។”

        ពិធីការពេញវ័យនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ដល់៣ថ្ងៃ គ្រូសែននឹងរៀបចំ​
តុសក្ការបូជា។​ កូនប្រុសត្រូវបានបីទៅចំពោះមុខតុសក្ការបុជា ក្រោយពេលគ្រូសែន​
បានធ្វើពិធីសែនព្រេនមក គេនឹងឲ្យកុមារានោះផ្ដួលខ្លួនទៅលើសំនាញ់ដែលបាន
ត្រៀម​ពីមុន។ បណ្ឌិត Vi Van An បានឲ្យដឹងថា ពិធីការនោះបានកត់សម្គាល់ការ
ធំដឹង​ក្តីរបស់កូនប្រុស Dao Khau។

         “ប្រការនោះបានកត់សម្គាល់ការធំដឹងក្តីក្លាយទៅជាពលរដ្ឋជាផ្លូវការរបស់
ជនរួមជាតិ Dao Khau។ សំណាញ់នោះត្រូវបានធ្វើដូចជាសំណាញ់របស់ពីងពាង នៅ
ខាងក្រោមមានមនុស្ស៣ ៤នាក់ជួយលើក។ បន្ទាប់ពីពិធីនេះកូនប្រុសនឹងហូប
ចុកយ៉ាតិច។ ក្រោយនោះគឺពិធីថ្វាយចង្កៀង។”

         ពិធីការកំណត់ស្គាល់ពេញវ័យនីមួយៗបានប្រព្រឹត្តទៅតាមចង្វាក់ជាតូរតន្ត្រី
 របាំក្នុងពិធីការសាសនាដំបន់៕

TAG
ពិធី/ពេញវ័យ/របស់/ជនរួមជាតិ/Dao Khau/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត