logo

ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកស្វាគមន៍អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមលោក តូ ឡឹម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

2026/2/6 | 07:36:15
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងភ្នំពេញ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

នៅតាមដងផ្លូវទៅកាន់ព្រះបរមរាជវាំង យុវជន និស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់នៃទីក្រុងភ្នំពេញ បានកាន់ព្រះឆាយាល័ក្សរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងលោកអគ្គលេខាបក្ស តូ ឡឹម គ្រវីទង់និងផ្កា ដើម្បីស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាម។

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅ និងអញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម ឲ្យឡើងលើវេទិកាកិត្តិយស។ (រូបថត៖ VOV)

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ នៅព្រះបរមរាជវាំង ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន។ អញ្ជើញចូលរួមពិធីនេះ ក៏មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់មិនផងដែរ។

ដំណើរទស្សនកិច្ចការងារលើកនេះរបស់លោកអគ្គលេខាបក្ស តូ ឡឹម ត្រូវបានគេរំពឹងថា នឹងបង្កើតនូវរបកគំហើញថ្មី និងបើកដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា ជាមួយនឹងការជឿទុកចិត្តខាងនយោបាយកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយ និងការតភ្ជាប់គ្នាកាន់តែជិតស្និទ្ធ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម ឲ្យមកត្រួតពលកិត្តិយសនៃកងយោធពលខេមរភូមិន្ទ។ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម ក៏នឹងធ្វើជាសហប្រធាននៅជំនួបជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងគណៈបក្សប្រជាជនកម្ពុជា; រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានិងឡាវ ធ្វើជាសហប្រធានក្នុងជំនួបរវាងប្រមុខបក្សទាំងបីផងដែរ។

នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូ បានទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ វិមានព្រះបរមបដិមាសម្តេចឪនរោត្តម សីហនុ  និងវិមានមិត្តភាពវៀតណាម-កម្ពុជា ក្នុងទីក្រុងភ្នំពេញ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/តូ ឡឹម/ដំណើរទស្សនកិច្ច/កម្ពុជា/វៀតណាម/ទទួលបដិសណ្ឋារកិច្ច

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត