logo

ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវនៅវិហារ Trang Trinh ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ

2026/2/23 | 09:12:30

(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៦ ខែមិកសិរ ឆ្នាំមមី អដ្ឋិស័ក) ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវត្រូវបានប្រារព្ធធ្វើឡើងនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស វិហារសក្ការៈបូជា Trạng Trình Nguyễn Bỉnh Khiêm (ឃុំ Nguyen Binh Khiem ទីក្រុង ហាយហ្វុង) ដោយទាក់ទាញប្រជាជន ភ្ញៀវទេសចរ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវនៅវិហារ Trang Trinh។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ជាមួយនឹងពិធីកិច្ចប្រពៃណីពេញលេញ ដូចជា៖ ពិធីក្បួនដង្ហែប៊ិច ជើងដុសទឹកខ្មៅ និងទឹក; ពិធីអុជធូបឧទ្ទិសដល់ ឧត្តមបណ្ឌិត Trang Trinh Nguyen Binh Khiem; សិប្បករនៃក្លឹបសរសេរអក្សរផ្ចង់ Hai Dong ឧទ្ទេសនាមអំពីលក្ខណៈស្រស់ស្អាតនិងអត្ថន័យនៃការបើកការសរសេរអក្សរដើមនិទាឃរដូវ។ បន្ទាប់មក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានសរសេរអក្សរជាមួយនឹងប្រធានបទ “ការសិក្សាកាន់តែល្អ ការប្រឡងជោគជ័យ បញ្ញាមុតស្រួច” និងបានចូលរួមក្នុងសកម្មភាពសុំអក្សរ និងសរសេរអក្សផ្ចង់ដើមនិទាឃរដូវ។ លោក Chu Van Hieu (ឃុំ A Sao ខេត្ត Hung Yen) ដែលមកវិហារ Trang Trinh ដើម្បីសុំអក្សរផ្ចង់ដើមឆ្នាំសម្រាប់កូនៗ បានសម្តែងថា៖

“នាដើមឆ្នាំ ខ្ញុំបាននាំកូនស្រីមកទីនេះ ដើម្បីអុជធូប សុំឱ្យកូនសិក្សាបានល្អ ដោយសង្ឃឹមថា កូននឹងរក្សាប្រពៃណីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជនវៀតណាម។ ហើយកូនមកទីនេះ ក៏ដើម្បីបើកការសរសេរអក្សរដើមឆ្នាំ ក្នុងគោលបំណងចង់បានសំណាងល្អក្នុងការសិក្សា”៕

TAG
VOV/VOVworld/បុណ្យចូលឆ្នាំថ្មី/វៀតណាម/បុណ្យតេត/បើកការសរសេរ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត