logo

ពិធីបុណ្យ Pang a របស់ជនជាតិ La Ha

2018/6/18 | 09:12:46

(VOVWORLD) -ជនជាតិ La Ha ជាជនជាតិមួយក្នុងចំណោមជនជាតិភាគតិចរស់នៅតាមបណ្តោយទន្លេ Da នៃខេត្ត Son La និង ខេត្ត Lai Chau ភាគខាងជើងវៀតណាម។ ថ្វីត្បិតតែសង្គមមានការវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយជីវភាពរស់នៅក៏មានការផ្លាស់ប្តូរក្តី ប៉ុន្តែ សហគមន៍ជនជាតិ La Ha នៅតែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី ក្នុងនោះមានពិធីបុណ្យ “Pang a” ជាពិធីបុណ្យពោរពេញទៅដោយលក្ខណៈវប្បធម៌ដោយឡែករបស់ជនជាតិខ្លួន។

 ទិដ្ឋភាពនៃពិធី (រូបថតៈ dantocmiennui)

ខណៈពេលដែលទំពាំងល្វីងក្នុងព្រៃចាប់ផ្តើមទូលដី ដើមផ្កាជើងគោបានរីកស្គុះស្គាយបង្អួតសម្រស់តាមជ្រលងភ្នំនោះ បងប្អូនជនជាតិ La Ha នៅភូមិ Na Tay ឃុំ Pi Toong ស្រុក Muong La ខេត្ត Son La តែងតែរៀបចំពិធីបុណ្យ “Pang a” ដើម្បីបួងសួងសូមឲ្យរដូវអំណោយផល និងសេចក្តីសុខសំណាងនឹងមកដល់ជាមួយអ្នកភូមិគ្រប់រូប។ តាមរយៈពិធីបុណ្យនេះ អ្នកភូមិក៏ចង់ថ្លែងការអរព្រះគុណដល់ទេវតានិងគ្រូពេទ្យដែលមានគុណការពារសុខភាពរបស់អ្នកភូមិ។ គ្រូសែនជាអ្នកទទួលរៀបចំពិធីបុណ្យ។ តាមទស្សនៈទានរបស់អ្នកភូមិ គ្រូសែនគឺជាខ្សែតភ្ជាប់រវាងពពួកទេវតាជាមួយមនុស្សលោក ហើយអ្នកដែលបានគ្រូសែនជួយសែនព្រេនឲ្យសះស្បើយពីជំងឺនឹងត្រូវបានទទួលស្គាល់ជាកូនធម៌ដែរ។ ក្រៅពីនោះ នៅមានអង្គការ ស្ថាប័ននិងបងប្អូនក្នុងភូមិរួមទាំងតំបន់ជុំវិញមកចូលរួមផងដែរ។ គូ្រសែន Lo Van Phang នៅភូមិ Na Tay ឃុំ Pi Tong ស្រុក Muong La ខេត្ត Son La បានឲ្យដឹងថា៖  “ពិធីបុណ្យ Pang a មានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែមិនបានរៀបចំឡើងជាប្រចាំទេ ពោលគឺឆ្នាំណារដូវអំណោយផល ការរកស៊ីមានបានទើបបើកពិធីបុណ្យនេះ។ រៀបចំ Pang a គឺដើម្បីបួងសួង សុំសេចក្តីសុខ ចម្រូងចម្រើនជូនអ្នកភូមិ។ ហើយខ្ញុំរៀបចំ Pang a ក្នុងបំណងមួយទៀតគឺចង់ជួបជុំកូនចៅសាច់ញាត្តិ”។

គ្រូសែនកំពុងសែនព្រេន បួងសួងសូមសេចក្តីសុខចម្រូងចម្រើនជូនដល់អ្នកភូមិគ្រប់រូប 

ដើម្បីត្រៀមរៀបចំពិធីបុណ្យ Pang a ម្ចាស់ពិធីបុណ្យនឹងកាប់ជ្រូកពីរក្បាល ១ក្បាលសម្រាប់ សែននិងមួយទៀតថ្វាយសែនព្រេនជីដូនជីតា។ កូនធម៌ដែលបានគ្រូសែនអញ្ជើញមកនឹង យកតាមជាមួយខ្លួន ដូចជា មាន់ ទារ អង្កដំណើប ស្រា១ដប់និងផ្លែឈើ ដើម្បីសម្តែងនូវការដឹងគុណដល់ទេវតាដែលប្រទានពរជូនអ្នកភូមិនាប៉ុន្មានឆ្នាំកន្លងទៅ។ ពិធីបុណ្យតែងតែបានរៀបចំនៅល្វែងកណ្តាលនៃផ្ទះរបស់គ្រូសែន។ត្រៀមរួចរាល់ហើយ គ្រូសែននឹងចាប់ផ្តើមការសែនព្រេនដោយអធិដ្ឋានទេវតាព្រទានពរឲ្យអ្នកភូមិគ្រប់រូបបានរស់នៅក្នុងភាពសុខសាន្តត្រាន រដូវអំណោយផល។

ពេលសែនរួច គ្រូសែននឹងរួមជាមួយអ្នកភូមិ ទទួលទានម្ហូបអាហារ ច្រៀងរាំជុំវិញដើម Neu តាមចង្វាក់បទចម្រៀងប្រជាប្រិយ ក្បាច់រាំដូចជា រាំកន្សែង រាំបក្សី ដែលបង្ហាញឡើងវិញនូវជីវភាពពលកម្មរបស់ប្រជាជន។ ពីពិធីបុណ្យនេះ យុវជន យុវនារីក្នុងភូមិបានស្វែងយល់ចិត្តគ្នាហើយមានគូរស្រកខ្លះបានសាងសុភមង្គលគ្រួសារផងដែរ។ លោក Quang Van Chung នៅភូមិ Na Tay ឃុំ Pi Toong ស្រុក Muong La ខេត្ត Son La បានឲ្យដឹងថា៖“សម្រាប់ពិធីបុណ្យ Pang a នេះ ប្រសិនបើមិនទាន់បានសែនពពួកទេវតាគឺអ្នកភូមិមិនទាន់បានច្រៀងរាំសប្បាយទេ។ ពីពិធីបុណ្យនេះ កូនចៅ អ្នកភូមិទាំងអស់គ្នាបានជួបជុំ រួមគ្នាកសាងជីវភាពថ្មី ហើយក៏មានយុវជន យុវនារីក្លាយទៅជាប្តីប្រពន្ធតាមរយៈពិធីបុណ្យ Pang a នេះផងដែរ”។

សហគមន៍ជនជាតិ La Ha នៅខេត្ត Son La ជានិច្ចកាលរក្សានិងអភិរក្សពិធីបុណ្យ Pang a ពីជំនាន់មួយទៅជំនាន់មួយ និងចាត់ទុកនេះជាការទទួលសុខត្រូវរបស់ខ្លួន។ ពិធីបុណ្យនេះក៍ជាឱកាសដើម្បីអ្នកភូមិជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងរឹតបន្តឹងចំណងសាមគ្គីភាព រួមគ្នាកសាងភូមិស្រុកសុខសាន្តត្រាននិងសម្បូរធូរធារ៕

TAG
VOV/VOVworld/ពិធីបុណ្យ Pang a/ជនជាតិ La Ha

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត