logo

ពិធីបុណ្យ Tien Cong ដ៏វិសេសវិសាលនៅតំបន់កោះ Ha Nam

2023/2/8 | 10:00:00
(VOVWORLD) - ពិធីបុណ្យ Tien Cong ត្រូវបានប្រារព្ធធ្វើឡើងនៅតំបន់កោះ Ha Nam ទីក្រុង Quang Yen ខេត្ត Quang Ninh ចាប់ពីថ្ងៃទី ៥ កើត ដល់ថ្ងៃទី ៧ កើត នៃបុណ្យតេតជារៀងរាល់ឆ្នាំ។ ពិធីបុណ្យសំដៅលើកតម្កើងលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតផឹកទឹកនឹកដល់ប្រភពរបស់ប្រជាជននៅតំបន់មាត់ទន្លេ Bach Dang។
ពិធីបុណ្យ Tien Cong ដ៏វិសេសវិសាលនៅតំបន់កោះ Ha Nam

ពិធីបុណ្យTien Cong គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ត្រូវបានប្រជាជននៅតំបន់កោះ Ha Nam ទីរួមខេត្ត Quang Yen ខេត្ត Quang Ninh ថែរក្សា សំដៅ រំលឹកដល់វិញ្ញាណក្ខន្ធបុព្វការីជនចំនួន ១៧ រូប ដែលជាស្ថាបនិកភូមិនៅតំបន់នេះ។ លោក Pham Van Mich អ្នកមើលថែប្រាសាទ Tien Cong អស់រយៈពេល ៣០ ឆ្នាំ បាននិយាយថា “ពិធីបុណ្យ Tien Cong បានចាប់ផ្តើមប្រារព្ធធ្វើឡើងចាប់ពីសតវត្សរិ៍ទី ១៧ ដោយបានផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រកកើតកោះ Ha Nam ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រជាជននៅមាត់ទន្លេ Bach Dang។  “នៅឆ្នាំ ១៤៣៤ នៅពេលដែល Le Loi បានវាយឈ្នោះលើទ័ព Ming ចំនួន ៨០ ម៉ឺននាក់ ហើយឡើងសោយរាជ្យ គឺទ្រង់មានគោលការណ៍ធ្វើចំណាកស្រុកទៅកាន់តំបន់ដាច់ស្រយាលដើម្បីកាប់ឆ្កា។ ដូច្នេះ បុព្វការីជនចំនួន ១៧ រូប បានធ្វើដំណើរពីទឹកដី Thang Long តាមដងទន្លេ Chanh ដើម្បីបោះបង្គោល ស្វែងរកដី ហើយពេលបង្អង់ដំណើរនៅទីនេះ បានឮសំឡេងកង្កែប បើមានកង្កែបគឺមានទឹកសាប ហើយពីនោះមក ចាស់ៗបានកាប់ឆ្កា បង្កើតភូមិនៅទីនេះផងដែរ”។

បរិវេណរៀបចំពិធីបុណ្យ Tien Cong ប្រព្រឹត្តទៅតាមឃុំចំនួន ៧ នៃកោះ Ha Nam ជាមួយមជ្ឈមណ្ឌលគឺប្រាសាទ Tien Cong (ឃុំ Cam La) រួមជាមួយអាគារសម្រាប់គោរពបូជាជីដូនជីតា ដែលត្រូវបានរៀបចំណាត់ថ្នាក់ជាបេតិកភណ្ឌជាតិ។ ចាប់ពីថ្ងៃទី ២ កើត ខែ១២ វង្សត្រកូលដែលមានជីដូនជីតាអាយុវែង គឺបានទៅកាន់ប្រាសាទ Tien Cong  ដើម្បីតុបតែង ត្រៀមរៀបចំគ្រឿងដង្វាយសម្រាប់ពិធីបុណ្យ។

លក្ខណៈដ៏វិសេសវិសាល ទាក់ទាញ ហើយត្រូវបានប្រជាជនគ្រប់រូបទន្ទឹងរង់ចាំបំផុតក្នុងពិធីបុណ្យគឺសកម្មភាពដង្ហែលោកតា លោកយាយ ដែលមានអាយុ ៨០ ឆ្នាំ ៩០ ឆ្នាំ និង ១០០ ឆ្នាំទៅកាន់ប្រាសាទ Tien Cong ។ អាស្រ័យលើលក្ខខ័ណ្ឌគ្រួសារ ពិធីចម្រើនអាយុវែងអាចរៀបចំឡើងយ៉ាងធំ ឬតូចគឺសុទ្ធតែបានគោរពតាមបទប្បញ្ញត្តិស្តីពីសំលៀកបំពាក់ និងគ្រឿងតង្វាយនៅប្រាសាទ។ លោកតា Nguyen Quang Du (អាយុ ៨៥ឆ្នាំ) ប្រធានគណៈរៀបចំពិធីបុណ្យភូមិ Yen Dong បានឲ្យដឹងថា៖ នៅភូមិភូមិ Yen Dong ក្បួនដង្ហែរលោកយាយ លោកតាវ័យចាស់ជរាត្រូវបានរៀបចំជា សមូហភាព ដោយមានក្បួនដង្ហែប្រវែងប្រមាណមួយគីឡូម៉ែត្រ៖ “យើងខ្ញុំបានពិភាក្សាគ្នារៀបចំពិធីចម្រើនអាយុវែងជាសមូហភាព ដើម្បីថែរក្សារាល់តម្លៃប្រពៃណី ពោលគឺសមភាព និងមិនប្រកាន់អ្នកមាន អ្នកក្រ នៅឆ្ងាយ ឬជិតឡើយ។ នេះគឺជាឆ្នាំទី ២១ ហើយ ដែលពិធីបុណ្យនេះត្រូវបានរៀបចំឡើង ហើយមានលោកតា លោកយាយចំនួន ៣៨៩ នាក់ត្រូវបានដង្ហែរទៅកាន់ប្រាសាទហើយ។ គ្រឿងតង្វាយត្រូវតែមានចំនួនលេខសេស ហើយមានក្បាលជ្រូក នំ day (ឬស្ពកបាយដំណើប) ម្លូស្លា ផ្លេឈើ និងស្រាជាដើម”។

ពិធីបុណ្យ Tien Cong ដ៏វិសេសវិសាលនៅតំបន់កោះ Ha Nam

ពិធីបុណ្យ Tien Cong គឺជាទិវាបុណ្យរបស់ត្រកូលទាំងមូលនៅតំបន់កោះ Ha Nam។ លោក Ngo Dinh Dung អនុប្រធានការិយាល័យវប្បធម៌ និងព័ត៌មានទីរួមខេត្ត Quang Yen បានវាយតម្លៃថា៖  “គ្រួសារនានានៃវង្សត្រកូលបានជួយពិធីបុណ្យនេះឲ្យមានវត្តមានជារៀងរហូតជាមួយពេលវេលា។ បើទោះបីទៅណា មកណា នៅក្នុង ឬក្រៅប្រទេសក៏ដោយ កូនចៅសុទ្ធតែនឹករលឹកដល់ថ្ងៃទី ២កើត ខែ ១២ ថ្ងៃទី ៤កើត សែនព្រេនវង្សត្រកូល និងពិធីបុណ្យ Tien Cong ដើម្បីតបស្នងសងគុណបុព្វការីជន។ ប្រជាជនបានចូលរួមអភិរក្ស និងថែរក្សារហូតដល់បច្ចុប្បន្ននេះ ព្រោះថាគេជាម្ចាស់កម្មវត្ថុនៃពិធីបុណ្យ ហើយជួយឲ្យតម្លៃបេតិកភ័ណ្ឌវប្បធម៌អរូបី ពិធីបុណ្យ Tien Cong ឲ្យ ស្ថិតស្ថេរគង់វង្សជាអមតៈ ជាមួយពេលវេលាផងដែរ”។

នៅពេលដែលនិទាឃរដូវបានមកដល់ម្ដងៗ  ឃុំកោះនានានៅតំបន់ Ha Nam មានស្នូរសម្លេងស្គរ និងភ្លេងយ៉ាងអ៊ូអរ ជាមួយទង់ ៥ ពណ៌ ដើម្បីអបអរសាទរចម្រើនអាយុដល់លោកតា លោកយាយ។ នេះមិនត្រឹមតែជាឱកាសសម្រាប់អ្នកភូមិឧទ្ទិសកុសលដល់គុណបំណាច់របស់បុព្វការីជន ដែលជាអ្នកបង្កើតភូមិប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់កូនចៅតុបស្នងសងគុណឪពុកម្ដាយ ហើយក៏ជាសកម្មភាពសម្រាប់យុវជនជំនាន់ក្រោយចិញ្ចឹមទឹកចិត្ត ហើយអាចយល់ដឹង និងស្រឡាញ់ដល់រាល់តម្លៃវប្បធម៌ប្រពៃណី ដែលដូនតាបានសន្យល់ទុកមក ដើម្បីរួមគ្នាថែរក្សា និងបន្តមរតកដល់ជំនាន់ក្រោយជារៀងរហូតផងដែរ៕

TAG
VOV/VOVworld/ពិធីបុណ្យ Tien Cong/វិសេសវិសាល/តំបន់កោះ Ha Nam

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត