logo

ពិធីបុណ្យទេសចរណ៍ហាណូយ ឆ្នាំ២០២៦៖ រុករករដ្ឋធានីតាមរយៈទេសចរណ៍បៃតង និងបទពិសោធន៍ឌីជីថល

2026/3/14 | 07:09:02
(VOVWORLD) - ពិធីបុណ្យទេសចរណ៍ហាណូយ ឆ្នាំ២០២៦ ដែលមានប្រធានបទ “ទេសចរណ៍បៃតង បទពិសោធន៍ឌីជីថល” ដែលរៀបចំដោយមន្ទីរទេសចរណ៍ហាណូយ បានបើកនាយប់ថ្ងៃទី១៣ ខែមីនា នៅឧទ្យាន Thong Nhat។ 
ពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនា នៅឧទ្យាន Thong Nhat សង្កាត់ Hai Ba Trung ទីក្រុងហាណូយ។ (រូបថត៖ Hai Nam/VOV.VN)

ពិធីបុណ្យទេសចរណ៍ហាណូយ គឺជាព្រឹត្តិការណ៍ទេសចរណ៍ជាប្រចាំ សំដៅផ្សព្វផ្សាយ រូបភាពរដ្ឋធានីជាគោលដៅទេសចរណ៍ដ៏វិសេសវិសាល។

ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ពិធីបុណ្យមានស្តង់ទំនិញជិត ១០០ ដែលត្រូវបានរចនាឡើងជាដំណើររុករកទីក្រុងហាណូយតាមរយៈបទពិសោធន៍និងប្រធានបទផ្សេងៗគ្នាជាច្រើន។ ក្នុងនោះ តំបន់ដែលមានប្រធានបទ “ការចងចាំ” ណែនាំអំពីបេតិកភណ្ឌ តំបន់វិថីបុរាណ ស្ថាបត្យកម្ម ភូមិសិប្បកម្មប្រពៃណី និងជីវភាពវប្បធម៌របស់ទីក្រុងហាណូយ តាមរយៈគំរូគោលដៅ ការតាំងពិព័រណ៍រូបថត និងគំនូរសិល្បៈ។ តំបន់ “តភ្ជាប់” គឺជាកន្លែងដែលអាជីវកម្មទេសចរណ៍ជួបគ្នា ផ្សព្វផ្សាយដំណើរកម្សាន្តថ្មីៗ កម្មវិធីនិងប័ណ្ណបញ្ចុះតម្លៃដ៏ទាក់ទាញជាច្រើនសម្រាប់ភ្ញៀវទេសចរ។

ប្រជាជនយ៉ាងច្រើនកុះករមកទស្សនាពិធីបុណ្យទេសចរណ៍ហាណូយឆ្នាំ ២០២៦។ (រូបថត៖ Hai Nam/VOV.VN)

លើសពីនេះ តំបន់ បច្ចេកវិទ្យា ផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ឌីជីថលបែបទំនើបជាមួយនឹងកម្មវិធីការពិតនិម្មិត VR360 បញ្ញាសិប្បនិម្មិត វេទិកាទេសចរណ៍អនឡាញអន្តរជាតិ និងមនុស្សយន្តទទួលភ្ញៀវ ជាដើម។ តំបន់ បៃតង បង្ហាញពីផលិតផលទេសចរណ៍អេកូឡូស៊ី ទេសចរណ៍ជនបទ ទេសចរណ៍សម្រាកលំហែកាយ និងកីឡាក្រៅផ្ទះនៅតាមគោលដៅលេចធ្លោនានាក្នុងទីក្រុងហាណូយ ដូចជា Ba Vi, Soc Son, My Duc, Dong Mo ឬភូមិបុរាណ Duong Lam។ តំបន់ គុណតម្លៃ លើកតម្កើងតម្លៃនៃភូមិសិប្បកម្ម និងម្ហូបអាហារប្រពៃណីរបស់ទីក្រុងហាណូយ ដូចជា តែផ្កាឈូក អំបុកភូមិ Vong ហ្វើហាណូយ បាញ់គួន Thanh Tri ជាដើម។ តំបន់ ដៃគូពីគ្រប់ទិសទី ឧទ្ទេសនាមអំពី ទេសចរណ៍របស់បណ្ដាខេត្ត និងទីក្រុងដូចជា ថៃង្វៀន បាក់និញ ទៀនក្វាង ខាញ់ហ័រ និងយ៉ាឡាយ ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ និងទូទាំងប្រទេស៕

TAG
VOV/VOVworld/ពិធីបុណ្យ/ទេសចរណ៍/ហាណូយ/រដ្ឋធានី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត