logo

ពិធីបុណ្យអាវផាយ​ទេសចរណ៍ហាណូយ ២០២៣ រួមចំណែកផ្សព្វផ្សាយ​រូបភាពទេសចរណ៍របស់រដ្ឋធានី

2023/10/17 | 10:14:00
(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែតុលា មន្ទីរទេសចរណ៍ទីក្រុងហាណូយ សហការជាមួយសម្ព័ន្ធសមាគមនារីទីក្រុងហាណូយ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងអំពីពិធីបុណ្យអាវផាយទេសចរណ៍ហាណូយឆ្នាំ ២០២៣។
សន្និសីទសារព័ត៌មានជូនដំណឹងអំពីពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២៣។ រូបថត៖ Huyen Trang/VOV

ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែតុលា នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ។ ពិធីបុណ្យឆ្នាំនេះ បានទាក់ទាញការចូលរួមរបស់អ្នករចនាម៉ូដ និងម៉ាកអាវផាយល្បីៗជាច្រើន។ មកដល់ពិធីបុណ្យអាវផាយឆ្នាំនេះ ប្រជាជនរដ្ឋធានី និងអ្នកទេសចរមិនត្រឹមតែមានឱកាសបានទស្សនាការបង្ហាញម៉ូដអាវផាយប៉ុណ្ណោះទេ ថែមទាំងបានរីករាយក្នុងបរិយាកាសរដូវស្លឹកឈើជ្រុះដ៏ត្រចះត្រចង់ទៀតផង។ ចំណុចលេចធ្លោគឺរាត្រីបើកឆាកជាមួយប្រធានបទ “ស្វែងយល់ពីសម្រស់ស្អាតនៃទីក្រុងហាណូយ” ដោយមានការចូលរួមពីសិល្បករ សិល្បការិនីរាប់រយនាក់។

ពិធីបុណ្យឆ្នាំនេះ បានទាក់ទាញការចូលរួមរបស់អ្នករចនាម៉ូដ និងម៉ាកអាវផាយល្បីៗជាច្រើន។ រូបថត៖ Huyen Trang/VOV

លោក Nguyen Hong Minh អនុប្រធានមន្ទីរទេសចរណ៍ហាណូយ បានឲ្យដឹងថា៖ “អាវផាយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវភាពរស់នៅ ជាពិសេសសម្រាប់វិស័យទេសចរណ៍។ ចាប់ពីក្រុមហ៊ុនអាកាសចរណ៍រហូតដល់ទីកន្លែងស្នាក់នៅ ឬគោលដៅនានា រូបភាពរបស់អាវផាយតែងតែមានវត្តមាន។ ដូច្នេះហើយ យើងបានជ្រើសរើសកម្មវិធីអាវផាយទេសចរណ៍ឆ្នាំ ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទីក្រុងហាណូយក្នុងរដូវស្លឹកឈើជ្រុះ ដែលជារដូវដ៏ស្រស់ស្អាតបំផុតរបស់ទីក្រុងហាណូយ។ តាមនោះ ខិតខំសម្រេចឱ្យបាននិងលើសពីគោលដៅដែលបានកំណត់ដោយមន្ទីរទេសចរណ៍ទីក្រុងហាណូយក្នុងឆ្នាំនេះ ដោយទាក់ទាញភ្ញៀវទេសចរណ៍ចំនួន ២៣លាននាក់ ក្នុងនោះមានភ្ញៀវក្នុងស្រុកចំនួន ១៩លាននាក់ និងភ្ញៀវអន្តរជាតិចំនួន ៤លាននាក់”៕

TAG
VOV/VOVworld/ពិធីបុណ្យអាវផាយ​/ទេសចរណ៍/ហាណូយ/សន្និសីទសារព័ត៌មាន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត