logo

ពិធីសម្ពោធរោងចក្រ LNG ដំបូងគេរបស់វៀតណាម៖ ដាក់គ្រឹះសម្រាប់ទីផ្សារថាមពលដើរដោយឧស្ម័នធម្មជាតិរបស់ប្រទេសជាតិ

2025/12/14 | 09:00:00
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញឈីញ បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធ និងប្រតិបត្តិការពាណិជ្ជកម្មនៃរោងចក្រអគ្គិសនី ញើនត្រាច លេខ ៣ និងរោងចក្រអគ្គិសនី ញឺនត្រាចលេខ ៤ នៅក្នុងខេត្តដុងណាយ។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញចូលរួមពិធីសម្ពោធរោងចក្រថាមពល LNG ញឺនត្រាចលេខ ៣ និងលេខ ៤ (រូបថត៖ Lai Hoa/VOV)

នេះគឺជាចង្កោមគម្រោងដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) នាំចូល ដែលជាជំហានឈានមុខគេនៅក្នុងផែនទីបង្ហាញផ្លូវដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្រេចគោលដៅនៃការបំភាយឧស្ម័នសុទ្ធសូន្យនៅឆ្នាំ២០៥០។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងពិធីសម្ពោធ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ប្រតិបត្តិការពាណិជ្ជកម្មនៃរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ញឺនត្រាចលេខ ៣ និងញឺនត្រាចលេខ ៤ ដែលជារោងចក្រអគ្គិសនីឧស្ម័នធម្មជាតិរាវដំបូងគេរបស់ប្រទេសវៀតណាម បានដាក់មូលដ្ឋានគ្រឹះសម្រាប់ទីផ្សារអគ្គិសនីរបស់ប្រទេសជាតិ។ យោងតាមលោកនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍នេះក៏ជាការផ្លាស់ប្ដូរជាមូលដ្ឋានមួយនៅក្នុងការគិត គំរូ និងនិន្នាការអភិវឌ្ឍន៍របស់ប្រទេសវៀតណាមសម្រាប់ប្រភពថាមពលបៃតង ប្រកបដោយចីរភាព និងទំនើប។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ឈីញ និងគណៈប្រតិភូចុចប៊ូតុងដើម្បីសម្ពោធរោងចក្រថាមពល LNG ញឺនត្រាចលេខ ៣ និងលេខ ៤ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ភាពជោគជ័យនៃគម្រោងរោងចក្រអគ្គិសនីញឺន ត្រាចទាំងពីរ គឺជាកម្លាំងចលករ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាម បន្តអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិសំខាន់ៗនាពេលអនាគត ជាមួយនឹងទំហំធំជាង បច្ចេកវិទ្យាទំនើបជាង ស្តង់ដារខ្ពស់ជាង ផលិតភាព និងគុណភាពខ្ពស់ជាង។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ពីគំរូនេះ ប្រទេសវៀតណាមនឹងបន្តយកឈ្នះលើកម្ពស់ថ្មី និងកំណត់ត្រាថ្មីទាក់ទងនឹងគុណភាព វឌ្ឍនភាព សុវត្ថិភាព អនាម័យ និងការប្រកួតប្រជែងផ្នែកតម្លៃ៕

TAG
VOV/VOVworld/ពិធី/សម្ពោធ/រោងចក្រ LNG/ដំបូងគេ/វៀតណាម/ដាក់គ្រឹះ/ទីផ្សារថាមពល/ដើរដោយឧស្ម័នធម្មជាតិ/ប្រទេសជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត