logo

ពិធីអបអរសាទរលើកទី ៨១ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម នៅអាប៊ីយ៉ៃ

2025/12/21 | 10:38:00
(VOVWORLD) - នៅឯបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅតំបន់អាប៊ីយ៉ៃ ក្រុមវិស្វកម្មទី ៤ នៃវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២៥)។ 
កម្មាភិបាល យុទ្ធជន និងមេបញ្ជាការកងពលតូចវិស្វកម្មលេខ ៤ នៃប្រទេសវៀតណាម បានរៀបចំពិធីស្វាគមន៍ឧត្តមសេនីយ៍ទោ Robert Yaw Affram មេបញ្ជាការបេសកកម្ម UNISFA ដែលបានចូលរួមពិធីអបអរសាទរខួបលើកទី ៨១ (រូបថត៖ Hai Yen/qdnd.vn)

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាឱកាសមួយដើម្បីរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានមួយ ដើម្បីពង្រឹងមិត្តភាពរវាងកងកម្លាំងមួកខៀវវៀតណាម ជាមួយសហគមន៍អន្តរជាតិ និងអាជ្ញាធរមូលដ្ឋានផងដែរ។

មិត្តភក្តិអន្តរជាតិអបអរសាទរកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៨១ នៃការបង្កើតកងទ័ព (រូបថត៖ Hai Yen/qdnd.vn)

ក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ Robert Yaw Affram មេបញ្ជាការនៃបេសកកម្មសន្តិសុខបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមវិស្វកម្មលេខ ៤ របស់វៀតណាម ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅបេសកកម្មមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់គឺជាសក្ខីភាពដ៏រស់រវើកនៃការទទួលស្គាល់របស់អន្តរជាតិ ចំពោះការរួមចំណែករបស់កងកម្លាំងវៀតណាមនៅអាប៊ីយ៉ៃដោយយកឈ្នះលើឧបសគ្គ និងបញ្ហាប្រឈមទាំងអស់។

ក្នុងក្របខ័ណ្ឌនៃពិធីនេះ គណៈប្រតិភូអន្តរជាតិមានឱកាសសិក្សាអំពីដំណើរ រយៈពេល ៨១ ឆ្នាំនៃការប្រយុទ្ធ និងការអភិវឌ្ឍរបស់កងទ័ពប្រជាជនវៀត ណាម តាមរយៈការតាំងពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រយោធាវៀតណាម៕
TAG
VOV/VOVworld/ពិធី/អបអរសាទរ/លើកទី ៨១/ទិវា/បង្កើត/កងទ័ពប្រជាជន/វៀតណាម/អាប៊ីយ៉ៃ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត