logo

ពន្យារពេលនៃការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា

2025/5/14 | 11:26:00

(VOVWORLD) - ដើម្បីបំពេញតម្រូវការចូលរួមការប្រឡងរបស់មិត្តអ្នកស្ដាប់ យើងខ្ញុំបានសម្រេច ចិត្តពន្យាពេល ២ សប្ដាហ៍ ថែមទៀតសម្រាប់ការទទួលអត្ថបទចូលរួម រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

ជម្រាបសួរមិត្តអ្នកស្តាប់របស់វិទ្យុសម្លេងវៀតណាម!
បន្ទាប់ពីរយៈពេល ២ ខែបំផុសការប្រឡង "តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម" ឆ្នាំ ២០២៥ (ចាប់តាំងពីខែមីនា ឆ្នាំ ២០២៥) មកទល់នឹងពេលនេះ យើងខ្ញុំបានទទួល អត្ថបទចូលរួមជាច្រើនពីមិត្តអ្នកស្តាប់ដែលបានផ្ញើមកកាន់បណ្ដាកម្មវិធី។ ក្នុងចំណោម នោះ កម្មវិធីផ្សាយជាភាសាអង់គ្លេស បារាំង ឥណ្ឌូនេស៊ី ចិន អាឡឺម៉ង់... ទទួលបាន អត្ថបទចូលរួមច្រើនជាងគេ។ មិត្តអ្នកស្តាប់ជាច្រើនបានឲ្យដឹងថា ពួកគេកំពុងបន្ត ស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែម ដើម្បីបង្ហើយអត្ថបទរបស់ខ្លួនប្រកបដោយគុណ ភាពល្អបំផុត។ យើងខ្ញុំកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូច ជាការវិនិយោគទាំងខាងពេលវេលានិងកម្លាំងកាយចិត្ត ដែលប្រិយមិត្តបានចំណាយ លើការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥។
ដើម្បីបំពេញតម្រូវការចូលរួមការប្រឡងរបស់មិត្តអ្នកស្ដាប់ យើងខ្ញុំបានសម្រេច ចិត្តពន្យាពេល ២ សប្ដាហ៍ ថែមទៀតសម្រាប់ការទទួលអត្ថបទចូលរួម រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។ ក្នុងរយៈខាងមុខនេះ យើងខ្ញុំនឹងផ្សាយនិងបង្ហោះព័ត៌មានដើម្បីជួយប្រិយមិត្ត ឆ្លើយសំណួរនៃការប្រឡង ក្នុងកម្មវិធីផ្សាយសម្លេងនិងក្នុងផ្នែក តើអ្នកដឹងអ្វីខ្លះអំពីវៀត ណាមនៅលើគេហទំព័រ vovworld.vn ផងដែរ។
ជូនពរអ្នកនឹងឈ្នះរង្វាន់ពីការប្រឡង។ មិត្តអ្នកស្តាប់ទាំងអស់ដែលបានផ្ញើរ អត្ថបទចូលរួមនឹងទទួលបានវិញ្ញាបនបត្រចូលរួមការប្រឡងតបស់វិទ្យុសំឡេងវៀត ណាម។ ក្នុងនោះ មិត្តអ្នកស្តាប់ ៣ នាក់ដែលមានអត្ថបទចូលរួមល្អបំផុតនឹងទទួលបាន រង្វាន់ជាដំណើរកម្សាន្តឥតគិតថ្លៃរយៈពេល ៥ ថ្ងៃ ៤ យប់នៅវៀតណាម ជាមួយនឹង កាដូដ៏គួរឱ្យទាក់ទាញជាច្រើនទៀត។ យើងខ្ញុំរីករាយស្វាគមន៍អ្នកមកកាន់ប្រទេស វៀតណាមដ៏ស្រស់ស្អាត!
តោះ! ចូលរួមការប្រកួតដើម្បីមានឱកាសស្វែងយល់ពីសម្រស់នៃប្រទេសវៀតណាម!
TAG
VOV/VOVworld/ការប្រឡង/ដឹងអ្វីខ្លះ/វៀតណាម/ឆ្នាំ២០២៥/ពន្យាពេល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត