រូបថតជាង៧០ឧទ្ទេសនាមអំពីជីវភាពធ្វើពលកម្មនិង
រៀនសូត្ររបស់សិស្សានុសិសស្សនៅភាគខាងជើង
វៀតណាមក្នុងដំណាក់កាល១៩៦៤-១៩៧២ជាដំណាក់
កាលកាចសាហាវបំផុតក្នុងសង្រ្គាមបំផ្លិចបំផ្លាញរបស់ទ័ព
ជើងអាកាសអាមេរិក-ត្រូវបានតាំងបង្ហាញនៅពិព័រណ៍១រដ្ឋធានីហាណូយ។នេះជា ឱកាសសំរាប់មហាជននិងមិត្តភ័ក្តអន្តជាតិសម្លឹងមើលទៅលើជីវភាពរស់នៅសម័យ
សង្រ្គាមមុននេះ៤០ឆ្នាំ។
![]() |
| កុមារទៅសាលារៀន(រូបថតInternet) |
Vovworld-លោក Nguyen Cong Hung បានឧទ្ទេសនាមជាមួយកូនប្រុសអាយុ៨ឆ្នាំ
អំពីរូបថតនានាស្តីពីជីវភាពរស់នៅលំបាកលំបិនរបស់កុមារនៅសម័យសង្រ្គាម។ឃើញកូនជក់ចិត្តគយគន់រូបថតស្តីពីបងប្អូនរៀនមេរៀនឬម្តាយរួមជាមួយកូនទៅ
សាលារៀនលោកមានក្តីសង្ឃឹមថា៖កូននឹងយល់និងមានការខិតខំប្រឹងប្រែងជាច្រើន
ក្នុងជីវភាពរស់នៅខ្លួនឯងលោកមានអារម្មណ៍យ៉ាងខ្លាំងពេលទស្សនារូបថតប្អូនៗ
សិស្សានុសិស្សឆ្លងកាត់លើគ្រប់ការលំបាកដើម្បីរៀនសូត្រពិធីបើកបវេសកាលនានា
ប្រព្រិត្តទៅនៅក្បែរណ្តៅគ្រប់បែកនិងកុមារពាក់មួកចម្បើងទៅសាលារៀន។លោក
Nguyen Cong Hung ចែករំលែកថា៖” ខ្ញុំបណ្តើរកូនទៅទស្សនាពិព័រណ៏នេះក្នុងបំណង
ជួយកូនយល់បានអ្វីៗដែលអតីតកាលឪពុកម្តាយបានឆ្លងកាត់ដើម្បីមានការខំប្រឹង
ប្រែងជាច្រើនក្នុងជីវភាពរស់នៅ។ខ្ញុំមានចំណាប់អារម្មណ៍ជាពិសេចំពោះរូបថតកុមារ
នានារៀនសូត្រក្រោមរណ្តៅ “។
![]() |
| ជីវភាពប្រចាំថ្ងៃរបស់កុមារនៅសម័យសង្រ្គាម” (រូបថត: Internet) |
រូថតធំបំផុតដែលបានព្យួរនៅកណ្តាលបន្ទប់តាំងពិព័រណ៍គឺជារូបថតកុមារីចំនួន២នាក់
ដែលពាក់មួកចម្បើងត្រៀមទៅសាលារៀន។កុមារីទាំង២នាក់នេះមានទឹកមុខធម្មពាតែ
ប្អូនៗមិនដឹងថា៖ខ្មាំងសត្រូវកំពុងទម្លាក់គ្រប់បែកនិងកាំភ្លើងកំពុងបានបាញ់ចេញ។ឥវ៉ែ
ឥវ៉ាន់របស់ប្អូនៗពេលទៅរៀនក្រៅពីសៀវភៅនៅមានបន្ថែមហាប៉ៅថ្នាំនិងមួកចម្បើង
ទៀតផង។ម៉ោងរៀនត្រូវអាក់ខានជាច្រើនលើកដោសារភេរវសញ្ញានិងស្នូគ្រាប់បែកផ្ទុះ។
ប៉ុន្តែកុមារនៅរៀនពូកែនិងច្រៀងសប្បាយទៅវិញ។លោក Nguyen Xuan Lienអាយុជាង
៧០ឆ្នាំបានអោយដឹងថា៖”រូបថតនានាដាក់តាំងនៅពិព័រណ៏នេះបានធ្វើឲ្យលោករំលឹក
ឡើងវិញនូវសម័យដែលលោករួមជាមួយគ្រួសារទៅភៀសសឹក។លោកមាន ចំណាប់
អារម្មណ៍ខ្លាំងបំផុតចំពោះធម្មពារបស់កូនក្មេង ។លោកចែករំលែកថា៖” គ្រានោះគ្មាន
ការភ័យរន្ឋត់លើទឹកមុខកុមារទេ។ពេលយន្តហោះមកទម្លាក់គ្រប់បែកឪពុកម្តាយនាំកូន
លាក់ខ្លួនក្រោមរណ្តៅ។រឿងទាំងឡាយប្រព្រឹត្តទៅធម្មតា“។
![]() |
| (រូបថត: Internet) |
ជាង៤០ឆ្នាំបានកន្លងផុតទៅហើយ។រូបថតនានាស្តីពីកុមារនៅសម័យសង្រ្គាមដែលបាន
ដាក់ទាំងនៅពិព័រណ៏លើកនេះបានរំលឹកឡើងវិញនូវអនុស្សវរីយ៍ជាច្រើនចំពោះទស្សនិក
ជនពិសេសគឺអ្នកណាដែលធ្លាប់ជាកុមារនៅសម័យសង្រ្គាមក្នុងបណ្តាឆ្នាំ១៩៦៤-១៩៧២៕








