logo

ពិព័រណ៍ឯកសារ និងរូបភាពអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី និងប្រជាជនថាំងឡុង - ហាណូយ

2023/10/3 | 09:17:00
(VOVWORLD) - អបអរសាទរខួបលើកទី ៦៩ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ -១០ តុលា ២០២៣) មជ្ឈមណ្ឌលបណ្ណសារដ្ឋានជាតិ I នាយកដ្ឋានឯកសារនិងបណ្ណសារ រដ្ឋ (ក្រសួងមហាផ្ទៃ) បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំការតាំងពិពណ៌ចំនួនពីរ៖ “កំពែងបុរាណ ទីក្រុងចំណាស់" និង "បឹងដាវ, ផ្លូវប្រសព្វខាងកើត - ខាងលិច"។ 
 ជាមួយនឹងកំណែឯកសារ សម្ភារៈ រូបភាព ផែនទី និងគំនូរបច្ចេកទេសចំនួន ១៨០ ដែលត្រូវបានជ្រើសរើសសម្រាប់ដាក់តាំងបង្ហាញ ការតាំងពិព័រណ៍ “កំពែងបុរាណ ទីក្រុងចំណាស់” បានបើកនៅថ្ងៃទី ៦ ខែតុលា នឹងនាំមកនូវទស្សនវិស័យថ្មីអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី និង ប្រជាជនថាំងឡុង- ហាណូយ ពីសតវត្សទី ១៩  ដល់ពាក់កណ្តាលសតវត្សទី ២០។

លើសពីនេះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣១ ខែតុលា នៅមជ្ឈមណ្ឌលព័ត៌មានវប្បធម៌បឹង Hoan Kiem មជ្ឈមណ្ឌលបណ្ណសារជាតិ បានសម្របសម្រួលជាមួយក្រុមប្រឹក្សាគ្រប់គ្រងបឹង Hoan Kiem និងវិថីបុរាណហាណូយ ដើម្បីរៀបចំការតាំងពិព័រណ៌ “បឹងដាវ-ប្រសព្វខាងកើត-ខាងលិច។  តាមរយៈពិព័រណ៍នេះ គណៈកម្មាធិការរៀបចំចង់ណែនាំដល់សាធារណជនអំពីការផ្លាស់ប្តូររូបរាងរបស់ទីក្រុងហាណូយបុរាណនៅចុងសតវត្សទី ១៩  និងពាក់កណ្តាលទីមួយនៃសតវត្សទី ២០។ ការតាំងពិព័រណ៌នេះត្រូវបានរៀបចំឡើងដោយប្រធានបទសំខាន់ៗចំនួន៣៖ ដំណើរការផ្លាស់ប្តូររូបរាងបឹង Hoan Kiem អភិរក្សលំហប្រវត្តិសាស្ត្រ និងវប្បធម៌នៃបឹង Hoan Kiem, បឹង Hoan Kiem - មជ្ឈមណ្ឌលសេវាកម្ម និងកម្សាន្តវប្បធម៌៕

TAG
VOV/VOVworld/ពិព័រណ៍ឯកសារ/រូបភាព/ប្រវត្តិសាស្ត្រ/វប្បធម៌/ទឹកដី/ប្រជាជនថាំងឡុង - ហាណូយ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត