logo

ពិភពលោកស្វាគមន៍ឆ្នាំថ្មី ២០២៦ ជាមួយនឹងក្តីសង្ឃឹមសម្រាប់សន្តិភាព

2026/1/1 | 08:55:28
(VOVWORLD) - នៅទីក្រុងស៊ីដនី (អូស្ត្រាលី) ជាទីក្រុងមួយដែលស្វាគមន៍ឆ្នាំថ្មី ២០២៦ មុនជាងគេបំផុតនៅលើពិភពលោក បរិយាកាសមានភាពអាប់អួរ ខណៈដែលមនុស្សម្នាបានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះនៃការបាញ់រះនៅឆ្នេរសមុទ្រ  Bondi កាលពី ២សប្តាហ៍មុន បណ្តាលឲ្យមនុស្ស ១៥ នាក់បានស្លាប់។ 
ការបាញ់កាំជ្រួចនៅលើស្ពានកំពង់ផែស៊ីដនី។ រូបថត៖ REUTERS

ពិធីជប់លៀងបានផ្អាកមួយនាទីដើម្បីស្មឹងស្មាធិ៍មុននឹងពាក់កណ្តាលអធ្រាត្រ ខណៈដែលស្ពានកំពង់ផែស៊ីដនីដ៏ល្បីល្បាញត្រូវបានបំភ្លឺដោយភ្លើងពណ៌សដែលតំណាងឱ្យសន្តិភាព។ នៅទីក្រុងហុងកុង (ចិន) ការសម្តែងកាំជ្រួចដែលបានគ្រោងទុកនៅកំពង់ផែ Victoria ក៏ត្រូវបានលុបចោល ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធមនុស្ស ១៦១ នាក់ដែលបានស្លាប់នៅក្នុងគ្រោះអគ្គីភ័យដ៏កាច់សាហាវកាលពីខែវិច្ឆិកា។

ហ្វូងមនុស្សបានប្រមូលផ្តុំទៅ Times Square ដើម្បីអប់អរសាទរឆ្នាំថ្មី ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ Quang Trung/VOV-Washington

បណ្តាប្រទេសប៉ាស៊ីហ្វិកដូចជា Kiribati និង New Zealand ជាក្រុមប្រទេសដំបូងគេដែលស្វាគមន៍ឆ្នាំ ២០២៦ បន្ទាប់មកគឺប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង មជ្ឈិមបូព៌ា អឺរ៉ុប និងចុងក្រោយបំផុតគឺទ្វីបអាមេរិក។ ព្រឹត្តិការណ៍អប់អរសាទរឆ្នាំថ្មីដ៏ធំបំផុតនៅទ្វីបអាមេរិកគឺនៅប្រទេសប្រេស៊ីល ជាកន្លែងដែលមនុស្សជាង ២លាននាក់បានប្រមូលផ្តុំគ្នាទៅកាន់ឆ្នេរសមុទ្រ Copacabana នៃទីក្រុង Rio de Janeiro សម្រាប់ពិធីជប់លៀងចូលឆ្នាំថ្មីដ៏ធំបំផុតរបស់ពិភពលោក ឬការរាប់ថយក្រោយដ៏ល្បីល្បាញនៅទីលាន Times Square ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)៕


TAG
VOV/VOVworld/ពិភពលោក/ស្វាគមន៍ឆ្នាំថ្មី/ក្តីសង្ឃឹម/សន្តិភាព

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត