logo

ព្យុះ Pedro បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅបារាំង

2026/2/20 | 08:17:17
(VOVWORLD) - ប្រទេសបារាំងកំពុងជួបប្រទះនឹងរលកអាកាសធាតុអាក្រក់ថ្មីមួយ នៅពេលដែលព្យុះ Pedro បោកបក់កាត់មូលដ្ឋានជាច្រើន បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ និងបង្កើនហានិភ័យនៃទឹកជំនន់លើទ្រង់ទ្រាយធំ។
តំបន់លិចទឹកមួយ នៅខេត្ត Gironde ភាគខាងលិចប្រទេសបារាំង ថ្ងៃទី១៧ ខែកុម្ភៈ។ ប្រភព៖ REUTERS

យោងតាមទីភ្នាក់ងារឧតុនិយមបារាំង ទឹកភ្លៀងដែលបណ្តាលមកពីព្យុះ Pedro បានធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើង។ មុននោះ បារាំងទើបតែជួបប្រទះនឹងភ្លៀងធ្លាក់រយៈពេល ៣៥ ថ្ងៃជាប់ៗគ្នា។ បណ្តាខេត្តដែលមានកម្រិតអាសន្នខ្ពស់បំផុតរួមមាន Maine-et-Loire, Charente-Maritime, Gironde និង Lot-et-Garonne។

នៅក្នុងខេត្ត Charente-Maritime ទឹកទន្លេ Charente បានហូរចូលតំបន់កណ្តាល ហើយបណ្តាលឲ្យលិចផ្ទះជាង ២០០០ ខ្នង។ នៅក្នុងខេត្ត Gironde គ្រួសាររាប់ពាន់គ្រួបាត់បងអគ្គិសនី សេវាទូរស័ព្ទចល័តត្រូវបានរំខាននៅក្នុងតំបន់ជាច្រើន ខណៈពេលដែលខ្សែផ្លូវមួយចំនួនត្រូវបានបិទ ដោយសារតែទឹកជំនន់ ឬដើមឈើដួលរលំ។

ដោយប្រឈមមុខនឹងហានិភ័យនៃកម្រិតទឹកបន្តកើនឡើង អាជ្ញាធរទីក្រុង Bordeaux បានដាក់ពង្រាយផែនការមួយដើម្បីការពារប្រជាជន - ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៩ មក។

អាជ្ញាធរបារាំងបានណែនាំឲ្យប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យកំណត់ការធ្វើដំណើរ តាមដានព័ត៌មានយ៉ាងដិតដល់ និងអនុវត្តតាមការណែនាំរបស់កងកម្លាំងជួយសង្គ្រោះ៕

TAG
VOV/VOVworld/ព្យុះ Pedro/អាកាសធាតុ/គ្រោះធម្មជាតិ/ទឹកជំនន់/បារាំង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត