(VOVWORLD) - នាថ្ងៃទី៨ ខែមីនា នៅទីក្រុងហូជីមិញ កាសែត Tien Phong សហការជាមួយមន្ទីរពេទ្យឈាមវិទ្យា-ការបញ្ចូលឈាមមជ្ឈិម សាកលវិទ្យាល័យ Van Hien មន្ទីរពេទ្យយោធាលេខ១៧៥ និងអង្គភាពផ្សេងៗទៀត បានរៀបចំកម្មវិធីថ្ងៃអាទិត្យក្រហមលើកទី១៨។ មនុស្សជាង ៥០០០នាក់បានចូលរួមដោយផ្ទាល់ក្នុងកម្មវិធីនេះ ភាគច្រើនជានិស្សិតមកពីសាកលវិទ្យាល័យនានាក្នុងទីក្រុង។
យុវជនជាច្រើនបានចូលរួមកម្មវិធីថ្ងៃអាទិត្យក្រហមឆ្នាំ២០២៦។ (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងក៏ជាកន្លែងជួបជុំគ្នាសម្រាប់ទឹកចិត្តមេត្តាករុណា ដោយរីកសាយភាយសារ “បរិច្ចាគឈាម
ជួយសង្គ្រោះមនុស្ស - ជីវិតរបស់អ្នកនិងខ្ញុំ” ទៅកាន់សហគមន៍។ លោក Nguyen Quoc Tung និស្សិតមកពីសាកលវិទ្យាល័យ Van Hien បានសម្តែងអារម្មណ៍នៅពេលមកបរិច្ចាគឈាមថា៖
“ខ្ញុំគិតថា ខណៈពេលដែលយើងនៅក្មេង និងមានសុខភាពល្អ យើងគួរតែបរិច្ចាគឈាម។ ឈាមមួយដំណក់ដែលយើងបរិច្ចាគ អាចជួយសង្គ្រោះជីវិតមនុស្សបាន ហើយនេះពិតជាកាយវិកាគួរឲ្យគោរពណាស់។ នោះក៏ជាកម្លាំងជំរុញដ៏ធំមួយឲ្យខ្ញុំមកទីនេះ។ ព្រឹត្តិការណ៍នេះបានបំផុសស្មារតីយុវវ័យ ស្មារតីចែករំលែកសេចក្តីស្រឡាញ់រវាងសហគមន៍ និងរវាងមនុស្សជាមួយមនុស្ស។ សម្រាប់យុវជន នៅពេលបរិច្ចាគឈាមជួយសង្គ្រោះមនុស្ស ក៏បង្ហាញពីសេចក្តីស្រឡាញ់ចំពោះបងប្អូនជនរួមជាតិផងដែរ”។
អស់រយៈពេលជិតពីរទសវត្សរ៍កន្លងមក កម្មវិធីថ្ងៃអាទិត្យក្រហមបានរួមចំណែកដល់ការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងជំនះពុះពារការខ្វះខាតឈាមក្នុងស្ថានភាពអាសន្ននិងការព្យាបាល៕








