logo

ពិសារតែនៅហាង Thien Son

2013/12/15 | 04:33:40

Vovworld-ក្នុងជីវភាពរស់នៅដ៏អូអរនៅរដ្ឋធានី ប្រជាជន
និងភ្ញៀវទេសចរណ៍​អាចរកឃើញកន្លែងដ៏ស្ងប់ស្ងាត់ មួយដើម្បីលង់ខ្លួនក្នុងអារម្មណ៍រ៉ូម៉ានទិកនិងយល់បន្ថែម អំពីវប្បធម៍លោកខាងកើតរបស់ជនវៀតណាម។ ហាង
តែ Thien Son អាស័យដ្ឋាន​លេខ៦៥វិថី Trung Liet ខ័ណ្ឌ Dong Da ជាកន្លែងមួយដែល
មានសភាពដូច្នេះ។​ នៅទីនេះភ្ញៀវមិន​ត្រឹមតែបានស្វែងយល់អំពីវប្បធម៍តែប៉ុណ្ណោះ
ទេ​ថែមទាំងមានពេលវេលា​សំរាប់សំរាក​លំហែកាយទៀតផង។

ហាងតែ Thien Son អាស័យដ្ឋានលេខ៦៥វិថី Trung Liet ខ័ណ្ឌ Dong Da (diemanuong365.blogspot.com)

        Vovworld-ចំពោះមនុស្សវៀតណាមនិយាយដោយឡែកនិងមនុស្សអាស៊ីបូព៌ា
និយាយរួម តែជាភេសជ្ជៈមិនអាចខ្វះបានឡើយ។ មិនត្រឹមតែមានទំលាប់ពិសារតែ
នៅក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ ថែមទាំងក្នុងពេលមានភ្ញៀវមកផ្ទះរឺជួបនឹងមិត្តភក្តិជិត
ស្និទ្ធ គេ​បាននាំគ្នាទៅហាងតែទៀតផង។ នៅទីក្រុងហាណូយមានហាងលក់តែជា
ច្រើន​និង​ហាង Tra Quan Thien Son ជាអាស័យដ្ឋានមួយ។ មកដល់ Tra Quan Thien
Son ភ្ញៀវបានពិសារតែនិងបណ្ដែតអារម្មណ៍ក្នុងបរិយាកាសស្ថាប័ត្យកម្មពោពេញ
ទៅដោយ​ចរិតលក្ខណៈវប្បធម៍វៀតណាមដោយមានការតុបតែងសាមញ្ញតាម
របៀបជនបទ។ បង​ស្រី Bich Ngoc ភ្ញៀវម្នាក់របស់ Tra Quan Thien Son បានឲ្យដឹង
ថា៖

        “ខ្ញុំបានពិសារតែនៅកន្លែងជាច្រើន​ប៉ុន្តែមកនឹងទីនេះខ្ញុំឃើញថា ​របៀប​តុប
តែងស្អាតណាស់។​ អ្នកបំរើក៏រាក់ទាក់ជាមួយភ្ញៀវដែរ។”

        ស្ថាប័ត្យកម្មរបស់ហាងត្រូវបានចែកជា២ជាន់។ របៀបរៀបចំបានបង្កើតឡើង​តុពិសារតែតូចៗកក់ក្ដៅប៉ុន្តែសមស្របនឹងទេសភាពរួម។ ក្នុងហាងជានិច្ចកាល​មាន​បទតូរតន្ត្រីដ៏ពិរោះ នាំមកឲ្យភ្ញៀវមានការចាប់អារម្មណ៍លំហែកាយដ៏សុខសាន្ត។
Nguyen Huu Thai បុគ្គលិកធនាគារធ្លាប់នាំមិត្តភក្តិមកទីនេះបានឲ្យដឹងថា៖

        “ខ្ញុំមកហាងតែ Thien Son នេះច្រើនលើកហើយ។ នៅទីនេះបរិយាកាស​ទូលាយ ពិសេសគឺតូរតន្ត្រីនៅទីនេះអណ្ដែតអណ្ដួងបានធ្វើឲ្យយើងបន្ធូអារម្មណ៍។ នៅទី​នេះ​ជានិច្ចកាលមានផ្កាកុលាបនិងបំភ្លឺដោយភ្លើងទានធ្វើឲ្យយើងមានអារម្មណ៍រ៉ូម៉ាន
ទិច។”

        ប្រការធ្វើឲ្យមនុស្សជាច្រើនយកចិត្តទុកដាក់បំផុតក្នុងពេលមកទីនេះគឺបាន​
ពិសារតែ។ ដើម្បីកសាងពាណិជ្ជសញ្ញា​មានអត្តចរិតដោយឡែក ម្ចាស់ហាងបាន​ជ្រើសរើសដោយម៉ត់ចត់ប្រភពវត្ថុធាតុតែធម្មជាតិដើម្បីកសាងឡើងបញ្ជីរាយនាម
តែវិសេសដោយឡែករបស់ហាង។ លោក Pham Hong Viet ជនម្នាក់ក្នុង​ចំណោម​
អ្នកបង្កើតហាង Tra Quan Thien Son បានឲ្យដឹងថា៖

        “Tra Quan Thien Son បានក្លាយទៅជាកេរ៌្តឈ្មោះមួយ អាស័យដ្ឋានមួយដែល
ភ្ញៀវ​មកទីនេះសុទ្ធតែមានការចាប់អារម្មណ៍។ ជាមួយបរិយាកាសជិតស្និទ្ធ​អតិថិជន
មក​ទីនេះបានពិសាររស់ជាតិតែពិសេសនិងក្នុងពេលនិយាយដល់ការនិយមពិសារ
តែ​ជនជាច្រើននាក់បានរំលឹកដល់តែ Thien Son ជាមួយការនិយមនិងពេញចិត្ត។”

        ក្នុងរាត្រីកក់ក្តៅ រួមគ្នាមពិសារតែដ៏ឆ្ងាញ់ពិសារពោពេញទៅដោយរស់ជាតិក្នុង​បរិយាកាសតូរតន្ត្រីរ៉ូម៉ានទិចជាមួយបទចម្រៀងស្នេហ៍ដែលធ្វើឲ្យអារម្មណ៍សស្រាក់
សស្រាំនៃជីវភាពទីក្រុងប្រចាំថ្ងៃហាក់ដូចជាត្រូវបានបន្ធូស្រាល។​ Tra Quan Thien Son បានរួមចំណែកធ្វើឲ្យសម្បូរបែបជាងទៀតវប្បធម៍ពិសារតែរបស់​មនុស្សវៀតណាម បង្កើតចំណាប់អារម្មណ៍ពិបាកបំភ្លេចបានក្នុងដួងចិត្តភ្ញៀវ​ទេសចរណ៍ក្នុងពេល
មកដល់ទីក្រុងហាណូយម្ដងៗ៕

TAG
ហាងតែ/Thien Son/អាស័យដ្ឋាន/លេខ៦៥/វិថី Trung Liet/ខ័ណ្ឌ Dong Da/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត