logo

ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការរីកចម្រើន

2025/11/29 | 08:32:23

(VOVWORLD) - ក្នុងឱកាសដែលស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ
ដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ា (Haji Hassanal Bolkiah) យាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប្រ៊ុយណេ Tran Anh Vu អញ្ជើញមានបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំការនៅក្នុងតំបន់អាស៊ាន អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច យថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យដែលប្រទេសទាំងពីររំពឹងថា នឹងមានការបោះជំហានយ៉ាងខ្លាំងក្លានាពេលខាងមុខ។ 

លោកប្រធានរដ្ឋ លឿង គឿង ជួបជាមួយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ
ដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ា នៅសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥។ (រូបថត៖ VNA)

ទាក់ទងនឹងអត្ថន័យនៃដំណើរទស្សនកិច្ចនេះ ចំពោះទំនាក់ទំនងវៀតណាម-ប្រ៊ុយណេ ឯកអគ្គរដ្ឋទូត លោក Tran Anh Vu បានឲ្យដឹងថា៖ “ដំណើរទស្សនកិច្ចនេះរបស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាបន្តបន្ទាប់ បន្ទាប់ពីបានលើកកំពស់ទៅជាទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៩។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សា និងវាយតម្លៃការអនុវត្តវិស័យសហប្រតិបត្តិការនៅក្នុងកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៣-២០២៧ ដែលត្រូវបានអនុម័តក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសប្រ៊ុយណេរបស់នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ នាខែកុម្ភៈ ឆ្នាំ ២០២៣។ ជាពិសេស ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរដើម្បីពិភាក្សាអំពីវិធានការដើម្បីពង្រឹង និងពង្រីកទស្សនៈសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ និងអាទិភាព ដូចជា៖ នយោបាយ ការទូត ការពារជាតិ សន្តិសុខ ថាមពល ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន”។

យោងតាមលោកឯកអគ្គរដ្ឋទូត Tran Anh Vu ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ  វៀតណាមនិងប្រ៊ុយណេ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការហាឡាល និងបង្កើនការសម្របសម្រួលក្នុងវិស័យនេសាទ ជាពិសេសក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)៕

TAG
VOV/VOVworld/ស្តេចស៊ុលតង់/ប្រ៊ុយណេ/ដំណើរទស្សនកិច្ច/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត