logo

ភាពតានតឹងអាមេរិក-អ៊ីរ៉ង់បន្ថយ​កម្តៅ៖ ភាគីទាំងពីរត្រៀមលក្ខណៈចរចា

2026/2/2 | 07:26:01
(VOVWORLD) - បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការទូតយ៉ាងស្វិតស្វាញរបស់ទួរគី និងភាគីមួយចំនួន ភាពតានតឹងយោធារវាងអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមបន្ថយកម្តៅ ជាជំហានដំបូង។ 

តាមនោះ អ៊ីរ៉ង់បានសម្រេចចិត្តលុបចោលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រ Hormuz ខណៈពេលដែលអាមេរិកបានដកនាវាពិឃាតផ្ទុកមីស៊ីលមួយគ្រឿង ចេញពីកំពង់ផែ Eilat របស់អ៊ីស្រាអែល។ ភាគីទាំងពីរក៏ត្រូវបានចាត់ទុកថា កំពុងត្រៀមលក្ខណៈដើម្បីឈានចូលដំណាក់កាលចរចាថ្មីមួយនៅក្នុងសប្តាហ៍នេះ។

ទាំងអាមេរិក និងអ៊ីរ៉ង់ បានជូនដំណឹងដល់គ្នាទៅវិញទៅមកអំពីការត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងបញ្ឈប់ភាពតានតឹង។ មន្ត្រីនៃប្រទេសទួរគី អេស៊ីប និងកាតា បច្ចុប្បន្ន កំពុងប្រញាប់ប្រញាល់រៀបចំជំនួបរវាងបេសកជនពិសេសអាមេរិក លោក Steve Witkoff និងមន្ត្រីអ៊ីរ៉ង់ ក្នុង សប្តាហ៍នេះ។ ទីតាំងជំនួបទំនងជាស្ថិតនៅទីក្រុង Ankara នៃប្រទេសទួរគី។

ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគក្នុងតំបន់បានវាយតម្លៃថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានថយចុះជាជំហានដំបូង ហើយហានិភ័យនៃជម្លោះប្រដាប់អាវុធត្រូវបានរុញច្រានជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃសង្គ្រាមនៅតែស្ថិតក្នុងកម្រិតខ្ពស់ នៅពេលដែលអាមេរិកបន្តរក្សាសម្ពាធយោធាយ៉ាងខ្លាំងលើអ៊ីរ៉ង់។ អាមេរិកនៅតែដាក់ពង្រាយកម្លាំងទ័ពជើងទឹកយ៉ាងធំនៅមជ្ឈិមបូព៌ា ដោយត្រៀមខ្លួនជាស្រេចដើម្បីចូលអន្តរាគមន៍យោធានៅអ៊ីរ៉ង់តាមបញ្ជារបស់លោកប្រធានាធិបតី Donald Trump៕

TAG
VOV/VOVworld/ភាពតានតឹង/អាមេរិក/អ៊ីរ៉ង់/ចរចា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត