logo

ភូមិ Ba So-Tra Vinh៖ សប្បាយពិធីបុណ្យអកអំបុក។

2014/11/15 | 05:17:39

ក្នុង​ប៉ុន្មានថ្ងៃជិតៗនេះជនរួមជាតិខ្មែរណាមបូនៅគ្រប់ទិសទី
ក្នុងខែត្រTra Vinhភាគខាងត្បូងវៀតណាមទទួលពិធីបុណ្យ
អកអំបុក សំពះព្រះខែ ក្នុងបរិយាកាសសប្បាយរីករាយ។ពិធី
បុណ្យអកអំបុកសំពះព្រះខែជា ពិធីបុណ្យ ១ក្នុងចំណោម ៣
ពិធីបុណ្យធំបំផុតរបស់ជនរួមជាតិខ្មែរណាមបូជារៀងរាល់ឆ្នាំ។ជាពិសេសគឺនៅភូមិរបរ
ធ្វើអំបុកនៅគ្រប់ទិសទីលាន់រន្ទឺស្នូរអង្រែនិងគ្របដណ្តប់ក្លិនឈ្ងុយឈ្ងប់នៃអំបុកទើប
ចេញឡ។

Vovworld-ភាពពុះអ៊ូអរ គ្របដណ្តប់លើភូមិធ្វើអំបុក Ba So ។បណ្តាគ្រួសារក៍
ធ្វើការដ៍សស្រាកសស្រាំដើម្បីបំពេញតម្រូវការនៃទីផ្សារក្នុងបណ្តាទិវា​បុណ្យផងដែរ។
លោកស្រី Truong Thi Di សមាជិការ១នាក់ក្នុងគ្រួសារដែលមានប្រពៃណីធ្វើអំបុករៀប
រាប់ថា៖“ ខ្ញុំចាប់ផ្តើមកិច្ចការនេះតាំងពីពេលខ្ញុំមាន​​អាយុ ១៧-១៨ឆ្នាំ។ជាធម្មតាជារៀង
រាល់ថ្ងៃគ្រួសារខ្ញុំត្រៀមស្រូវដំណើបចំនួន៦០គីឡូក្រាមដើម្បីធ្វើបានអំបុកចំនួន៨០
គីឡូក្រាម។មុននេះគេធ្វើអំបុកក្នុងឱកាសពិធីបុណ្យអកអំបុក     សំពះព្រះខែតែ
ប៉ុណ្ណោះ។ប៉ុន្តែសព្វថ្ងៃផលិតផលរបស់យើងខ្ញុំត្រូវបានលក់ពេញ១ឆ្នាំមិនត្រឹមតែក្នុង
តំបន់ប៉ុណ្ណោះទេថែមទាំងនៅខែត្រ Soc Trang-Vinh Long និងទីក្រុងបហូជីមិញទៀតផង។“


                        

ទិដ្ឋភាពអកអំបុក(រូបថត អិនធឺណែត)។

ការធ្វើអំបុកគឺនឿហត់ណាស់និងត្រូវការកំលាំងជាច្រើន។ជាធម្មតាក្រុមយុវជនយុវតី
ចំនួន៤នាក់ត្រូវធ្វើការពី៨ដល់៩ម៉ោងក្នុង១ថ្ងៃដើម្បីធ្វើបានអំបុកចំនួន៨០គីឡូក្រាម
ជាមួយប្រាក់ចំណូល១៥០ពាន់ដុងគិតតាមមនុស្សម្នាក់។នេះជាផលិតផលដែលលក់
បានយ៉ាងច្រើននិងជារបរប្រពៃណីរបស់ភូមិBa So។លោកThach Mien ជាជនដែល
បានធ្វើអំបុកបានរយះពេល៣០ឆ្នាំ​ចែករំលែកថា៖“ជារៀងរាល់ថ្ងៃខ្ញុំធ្វើអំបុកពីម៉ោង២៤
ដល់ម៉ោង៨ពេលព្រឹក។បន្ទាប់នោះខ្ញុំធ្វើស្រែចម្ការ។រាប់សិបឆ្នាំឆ្នាំកន្លងមកខ្ញុំបានធ្វើ
ការដូច្នេះហើយ។ល្អណាស់ពេលមានកិច្ចការស្ថិរភាព។      “


​​​​​​​​​​​​​​​                        

បុណ្យសំពះព្រះខែនៅខែត្រTra Vinh(រូបថតVOV)

ដើម្បីមានអំបុកដ៍ឈ្ងុយឈ្ងប់គេត្រូវប្រើប្រាស់ស្រូវដើមរដូវទើបនឹងបានប្រមូលផល។
នាបច្ចុប្បន្នតម្រូវការកើនឡើងពី១ថ្ងៃទៅ១ថ្ងៃនិងដើម្បីមានវ​ត្ថុធាតុដើមពេញ១ឆ្នាំ
ប្រជាកសិករត្រូវស្តុកទុកស្រូវរដូវ។ដើម្បីជួយភូមិរបរមានវ​ត្ថុធាតុដើមដ៍គ្រប់គ្រាន់និង
ចំណាយបាន​ផលិតផលរដ្ឋអំណាចតំបន់បានចលាបណ្តាគ្រួសារចូលរួមសហករហ៍
ព្រមទាំងជួយកសិករកសាងពាណិជ្ជសញ្ញាសំរាប់អំបុកBa So។លោក Thach Ngoc
Nghiអនុប្រធានគណះកម្មាធិការប្រជាជនឃុំ Nhi Truong ស្រុកCau Ngangអោយដឹងថា
៖”ការធ្វើ​អំបុកនៅភូមិBa Soកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទោះបីជាពុំទាន់មានពាណិជ្ជ
សញ្ញាក្តី។យើងខ្ញុំបានមានការ​ផ្តើមគំនិតកសាងពាណិជ្ជសញ្ញាសំរាប់អំបុកBa Soដើម្បី
ជនជាច្រើននាក់ស្គាល់ដល់ផលិតផល​របស់យើងខ្ញុំ។រួមជាមួយនោះយើងខ្ញុំនឹងនឹង
បញ្ចូលបច្ចេកទេសនិងបច្ចេវិជ្ជាក្នុងផលិតកម្មព្រមទាំងមានបន្ថែមការយកចិត្តទុកដាក់
ដល់ភូមិរបរ។   “
ពីផលិតផលថ្វាយទេពវតាសំពះព្រះខែតាមទំនៀមទំលាប់របស់ជនរួមជាតិខ្មែរឥឡូវ
នេះអំបុកបានក្លាយទៅជាផលិតផលពិសេសរបស់ខែត្រTra Vinh។ដោយការជួយ
ឧបត្ថម្ភ​ជាគោលនយោបាយនិងការកសាងពាណិជ្ជសញ្ញាផលិតផលពិសេសនេះនឹង
បានមនុស្សជាច្រើននាក់ស្គាល់ដល់ហើយរបរប្រពៃណីនេះ នឹងបានថែរក្សាក្នុង​អនា
គតជាពិតប្រាកដ៕

TAG
VOV/ភូមិ Ba So-Tra Vinh/សប្បាយពិធីបុណ្យអកអំបុក/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត