logo

ភូមិគ្រឿងភាជន៍ នៅ Binh Duong ស្មូន“ ក្របីមាស” នៅក្នុងឱកាសពិធីបុណ្យតេត

2021/1/24 | 01:00:00
(VOVWORLD) - ដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំឆ្លូវត្រីស័ក២០២១ ប្រជាជននៅភូមិគ្រឿងភាជន៍នៅ Lai Thieu (ទីក្រុង Thuan An - ខេត្ត Binh Duong) កំពុងមមាញឹករៀបចំផលិត “កូនក្របីមាស” ដើម្បីបម្រើអតិថិជន។

ផលិតផលមួយនៃផលិតផលគ្រឿងភាជន៍ប្រពៃណីនៅក្នុងទឹកដី Lai Thieu (ទីក្រុង Thuan An ខេត្ត Binh Duong) គឺ «កូនជ្រូកដី»។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន គ្រួសារនៅទីនេះបាន "ច្នៃប្រឌិតថ្មី" ដោយផ្លាស់ប្តូរធ្វើការស្មូនរូបសត្វដូចរៀងរាល់ឆ្នាំ។ នៅឆ្នាំនេះ តំបន់គ្រឿងភាជន៍និងសេរ៉ាមិច Tan Uyen បានចាប់ផ្តើមផលិត  "កូនក្របីមាស" ។


ដើម្បីស្មូនបាន "កូនក្របីមាស" ជំហានដំបូងគឺលាយដីបញ្ចូលគ្នា។ លោក Nguyen Van Nhan (សង្កាត់ Tan Phuoc Khanh ទីរួមស្រុក Tan Uyen) ដែលមានបទពិសោធន៍ក្នុងអាជីពនេះជាង ៣០ ឆ្នាំ បានឲ្យដឹងថាដីនឹងត្រូវលាយជាមួយទឹក បន្ថែមជាមួយកាវនិងកូរឲ្យម៉ត់ មុនពេលប្រើប្រាស់។ ឆ្នាំនេះក្រុមគ្រួសាររបស់ លោក Nhan បានស្មូន«កូនក្របីដី» ជាង ១០.០០០ តាមការបញ្ជាទិញពីអ្នកជំនួញ។


បន្ទាប់ពីការហាលកំដៅថ្ងៃក្រោមពន្លឺព្រះអាទិត្យអស់រយៈពេលជាង ៣ ម៉ោង «កូនក្របីដី»នឹងលេចចេញជារូបរាង នៅពេលនោះគេនឹងដោះវាចេញពីពុម្ភ។


«កូនក្របីដី» បន្ទាប់ពីយកចេញពីពុម្ភ នឹងត្រូវយកទៅហាលឲ្យសម្ងួតក្រោមពន្លឺព្រះអាទិត្យក្នុងរយៈពេល ៦-៨ ម៉ោងមុនពេលយកទៅរៀបនៅក្នុងឡដុត។


លោក Phan Van Hiep (ទីរួមស្រុក Tan Uyen) កំពុងត្រៀមដុត«កូនក្របីដី»។ លោក Hiep បានឲ្យដឹងថាឡនីមួយៗអាចដុត«កូនក្របីដី» ពី ៣.០០០ ទៅ៤.០០០ គ្រឿង។ ពេលវេលាដុតគឺប្រហែល ៧ ម៉ោង។


«កូនក្របីដី» ទាំងអស់បន្ទាប់ពីត្រូវបានគេដុតរួចរាល់ ហើយ នឹងលក់ចេញទៅមូលដ្ឋាននានានៅទីក្រុង Thu Dau Mot និងទីក្រុង Thuan An ដើម្បីធ្វើការលាបថ្មាំ និងសម្រេចបានផលិតផលពាក់កណ្តាល។


ម្ចាស់មូលដ្ឋានស្មូន«កូនជ្រូកដី» មួយមានឈ្មោះ Huynh Lam (ទីក្រុង Thu Dau Mot) បានឲ្យដឹងថាពណ៌ថ្នាំលាបដែលពេញនិយមគឺពណ៌ទឹកមាស។ បន្ទាប់ពីការលាបរួចរាល់ហើយ វានឹងត្រូវបានគ្របដោយសរសៃចេសមាស។ ដំណាក់កាលលំបាកបំផុតគឺការគូរភ្នែកដើម្បីឱ្យផលិតផលមាន«ព្រលឹង»ផងដែរ។


«កូនក្របីមាស» មានតម្លៃចាប់ពី ១០,០០០ ទៅ ៨០,០០០ ដុង ដែលអាស្រ័យទៅលើទំហំរបស់វា។


ម្ចាស់មូលដ្ឋានផលិតបានបញ្ជាក់ថាមិនត្រឹមតែលក់នៅក្នុងស្រុកទេ «កូនក្របីមាស» នៅ Binh Duong ក៏បាននាំចេញទៅកាន់ទីផ្សារឡាវនិងកម្ពុជាផងដែរ៕

TAG
VOV/VOVworld/ភូមិគ្រឿងភាជន៍/Binh Duong/ស្មូន/“ក្របីមាស”/ឱកាស/ពិធីបុណ្យតេត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត