logo

ភូមិត្រីកន្ធរងៀតនៅខេត្ត Ca Mau

2018/1/6 | 16:20:00
(VOVWORLD) - មួយខែមុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណី ភូមិធ្វើត្រីងៀតនានានៅខេត្ត Ca Mau ភាគខាងត្បូងវៀតណាម តែងតែត្រៀមរៀបចំយ៉ាងផុលផុស ដើម្បីនាំ ផលិតផលត្រីកន្ធរងៀត U Minh ចេញទៅទីផ្សារ។
មុននោះ ត្រីកន្ធរជាត្រីទឹកសាបមួយប្រភេទ ដែលរស់នៅក្នុងបរិស្ថាន ធម្មជាតិ។ ដល់ឆ្នាំ២០១០ ប្រភេទត្រីនេះត្រូវបានចិញ្ចឹមនៅតំបន់ជាច្រើននៃខេត្ត Ca Mau។
ស្រុក Tran Van Thoi ជាតំបន់ដែលចិញ្ចឹមប្រភេទត្រីនេះយ៉ាងច្រើន បំផុត។
កាលពីឆ្នាំ២០១១ នាយកដ្ឋានកម្មសិទ្ធិបញ្ញាវៀតណាម បានទទួល ស្គាល់ពាណិជ្ជសញ្ញា “ត្រីកន្ធរងៀត U Minh” សំរាប់ខេត្តCa Mau ហើយនា បច្ចុប្បន្នសមាគមន៍កសិករស្រុក Tran Van Thoi កំពុងមានកម្មសិទ្ធិចំពោះ ពាណិជ្ជសញ្ញានេះ។
នេះជាកម្លាំងចលករដើម្បីជំរុញឲ្យត្រីកន្ធរងៀត Ca Mau បន្តអភិវឌ្ឍន៍។
សព្វថ្ងៃនេះ ភូមិត្រីកន្ធរងៀតនៅខេត្ត Ca Mau កំពុងត្រៀមរៀបចំយ៉ាង សកម្មសំរាប់បុណ្យចូលឆ្នាំថ្មីប្រពៃណី។
នៅឃុំ Khanh Hung និងទីរួមខេត្ត Tran Van Thoi មានគ្រួសារកសិករជា ច្រើនដែលប្រកបរបរធ្វើត្រីកន្ធរងៀត។
ប្រជាជននៅទីនេះធ្វើត្រីងៀតពេញមួយឆ្នាំ។
ប៉ុន្តែជិតនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីគឺផលិតផលនាំចេញទៅទីផ្សារកើន ឡើងយ៉ាងខ្លាំង។
មូលដ្ឋានផលិតកម្មដូច្នេះរួមចំណែកដោះស្រាយបញ្ហាការងារធ្វើសំរាប់ ប្រជាជនតំបន់។
នាបច្ចុប្បន្ន ត្រីកន្ធរងៀត Ca Mau មានតំលៃពី១៥ហ្មឺនដល់៣០ហ្មឺន ដុងក្នុងមួយគីឡូក្រាម។
ប៉ុន្តែដល់ខែបុស ជារៀងរាល់ឆ្នាំ តំលៃត្រីកន្ធរងៀតនឹងកើនឡើងថែម ទៀត។
រដូវត្រីកន្ធរងៀតឆ្នាំនេះគ្រោងនឹងនាំមកនូវចំណេញខ្ពស់សំរាប់ ប្រជាកសិករនៅខេត្ត Ca Mau៕

TAG
VOV/VOVworld/ត្រីកន្ធរ/ត្រីងៀត/Ca Mau/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត