logo

ភូមិផ្កាSa Dec -ប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំថ្មី ជាប្រពៃណី

2014/1/15 | 09:14:39

បុណ្យ​ចូលឆ្នាំថ្មីជាប្រពៃណីរបស់វៀតណាម(បុណ្យ​តេត)
កំពុងខិតជិតមក
ដល់។ក្នុងប៉ុន្មានថ្ងៃនេះ ភូមិផ្កា​Sa Dec 
ខែត្រ​​Dong Thap  ភាគខាងត្បូង
វៀតណាមគឺមានសម្រស់
ស្រស់បំព្រង។ បុប្ផា​គ្រ​ប់បែបយ៉ាងរីក​ស្គុស​ស្គាយ។​
ភូមិ​Sa Dec  នៅជា​កន្លែង​ផ្គត់​ផ្គង់​តម្រូវ​ការ​ផ្កា​ស្រស់ៗ​
នៅ​តំបន់ណាមបូខាង
លិចទៀតផង។ 

Vovworld-ស្ថិតចម្ចាយទីរួមខែត្រ Sa Dec ខែត្រ​​Dong Thap ប្រមាណ៤គីឡូមែត្រ
ភូមិផ្កា​Sa Dec  គឺ ជា​ភូមិ ​មួយ​នៅ​ក្បែរមាត់ទន្លេ Tien។ភូមិមាន​ទេសភាព​ដ៏​ស្រស់​
ត្រកាល​លំអរដោយ​​បុប្ផា​គ្រ​ប់ប្រភេទនៅ​អម​សង​ខាង​ផ្លូវជាតិលេខ៨០។នៅទីនេះ
ដើមផ្កាត្រូវបានដាក់ដាំនៅលើទ្រើងពីព្រោះតំបន់នេះលិចទឹកជានិច្ច។ដើម្បីបំរើ
តម្រូវការផ្កាក្នុងបុណ្យតេតមមីរឯកស័កនាពេលខាងមុខអ្នកចម្ការនៅទីនេះបាន
វិនិយោគដាំផ្កាស្បៃរឿងនិងកុលាបកូនដើមផ្កាស្បៃរឿងដែលដុះដាលលើផ្ទៃដី២៥
ហិកតាបានលាតសន្ឋឹងចម្ចាយលើ៣ភូមិKhanh Nghia-KhanhNhonនិង Dong Hue។បច្ចុប្បន្ននេះផ្កាស្បៃរឿងកំពុងរីកលូតលាស់ល្អ។លោកស្រី Nguyen Thi Hang  អ្នក
ដាំផ្កាស្បៃរឿង១នាក់នៅSa Dec  អោយដឹងថា៖“  នៅពេលវេលានេះ យើងខ្ញុំគ្រាន់តែ
ស្រោចប៉ុណ្ណោះសំដៅធានាផ្កា។ ឆ្នាំនេះអាកាសធាតុអំណោយផលណាស់។ ដោយ
សារមានផ្សារណាត់ជាច្រើនក្នុងឆ្នាំកន្លងទៅ​បានជាយើងខ្ញុំទទួលបានពាក្សបញ្ជា
ទំនិញជាច្រើនណាស់។ “

            

រូបភាពDong Thap online

នៅគ្រប់ពេលវេលាក្នុងឆ្នាំ ភូមិផ្កា Sa Dec គឺមានទិដ្ឋភាពស្រស់បំព្រងនិងពោរពេញទៅ
ដោយក្លិនក្រអូបជានិច្ច។ បុប្ផាស្លាក់ ស្បៃរឿង រីក​ស្គុស​ស្គាយនៅគ្រប់ទីកន្លែង។ប៉ន្តែ ដើមផ្កាកុលាបជាដើមផ្កាត្រូវបានដាំជាច្រើនបំផុត។ពូជផ្កាកុលាបជាង៥០ប្រភេទ
ត្រូវបានដាំនៅក្នុងភូមិ។លោក​ Nguyen Hoang Mong អ្នកសង្កាត់ Tan Quy Dong អោយ
ដឹងថា៖“  យើងខ្ញុំនៅដាំដើមផ្កាប្រពៃណីដូចជាបុប្ផាស្បៃរឿងកុលាប ជាដើម​។ការចែក
ចាយឆ្នាំ​នេះគឺល្អជាងបើប្រៀបនឹងឆ្នាំទៅមិញ។     “

                  

រូបភាពDong Thaponline

របរដាំផ្កាបានជួយអោយគ្រួសារនៅក្នុងភូមិរាប់ពាន់គ្រួរកែលំអប្រាក់ចំណូល។​តាមបងស្រី
Tran Thi Hue  នៅភូមិTan Hueថា៖គិតជាមធ្យមដាំផ្កា១ហិកតាអាចនាំមកនូវប្រាក់ចំណូល
១០០លានដុងវៀតណាម។បងស្រីចែករំលែកថា៖“យើងខ្ញុំទទួលបានពាក្យបញ្ជាទំនិញ
ពីទីក្រុងហូជីមិញទីក្រុងហាណូយនិងខែត្រទីក្រុងដទៃនៅទូទាំងប្រទេស។ក្នុងឱកាស
បុណ្យតេតយើងខ្ញុំធ្វើពេញ១ថ្ងៃពីពេលព្រឹករហូតដល់ពេលល្ងាច​។       “

​​​​​​​​​​​​​​​​​​​​                   

រូបភាពDong Thaponline

៣សប្តាហ៍ជិតបុណ្យតេតភូមិ​ផ្កាSa Dec  គឺអ៊ូអរនិងណែណាន់តាន់តាប់ដោយមានក្បួន
រថយន្តដែលដឹកជញ្ជូនផ្កានិងដំណាំសំរាប់លំអទៅខេត្តនានា។ខេត្តDong Thap កំពុងមាន
គំរោងកសាងSa Dec ទៅជាទីក្រុង បុប្ផាក្នុងអានាគតភូមិផ្កានេះបានក្លាយទៅជាកន្លែង
ទេសចរណ៍១គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរជាពិសេសសនៅឱកាសបុណ្យចូលឆ្នាំថ្មី
ជាប្រពៃណីរបស់វៀតណាម។គេមកដល់ទីនេះដើម្បីទទួលបរិយាកាសបរិសុទ្ឋក្លិនក្រអូប
នៃបុប្ផាហើយបានចែវទូកប្រមូលផលជាមួយអ្នកដាំផ្កានៅទីនេះ៕

TAG
VOV/ភូមិផ្កាSa Dec -បុណ្យចូលឆ្នាំថ្មី ជាប្រពៃណី/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត