logo

ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិច ភ្លឺចែងចាំងជាមួយនឹងពណ៌និទាឃរដូវ

2026/2/1 | 12:00:00

(VOVWORLD) - ភូមិផ្កា Sa Dec - ភូមិផ្កាធំជាងគេនៅតំបន់ភាគខាងលិចវៀតណាម បានចូល រដូវផ្កាបុណ្យតេត ជាមួយនឹងពណ៌ស្រស់
ឆើតឆាយ និងបរិយាកាសសប្បាយអ៊ូអរ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។

ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសនិទាឃរដូវ បានគ្របដណ្ដប់លើភូមិផ្កា Sa Dec (ខេត្ត Dong Thap)។ ខុសពីរយៈពេលដ៏មមាញឹកជិតបុណ្យតេត ដំណាក់កាលដើមនៃរដូវផ្កាបុណ្យតេតនៅ Sa Dec មានសម្រស់ដ៏ទន់ភ្លន់ជាង។
ផ្កាមិនទាន់រីកពេញចំការនៅឡើយទេ ប៉ុន្តែសម្រស់ផ្កាក៏គ្រប់គ្រាន់ហើយដើម្បីធ្វើឱ្យតំបន់នេះភ្លឺចែងចាំង។
ដំណាក់កាលដើមនៃរដូវផ្កាបុណ្យតេត ក៏ជារយៈពេលដែលអ្នកដាំផ្កាចាប់ផ្តើមជាប់រវល់ផងដែរ។ ជារៀងរាល់ថ្ងៃនៅក្នុងសួនផ្កា ពួកគេសុទ្ធតែជាប់រវល់ជាមួយនឹងកាលវិភាគនៃការថែទាំ ដាក់ជី ស្រោចស្រពទឹក និងបង្ការកំចាត់សត្វល្អិត ដើម្បីធានាថាផ្ការីកទាន់ពេលវេលា។
រូបភាពនៃទង់ជាតិក្រហមផ្កាយមាស និងបេះដូងដែលបង្កើតឡើងពីផើងផ្កា Sa Dec ត្រូវបានដាក់នៅមជ្ឈមណ្ឌលភូមិផ្កា។
ទោះបីជាមិនទាន់ដល់រយៈពេលលក់ដ៏មមាញឹកបំផុតក៏ដោយ ប៉ុន្តែបរិយាកាសនៃរដូវប្រមូលផល បានលេចចេញយ៉ាងច្បាស់នៅលើមុខកសិករម្នាក់ៗ។
កសិករនៅ Sa Dec ជាប់រវល់នឹងការថែទាំផ្កា ត្រៀមរៀបចំសម្រាប់រដូវផ្កាបុណ្យតេត។
តាមការគ្រោងទុក បរិមាណផ្កាដែលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារក្នុងបុណ្យតេតឆ្នាំ ២០២៦ នឹងមានប្រមាណពី ១,៣ - ១,៤ លានកន្ត្រកផ្កាតាំងលម្អ ដែលភាគច្រើនជាផ្កាគ្រីសានគ្រប់ប្រភេទ។
បច្ចុប្បន្ន ភូមិផ្កា Sa Dec មានប្រជាជនជាង ៤០០០ គ្រួសារដែលផលិតផ្កា និងរុក្ខជាតិតាំងលម្អ ដោយមានផ្ទៃដីជិត ១,០០០ ហិកតា។
"ឥឡូវនេះជាដំណាក់កាលសំខាន់បំផុត។ ផ្កាត្រូវតែមានរូបរាងស្អាត ពន្លកស្មើៗគ្នា និងពណ៌ត្រឹមត្រូវ។ បើមានកំហុសតែពីរបីថ្ងៃ ក៏បាត់រដូវបុណ្យតេតដែរ”។ ម្ចាស់សួនផ្កាម្នាក់បានចែករំលែកយ៉ាងដូច្នេះ។
ភ្ញៀវទេសចរជាច្រើនបានជ្រើសរើសទៅទស្សនាភូមិផ្កា Sa Dec នៅដើមរដូវ។ បើប្រៀបធៀបទៅនឹងរដូវមមាញឹកនៅចុងឆ្នាំ ចំនួនភ្ញៀវទេសចរនៅពេលនេះគឺល្មមៗ មិនមានមនុស្សច្រើនពេកទេ។
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅក្បែរបេះដូង Sa Dec។
ក្រុមយុវជន ក្រុមគ្រួសារ និងភ្ញៀវទេសចរមកពីទីក្រុងហូជីមិញ និងខេត្តជិតខាងដើរលេងកម្សាន្ត ថតរូប និងរីករាយនឹងបរិយាកាសនិទាឃរដូវដែលកំពុងរីកសាយភាយជាបណ្ដើរៗ។
 
ភូមិផ្កា Sa Dec ត្រូវបានបង្កើតឡើងប្រហែល ៣០០ ឆ្នាំមុន ដែលមានទីតាំងនៅតាមបណ្តោយទន្លេ Tien។ ទីនេះត្រូវបានចាត់ទុកថាជាភូមិផ្កាធំជាងគេនៅក្នុងតំបន់ភាគខាងលិច។ 
នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានទទួលស្គាល់របរដាំដុះផ្កាតាំងលម្អ Sa Dec នៅក្នុងសង្កាត់ Sa Dec ខេត្ត Dong Thap ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ដែលជាប្រភេទចំណេះដឹងប្រជាប្រិយ។

TAG
VOV/VOVworld/Sa Dec/ភូមិផ្កា/បុណ្យតេត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត