logo

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ

2024/2/2 | 11:25:04
(VOVWORLD) - នៅជិតថ្ងៃបុណ្យតេតមកដល់ គ្រួសារនានានៅភូមិ Tranh Khuc (ស្រុក Thanh Tri ទីក្រុងហាណូយ) មានភាពមមាញឹកទាំងយប់ទាំងថ្ងៃ បានធ្វើនំអន្សមរាប់ពាន់ជារៀងរាល់ថ្ងៃ ដើម្បីបម្រើតម្រូវការរបស់ប្រជាជនរដ្ឋធានី។

ភូមិវប្បកម្មធ្វើនំអន្សមប្រពៃណីTranh Khuc បានឈានចូលរដូវបុណ្យតេតឆ្នាំ២០២៤។

មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ភូមិ Tranh Khuc (ឃុំ Duyen Ha ខណ្ឌ ស្រុក Thanh Tri ទីក្រុងហាណូយ) គឺជាភូមិវប្បកម្មធ្វើនំអន្សមដ៏ល្បីល្បាញ និងធំជាងគេនៅទីក្រុងហាណូយ។

គ្រួសារប្រហែល៧០%នៅភូមិ Tranh Khuc នៅតែរក្សាបាននូវអាជីពធ្វើនំអន្សម(ក្នុងចំណោមគ្រួសារសរុប ៣០០គ្រួ) ក្នុងនោះមានគ្រឹះស្ថានធំៗចំនួនជាង១០។

នៅថ្ងៃពេញបូណ៌មី ឬនៅជិតបុណ្យតេតមកដល់ បរិយាកាសនៅទីនេះកាន់តែអ៊ូអរ និងមមាញឹក។

គ្រួសារលោកស្រី Nguyen Thi Dap (អាយុ ៦៣ ឆ្នាំ ម្ចាស់អាជីវកម្មធ្វើនំអន្សម) នៅប៉ុន្មានថ្ងៃជិតបុណ្យតេត ពោរពេញទៅដោយស្លឹកសាគូពណ៌បៃតង ហើយនំអន្សមនៅតែចំហុយ។ អ្នកស្រី Dap បានបន្តថា៖ “នាថ្ងៃធម្មតាគ្រួសារខ្ញុំបានខ្ចប់នំអន្សមពី ៣០០ ទៅ ៥០០ ក្នុងមួយថ្ងៃ ប្រសិនបើក្នុងឱកាសបុណ្យតេតយើងធ្វើបាន ១-៣ ពាន់នំក្នុងមួយថ្ងៃ”។

យើងតាមជើងប្រជាជនភូមិ Tranh Khuc របរធ្វើនំអន្សមនៅទីនេះគឺជារបរ "តំណពូជ" ដែលមានរាប់រយឆ្នាំមកហើយ។ អ្នកភូមិ Tranh Khuc បានចែករំលែកថា “អ្នកភូមិភាគច្រើនបានសិក្សាអាជីព ហើយចាប់ផ្តើមប្រកបរបរនេះតាំងពីកុមារភាព”។

មនុស្សម្នាក់ៗទទួលបន្ទុកដំណាក់កាលនីមួយៗ៖ អ្នកលាងស្លឹកសាគូ អ្នកធ្វើស្នូលនំ អ្នករុំនំ អ្នកចងជាដុំ។ល។

កត្តាដែលកំណត់រសជាតិឆ្ងុយឆ្ងាញ់របស់នំអន្សម គឺជាការជ្រើសរើសគ្រឿងផ្សំដោយប្រុងប្រយ័ត្ន។ អ្នកធ្វើនំត្រូវតែមានភាពម៉ត់ចត់និងល្អិតល្អន់ក្នុងការជ្រើសរើសស្លឹកសាគូ អង្ករ សណ្តែកខៀវ និងសាច់ជ្រូកបីជាន់។

ស្នូលធ្វើពីសាច់ជ្រូកបីជាន់ ឬសាច់សុទ្ធ ស្រោបស្នូលសណ្តែកខៀវ។

ដោយបានប្រកបរបរអស់រយៈពេលជាច្រើនឆ្នាំមកហើយ បាតដៃរបស់សិប្បករមានភាពប៉ិនប្រសប់ មិនចាំបាច់ប្រើពុម្ពទេ ក៏ធ្វើបានស្អាតដូចគ្នាដែរ ហើយបានវេចនំរួចរាល់ក្នុងរយៈពេលតិចជាង ៣០ វិនាទីប៉ុណ្ណោះ។

នៅពេលវេចនំរួចហើយ យកទៅស្ងោរក្នុងរយៈពេលចាប់ពី៨ទៅ១០ម៉ោង នឹងបង្កើតផលិតផលចុងក្រោយគឺជានំអន្សមដ៏ល្បីរបស់ភូមិ Tranh Khuc៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត