logo

មេចុងភៅឆ្នើម - ពលរដ្ឋឆ្នើមរបស់រដ្ឋធានី លោកស្រី Pham Thi Anh Tuyet

2018/10/24 | 07:20:00

(VOVWORLD) -  មេចុងភៅឆ្នើម Pham Thi Anh Tuyet ជាម្ចាស់ភោជនីយដ្ឋាន Anh Tuyet ដែល ស្ថិតនៅផ្ទះលេខ ២៥ វិថី Ma May ខ័ណ្ឌ Hoan Kiem នៃរដ្ឋធានីហាណូយ  គឺ ជា ឈ្មោះល្បីល្បាញសម្រាប់អ្នកដែលស្រឡាញ់ម្ហូបអាហារប្រ ពៃណីរបស់ជនហាណូយ។ ដោយគោលបំណងនិងចំណង់ចំណូលចិត្ត ផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារប្រពៃណីរបស់ វៀតណាម ទៅកាន់ពិភពលោក  ចុងភៅឆ្នើម Pham Thi Anh Tuyet ទើបតែបានទីក្រុងហាណូយ លើកតម្កើង ជាពលរដ្ឋឆ្នើមនៃរដ្ឋធានីក្នុងឆ្នាំ២០១៨។ លោកស្រីជាអ្នកដំបូងបំផុតក្នុងវិស័យធ្វើម្ហូបអាហារដែលទទួលបានកិត្តនាមដ៏ថ្លៃថ្នូនេះ។

អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងបទសម្ភាសជាមួយលោកស្រី Pham Thi Anh Tuyet 

លោកស្រី Pham Thi Anh Tuyet កើតនៅឆ្នាំ ១៩៥៣ ក្នុងត្រកូលអភិជន ដើមកំណើតនៅហាណូយសុទ្ធសាទ។ ឪពុក ម្តាយនិងជីដូនជីតា ក្នុងគ្រួសាររបស់លោកស្រី តែងតែអប់រំកូនចៅ យ៉ាងតឹងរឹង ពីឥរិយាបថ ករិយាមាយាទ ក៏ដូចជាក្នុងការចម្អិនម្ហូងអាហារ។ ហេតុដូច្នេះពីកុមារភាព ក្មេងស្រី Tuyet ហាក់ដូចជាមាននិស្ស័យនឹងខាងចម្អិនម្ហូបអាហារ ពោលគឺ កាលនៅអាយុ៩ឆ្នាំ នាងចេះចម្អិនម្ហូបច្រើនមុខហើយ។ ដល់ក្នុងឆ្នាំ ២០០១ បន្ទាប់ពីទទួលបានជ័យលាភីលេខនៅក្នុងការប្រឡងចម្អិនម្ហូបអាហារនៅទីក្រុងហាណូយ  លោកស្រី Tuyet បានបើកភោជនីយដ្ឋានមួយមានឈ្មោះថា Anh Tuyet ។

លោកស្រី Pham Thi Anh Tuyet បានសំណេះសំណាលថា៖ “ពានរង្វាន់ដំបូងដែលនាងខ្ញុំទទួលបានគឺមុខម្ហូបមាន់ខ្វៃទឹកឃ្មុំ។ នាងខ្ញុំបានចូលរួមក្នុងកម្មវិធីមហោស្រពម្ហូបអាហារនៅសណ្ឋាគារ Horrison ក្នុងឆ្នាំ២០០១។ នាងខ្ញុំមិននឹកស្មានថា ខ្លួនទទួលបានមេដាយមាសទេ ព្រោះថា កាលនោះ មានការចូលរួមពីសណ្ឋាគារនិងភោជនីយដ្ឋានល្បី ៗ ជាច្រើនដែរ។ មុខម្ហូបមាន់ខ្វៃទឹកឃ្មុំ ដោយជីដូនរបស់ខ្ញុំបង្រៀន ពោលគឺជាអាហារប្រចាំគ្រួសារនាងខ្ញុំតែប៉ុណ្ណោះ។  លោក Anthony Bourdain អ្នកឯកទេសខាងម្ហូបអាហារពិភពលោកដែលជាអ្នកបាននាំអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ទៅពិសារម្ហូបនុំបញ្ចុំសាច់អាំងវៀតណាម ក៏ធ្លាប់បានមកផ្ទះរបស់នាងខ្ញុំដើម្បីផ្សាយទូរទស្សន៍ CNN ។ គាត់បានស្រែកថាមាន់ខ្វៃទឹកឃ្មុំរបស់នាងខ្ញុំគឺជាឆ្ងាញ់ដាច់គេលើពិភពលោក”។

ជាមនុស្សម្នាក់ដែលដឹងច្បាស់លក្ខណៈពិសេស នៃម្ហូបប្រពៃណីវៀតណាមថែមទាំងមានបទពិសោធន៍ក្នុងវិស័យធ្វើម្ហូប  ចុងភៅឆ្នើម Pham Thi Anh Tuyet មានកិត្តិយសដែលត្រូវបានរដ្ឋាភិបាលវៀតណាមជ្រើសរើសសម្រាប់បម្រើសប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang នាខែវិច្ឆិកាឆ្នាំ២០១៧។  ភារកិច្ចដ៏ថ្លៃថ្លាររបស់លោកស្រី គឺទទួលបន្ទុកការរៀបចំពិធីលាងសោយភោជសម្រាប់ថ្នាក់ដឹកនាំ បណ្តាប្រទេសជា សាមជិក APEC ចំនួន ២១ រូប។ លោកស្រី Pham Thi Anh Tuyet បានឱ្យដឹងថា៖ “ប្រមុខរដ្ឋទាំង២១រូបដែលតំណាងឲ្យ២១ខឿនវប្បធម៌ផ្សេងៗគ្នា មានអ្នកខ្លះតមម្ហូបនេះ បរិភោគម្ហូបនោះ ហើយអ្នកខ្លះបរិភោគអាហារបួស  ពោលគឺមានភាពស្មុគស្មាញខ្លាំង ដូច្នេះខ្ញុំត្រូវធ្វើបញ្ជីមុខម្ហូបទាំងម្ហូបបែបអឺរ៉ុបផងនិងម្ហូបបែបអាស៊ីផង ប៉ុន្តែតារាងម្ហូបគឺមានលក្ខណៈចម្រុះដើម្បីមនុស្សគ្រប់គ្នាអាចបរិភោគបាននិងញ៉ាំឆ្ងាញ់ទៀតផង។  វាពិតជាលំបាកណាស់ ព្រោះថា តារាងមុខម្ហូបមាន ៦ ដល់៧ មុខ ប៉ុន្តែយើងខ្ញុំត្រូវចំណាយពេលច្រើនម៉ោងគ្មានពេលសម្រាក់ដើម្បីចម្អិនម្ហូប។ នាងខ្ញុំបានជ្រើសរើសមុខម្ហូបប្រពៃណីវៀតណាមនិងគ្រឿងផ្សំទាំងអស់ពីបន្លែ ផ្លែឈើ គ្រឿងសមុទ្រនិងបសុបក្សី ... សុទ្ធតែជាម្ហូបវៀតណាមដែរ។ ហើយនេះជាឱកាសដ៏កម្រមួយដើម្បីផ្សព្វផ្សាយម្ហូបវៀតណាមទៅកាន់ប្រមុខរដ្ឋជាសមាជិក APEC ទាំង២១រូបតែម្តង”។

អ្នកឯកទេសធ្វើម្ហូបអាហារ លោកស្រី Pham Thi Anh Tuyet តែងតែជាមេចុងភៅដ៏សំខាន់នៅពេលដែលរដ្ឋាភិបាលវៀតណាមទទួលស្វាគមន៍ភ្ញៀវបរទេសមកវៀតណាម ។ នៅឆ្នាំ ២០១៨ លោកស្រីត្រូវបានគេអញ្ជើញឱ្យបម្រើម្ហូបអាហារសម្រាប់ភរិយាទូតចំនួន ៦១ រូប នៅរមណីយដ្ឋាន Flamigo  Dai Lai ខេត្ត Vinh Phuc ។ មិនត្រឹមតែល្បីល្បាញនៅក្នុងស្រុកប៉ុណ្ណោះទេ លោកស្រីថែមទាំងបានគេអញ្ជើញទៅចម្អិនម្ហូបអាហារនៅឯបរទេសទៀតផង។

លោកស្រី Pham Thi Anh Tuyet បានឲ្យដឹងថែមទៀតថា៖ “រហូតមកដល់ពេលនេះនាងខ្ញុំបង្រៀនចម្អិនអាហារដល់ជនបរទេសរាប់ពាន់នាក់ហើយ។ ខ្ញុំបានបង្រៀនរូបមន្តចម្អិនអាហារតាំងពីខ្ញុំឆ្លើយបទសម្ភាន៍របស់ CNN នៅឆ្នាំ ២០០១ ។ ក្រៅពីជនបរទេស បច្ចុប្បន្នមានជនវៀតណាមច្រើនរូបក៏ចង់រៀនធ្វើមុខម្ហូបប្រពៃណីវៀត ណាមនិងម្ហូបប្រពៃណីនៃទីក្រុងហាណូយដែរ។ លក្ខណៈពិសេសនៃម្ហូបអាហារ ហាណូយ គឺមិនដូចកន្លែងផ្សេងៗទេ គឺជនហាណូយបរិភោគតាមរដូវរកាល ពោលគឺ រដូវរងារ រដូវក្តៅ និទាឃរដូវ និងសិសិរដូវផងដែរ”។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ម្ហូបមានស្លាកយីហោមេចុងភៅ Anh Tuyet តែងតែមានវត្តមាននៅក្នុងភោជនីយដ្ឋានអាហាររហ័ស ទៅដល់ភោជនីយដ្ឋានប្រតនៅតាមប្រទេសជាច្រើនជុំវិញពិភពលោក។ រូបភាពលោកស្រី Pham Thi Tuyet ជាមួយនឹងម្ហូបអាហារវៀតណាមក៏បានសាធារណៈជនអន្តរជាតិពេញនិយម តាម រយៈសារព័ត៌មាន CNN (អាមេរិក) Discovery Chanel (អាមេរិក) BBC (អង់ គ្លេស) SRG (ស្វ៊ីស) ដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីម្ហូបអាហារជនហាណូយជាពិសេសម្ហូបនិងវៀតណាមនិយាយរួមទៅកាន់ភ្ញៀវអន្តរជាតិ៕

TAG
VOV/VOVworld/មេចុងភៅឆ្នើម -/ពលរដ្ឋឆ្នើម/រដ្ឋធានី/លោកស្រី Pham Thi Anh Tuyet

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត