logo

មជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien - កន្លែងបន្ធូរស្រាលការឈឺចាប់នៃសង្គ្រាម

2020/7/26 | 01:00:00
(VOVWORLD) - មជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien ខេត្ត Ha Nam ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៥៧ ដែលដំបូងឡើយជាកន្លែងថែទាំយុទ្ធជនពិការ Ha Nam ចំណុះក្រសួងការងារ - យុទ្ធជនពិការ និងសង្គមកិច្ច។
 ខ្លោងទ្វារចូលមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien (រូបថត៖ VOV5)

មជ្ឈមណ្ឌលមានមុខងារទទួល គ្រប់គ្រង ព្យាបាល ចិញ្ចឹមបីបាច់ ថែទាំនិងស្តារកាយសមប្បទា ក៏ដូចជាអនុវត្តរាល់របបគោលនយោបាយសម្រាប់យុទ្ធជនជំងឺនិងយុទ្ធជនពិការ មានអាការៈធ្ងន់ធ្ងរ ដែលមានអត្រានៃសមត្ថភាពបខាងពលកម្មថយចុះលើសពី ៨១% នៅទូទាំងប្រទេសវៀតណាម។ មានពេលខ្លះ មជ្ឈមណ្ឌលនេះបានទទួលការថែទាំយុទ្ធជន ជំងឺនិងយុទ្ធជនពិការជិត ៧០០ នាក់។ នាបច្ចុប្បន្ន មជ្ឈមណ្ឌលកំពុងមើលថែទាំយុទ្ធជន ជំងឺនិងយុទ្ធជនពិការជិត ៦០ នាក់មកពីខេត្ត/ក្រុងចំនួន ១៣ នៅទូទាំងប្រទេសផងដែរ។

ដើមឈើជាច្រើននៅជុំវិញកន្លែងស្នាក់នៅរបស់យុទ្ធជនពិការ ហើយបង្កើតបរិយាកាសស្រួលត្រជាក់នៅប៉ុន្មានថ្ងៃនៃរដូវក្តៅ។ (រូបថត៖  VOV5) 
រូបថត៖ Le Chi/VOV5 

សង្គ្រាមបានបញ្ចប់យ៉ាងយូរហើយ ប៉ុន្តែស្នាមរបួសនៃសង្រ្គាមនៅតែបន្សល់ទុកនៅលើរាង កាយរបស់យុទ្ធជនទាំងអស់។ មានអ្នកបានបាត់បង់ភ្នែកទាំងសងខាង និងមានអ្នកបាន បាត់ជើងទាំងសងខាងជាដើមក៏មានផងដែរ។

លោក Nguyen Tien Luc អាយុ ៦៤ ឆ្នាំ ត្រូវតស៊ូរស់ជាមួយជំងឺខ្វិតខួរឆ្អឹងខ្នងអស់រយៈ ពេលជាង ៤០ ឆ្នាំមក នៅពេលដែលអាកាសធាតុមិនសូវល្អ។ លោកបានឲ្យដឹងថាដោយ មានការយកចិត្តទុកដាក់ខ្ពស់យ៉ាងកក់ក្តៅរបស់ក្រុមគ្រូពេទ្យនៅមជ្ឈមណ្ឌលនេះ ការឈឺចាប់ ខាងរាងកាយរបស់លោកបានថយចុះយ៉ាងបន្តិចម្តងៗ។ (រូបថត៖ VOV5) 

 លោក Le Dinh An គឺជាយុទ្ធជនពិការប្រភេទ  ១/៤ ម្នាក់ដែលបានបាត់ជើងទាំង សង្ខាងនៅពេលដែលលោកចូលរួមការតស៊ូប្រយុទ្ធការពារពារព្រំដែនភាគខាងជើងវៀតណាមក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៩១ ។ (រូបថត៖ VOV5)
 ក្រុមគ្រូពេទ្យ តែងតែបំពេញភារកិច្ចរបស់ខ្លួនទាន់ពេលវេលា ក្នុងការព្យាបាលសម្រាប់ ស្នាមរបួសរបស់យុទ្ធជនពិការនិងយុទ្ធជនជំងឺ (រូបថត៖ VOV5)
ប៉ុន្មានថ្ងៃក្នុងខែកក្កដា គឺជាឱកាសមួយដែលយុទ្ធជនពិការស្លៀកពាក់ឯក សណ្ឋានកង ទ័ពនិងបំពាក់មេដាយយុទ្ធជ័យដ៏អស្ចារ្យរបស់ខ្លួន។ (រូបថត៖ VOV5) 
ឯកសណ្ឋានកងទ័ពតែងតែត្រូវបានព្យួរយ៉ាងរបៀបរៀបរយ។ (រូបថត៖ VOV5) 

ខែកក្កដា - ខែដែលថ្លែងអំណរគុណគឺជាឱកាសមួយដើម្បីរំលឹកដល់យុវជនជំនាន់សព្វ ថ្ងៃនេះនិងជំនាន់ក្រោយៗ ឲ្យចងចាំជានិច្ចអំពីគុណបំណាច់និងការលះបង់ដ៏ធំធេងរបស់ ជំនាន់ជីដូនជីតាមុនៗ ក្នុងបុព្វហេតុរំដោះប្រជាជាតិនិងឯកភាពប្រទេសជាតិផងដែរ។ ក្នុងឱកាសអបអរសាទរខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០) ស្ថាប័ននិងអង្គការមហាជនទាំង មូលសុទ្ធសឹងតែឆ្ពោះទៅរំលឹកដល់គុណបំណាច់របស់យុទ្ធជនយុទ្ធជនពលី យុទ្ធជនពិការ និងគ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តផងដែរ។

ក្រុមការងារនៃបញ្ជាការដ្ឋានប៉ូលីសសមុទ្រនិងសមាគមអតីតយុទ្ធជនទីក្រុងហាណូយ បានចុះសួរសុខទុក្ខនិងប្រគល់អំណោយដល់យុទ្ធជនពិការនៅឯមជ្ឈមណ្ឌលនេះនាថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ។ (រូបថត៖ VOV5) 
អនុប្រធានសមាគមអតីតយុទ្ធជនទីក្រុងហាណូយ លោក ឧត្តមសេនីយ៍ត្រី Phung Dinh Thao បានប្រគល់ទឹកប្រាក់ ១០ លានដុង ដល់មជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien នាថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ។ (រូបថត៖ VOV5) 
 យុទ្ធជនពិការនៅឯជំនួបសំណេះសំណាលជាមួយស្ថាប័ននិងអង្គការមហាជននានា ថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២០ ។ (រូបថត៖ VOV5)

លោកស្រី Ma Thi Bich Nhan នាយិកាមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien  បានឲ្យដឹងថាការងារដែលកម្មាភិបាលធ្វើនៅក្នុងមជ្ឈមណ្ឌល មិនអាចប្រៀបធៀបទៅ នឹងការលះបង់ ដែលយុទ្ធជនពិការនិងយុទ្ធជនជំងឺបានធ្លាប់រងរបួសនោះឡើយ។ មជ្ឈមណ្ឌលនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដ៏ល្អបំផុត ក្នុងការថែទាំយុទ្ធជនពិការនិងយុទ្ធជនជំងឺនៅទីនេះ ហើយនេះគឺជាមនោសញ្ចេតនា ដ៏ស្មោះត្រង់ និងការយកចិត្តទុកដាក់តូចតាចបំផុតដែលប្រជាជនវៀតណាម គ្រប់ៗរូប នាសព្វថ្ងៃនេះ អាចសំដែងការថ្លែងអំណរគុណចំពោះជីដូនជីតាក្នុង ជំនាន់ មុនៗផង ដែរ៕

TAG
VOV/VOVworld/មជ្ឈមណ្ឌល/ថែទាំយុទ្ធជនពិការ/Duy Tien/បន្ធូរស្រាល/ការឈឺចាប់/សង្គ្រាម/យុទ្ធជនពលី/ខេត្ត Ha Nam

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត