logo

មជ្ឈមណ្ឌលស្វែងរុករកវិទ្យាសាស្ត្រ Quy Nhon៖ នាំវិទ្យាសាស្រ្តកាន់តែខិតជិតដល់ សាធារណជន

2025/8/7 | 09:14:43

(VOVWORLD) - មជ្ឈមណ្ឌលស្វែងរុករកវិទ្យាសាស្ត្រ Quy Nhon (ExploraScience Quy Nhon) ដែលជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រសាធារណៈដំបូងគេនៅវៀតណាម គឺជាគោលដៅ សិក្សាដែលការអប់រំត្រូវបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ហើយបញ្ញាត្រូវបាន ផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍ទេសចរណ៍។

មជ្ឈមណ្ឌលស្វែងរុករកវិទ្យាសាស្ត្រ Quy Nhon (ExploraScience Quy Nhon) ដែលស្ថិតនៅក្នុងបរិវេណនៃ មហាវិថីវិទ្យាសាស្ត្រ (សង្កាត់ Quy Nhon ខាងត្បូង ខេត្ត Gia Lai) រួមមានសំណង់ចំនួនពីរ៖ អាគារមេ និងស្ថានីយ៍សង្កេតតារាសាស្ត្រសាធា រណៈ។ អគារមេមានរាងជារង្វង់ លេចធ្លោនៅចំកណ្ដាលទីធ្លាបៃតងដ៏ស្រស់បំព្រង ដែលជានិមិត្តរូបនៃដំណើររុករកចំណេះដឹង រួមបញ្ចូលគ្នាជាមួយទេសចរណ៍ វិទ្យាសាស្ត្រ។ រូបថត៖ explorascience.vn
ខ្លោងទ្វារត្រូវបានរចនាយ៉ាងប្លែកពីគេ និងទាក់ទាញភ្នែក។
តំបន់ស្វែងរុករកខាងក្រៅគឺជាទីធ្លាកំសាន្ត និងជាបន្ទប់ពិសោធន៍ធម្មជាតិ ដែលអ្នកអាចលេងកម្សាន្តផង និងស្វែងយល់អំពីបាតុភូតធម្មជាតិដូចជា ខ្យល់កួច និងរន្ទះក្រោមការណែនាំរបស់ចំណេះដឹងវិទ្យាសាស្ត្រ។
ជាមួយនឹងផ្ទៃដីប្រហែល ៧២០០ម៉ែត្រការ៉េ អគារមេរួមមានបន្ទប់តាំងបង្ហាញ ចំនួន ៧ បន្ទប់ និងបន្ទប់ចាក់បញ្ចាំងចក្រវាល ១ បន្ទប់។ បន្ទប់តាំងបង្ហាញនីមួយៗមាន ប្រធានបទមួយដូចជា ប្រព័ន្ធព្រះអាទិត្យ ការស្វែងរុករកពីសារធាតុ ការរុករកភពអង្គារ លេងកំសាន្តហើយសិក្សា ហេតុអ្វីបានជាដូច្នេះ... ដែលត្រូវបានបង្ហាញឡើងយ៉ាងរស់រវើក។
កាឡាក់ស៊ីនៅក្នុងបន្ទប់ប្រព័ន្ធព្រះអាទិត្យ។
នៅទីនេះ អ្នកមិនត្រូវការតេឡេស្កុបដើម្បីមើលឃើញចក្រវាលទេ។ ចក្រវាលគឺនៅចំពោះមុខភ្នែករបស់អ្នក - រស់រវើក អាចធ្វើអន្តរកម្ម និងអាចប៉ះបាន។
កុមារម្នាក់សម្លឹងមើលគំរូរ៉ុក្កែតរុករកអវកាសដោយយកចិត្តទុកដាក់។
បន្ទប់កញ្ចក់ពិសោធន៍កម្លាំងខ្យល់។
គ្រួសារជាច្រើនជ្រើសរើសមជ្ឈមណ្ឌលស្វែងរុករកវិទ្យាសាស្ត្រ Quy Nhon ជាគោលដៅសម្រាប់កុមារទទួលបទពិសោធន៍ និងស្វែងយល់អំពីវិទ្យាសាស្ត្រតាម របៀបធម្មជាតិបំផុត។
តំបន់តាំងបង្ហាញនីមួយៗ ប្រៀបប្រដូចជាថ្នាក់រៀនដ៏ធំ ដែលចំណេះដឹងអំពី រូបវិទ្យា តារាសាស្ត្រ បរិស្ថាន និង STEM មនុស្សយន្ត ត្រូវបានបង្ហាញឡើងតាមរយៈ ល្បែងអន្តរកម្ម បង្កើតក្ដីសោមនស្សសម្រាប់អ្នកទស្សនា។
តំបន់បង្ហាញជាក់ស្ដែងនូវកម្មវិធីវិទ្យាសាស្ត្ររូបវិទ្យាដ៏គួរឱ្យទាក់ទាញ អំពីអគ្គីសនី។

មជ្ឈមណ្ឌលនេះ នាំមកនូវវិធីអប់រំជំនាន់ក្រោយ មិនត្រឹមតែនៅក្នុងថ្នាក់រៀន

ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទីធ្លាចំហ ដែលប្អូនៗអាចស្វែងយល់ និងទទួលបទ

ពិសោធន៍ដោយផ្ទាល់។

មជ្ឈមណ្ឌលស្វែងរុករកវិទ្យាសាស្ត្រ Quy Nhon (ExploraScience Quy Nhon) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៥ និងបើកជាផ្លូវការនៅឆ្នាំ ២០២២ គឺជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រដំបូងគេនៅវៀតណាម និងទីពីរនៅអាស៊ីអាគ្នេយ៍។

TAG
VOV/VOVworld/មជ្ឈមណ្ឌល/វិទ្យាសាស្ត្រ/Quy Nhon/វៀតណាម/ទេសចរណ៍/បច្ចេកវិទ្យា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត